ឱព្រះជាម្ចាស់អើយ ប្រជាជាតិនានាបានឈ្លានពាន ទឹកដីរបស់ព្រះអង្គ ពួកគេបានធ្វើឲ្យព្រះវិហារ ដ៏វិសុទ្ធរបស់ព្រះអង្គទៅជាសៅហ្មង ពួកគេបានកម្ទេចក្រុងយេរូសាឡឹម។
ឱព្រះអើយ ប្រជាជាតិនានាបានចូលមកក្នុងមរតករបស់ព្រះអង្គហើយ! ពួកគេបានបង្ខូចព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ ហើយធ្វើឲ្យយេរូសាឡិមទៅជាគំនរបាក់បែក!
ឱព្រះអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមត៌ករបស់ព្រះអង្គ ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធរបស់ព្រះអង្គ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម។
ឱព្រះអង្គអើយ ពួកសាសន៍ដទៃ បានចូលរុករានក្នុងមរដកទ្រង់ហើយ គេបានបង្អាប់ព្រះវិហារបរិសុទ្ធនៃទ្រង់ ហើយបានបំផ្លាញក្រុងយេរូសាឡិម ឲ្យទៅជាគំនរថ្ម
ឱអុលឡោះអើយ ប្រជាជាតិនានាបានឈ្លានពាន ទឹកដីរបស់ទ្រង់ ពួកគេបានធ្វើឲ្យម៉ាស្ជិទ ដ៏វិសុទ្ធរបស់ទ្រង់ទៅជាសៅហ្មង ពួកគេបានកំទេចក្រុងយេរូសាឡឹម។
ស្ដេចស្រុកបាប៊ីឡូនរឹបអូសយកទ្រព្យសម្បត្តិក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ និងរាជទ្រព្យនៅក្នុងវាំង ទ្រង់វាយកម្ទេចគ្រឿងបរិក្ខារធ្វើអំពីមាស ដែលព្រះបាទសាឡូម៉ូនជាស្ដេចស្រុកអ៊ីស្រាអែលបានធ្វើ សម្រាប់ប្រើប្រាស់ក្នុងព្រះវិហាររបស់ព្រះអម្ចាស់។ ហេតុការណ៍នេះកើតមានស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់បានថ្លែងទុក។
ពេលនោះ ព្រះអម្ចាស់ក៏បានចាត់ស្ដេចនៃជនជាតិខាល់ដេ ឲ្យលើកទ័ពមកវាយពួកគេ។ ស្ដេចនោះសម្លាប់យុវជនរបស់ពួកគេនៅក្នុងព្រះវិហារ ហើយសម្លាប់រង្គាលប្រជាជនទាំងអស់ ឥតសំចៃនរណាម្នាក់ឡើយ គឺសម្លាប់យុវជនទាំងប្រុស ទាំងស្រី និងមនុស្សចាស់ជរាសក់ស្កូវ។ ព្រះអង្គប្រគល់ពួកគេទាំងអស់គ្នា ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចនោះ។
កងទ័ពបាប៊ីឡូនបានដុតព្រះដំណាក់របស់ព្រះជាម្ចាស់ ផ្ដួលរំលំកំពែងក្រុងយេរូសាឡឹម ព្រមទាំងដុតវិមានផ្សេងៗ និងកម្ទេចវត្ថុដ៏មានតម្លៃទាំងអស់ចោល។
ព្រះអម្ចាស់ជាព្រះលើអ្វីៗទាំងអស់ ទ្រង់មានព្រះបន្ទូលកោះហៅ ផែនដីទាំងមូល ចាប់តាំងពីទិសខាងកើត រហូតដល់ទិសខាងលិច
ព្រះអង្គបានយកស្ដេចចេញពីហ្វូងចៀមមក ដើម្បីឲ្យឃ្វាលពូជពង្សរបស់លោកយ៉ាកុប គឺជនជាតិអ៊ីស្រាអែល ដែលជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ។
ព្រះអម្ចាស់អើយ ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គទៅដាក់លើ ភ្នំដែលជាចំណែកមត៌ករបស់ព្រះអង្គ ជាកន្លែងដែលព្រះអង្គបានរៀបចំសម្រាប់គង់នៅ។ ព្រះអម្ចាស់អើយ ព្រះអង្គបានសង់ទីសក្ការៈរបស់ព្រះអង្គឡើង ដោយព្រះហស្ដព្រះអង្គផ្ទាល់។
ពីមុនយើងទាស់ចិត្តនឹងប្រជារាស្ត្ររបស់យើង យើងបានបំបាក់មុខប្រជារាស្ត្រ ដែលជាកេរមត៌ករបស់យើង ហើយប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក តែអ្នកពុំបានអាណិតមេត្តាពួកគេសោះ អ្នកសង្កត់សង្កិនធ្វើបាបមនុស្សចាស់ជរា។
យើងខ្ញុំដែលជាប្រជារាស្ត្ររបស់ព្រះអង្គ មិនបានគ្រប់គ្រងលើទឹកដីនេះយូរប៉ុន្មានទេ ខ្មាំងសត្រូវបានមកជាន់ឈ្លីទីសក្ការៈ របស់ព្រះអង្គ។
«នៅរជ្ជកាលព្រះបាទហេសេគា ជាស្ដេចស្រុកយូដា លោកមីកា ជាអ្នកស្រុកម៉ូរ៉ាស៊ីត បានថ្លែងព្រះបន្ទូលប្រាប់ប្រជាជនយូដាទាំងអស់ដូចតទៅ: ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា គេនឹងភ្ជួររាស់ក្រុងស៊ីយ៉ូនដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក ភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។
ជនជាតិខាល់ដេដុតកម្ទេចវាំង និងផ្ទះរបស់ប្រជាជន ព្រមទាំងរំលំកំពែងក្រុងយេរូសាឡឹមទៀតផង។
ពួកយើងធ្លាប់អាម៉ាស់ នៅពេលឮខ្មាំងសត្រូវជេរប្រមាថ ពួកយើងបានបាក់មុខ នៅពេលសាសន៍ដទៃនាំគ្នាចូលក្នុងទីសក្ការៈ នៃព្រះដំណាក់របស់ព្រះអម្ចាស់។
លោកដុតកម្ទេចព្រះដំណាក់របស់ព្រះអម្ចាស់ ដំណាក់របស់ស្ដេច ព្រមទាំងផ្ទះនៅក្រុងយេរូសាឡឹម ជាពិសេស ផ្ទះរបស់ពួកអភិជន។
សត្រូវរឹបអូសយកអ្វីៗដ៏មានតម្លៃរបស់នាង នាងឃើញប្រជាជាតិនានាចូលមកក្នុង ទីសក្ការៈរបស់ព្រះអម្ចាស់ គឺប្រជាជាតិដែលព្រះអង្គបានហាមមិនឲ្យ ចូលក្នុងអង្គប្រជុំរបស់ព្រះអង្គឡើយ។
ព្រះអង្គមានព្រះបន្ទូលទៅគេទៀតថា៖ «ចូរធ្វើឲ្យព្រះដំណាក់ទៅជាសៅហ្មង ដោយទុកសាកសពចោលពាសពេញទីលាន រួចនាំគ្នាចេញទៅចុះ!»។ ពួកគេក៏ចេញទៅវាយប្រហារជីវិតប្រជាជននៅក្នុងទីក្រុង។
ហេតុនេះ ព្រោះតែអ្នករាល់គ្នា ខ្មាំងនឹងភ្ជួររាស់ក្រុងស៊ីយ៉ូន ដូចភ្ជួរស្រែ ហើយក្រុងយេរូសាឡឹមនឹងក្លាយទៅជា គំនរបាក់បែក រីឯភ្នំដែលមានព្រះវិហារនឹងក្លាយទៅជាព្រៃ។
គេនឹងត្រូវស្លាប់ដោយមុខដាវ ហើយខ្មាំងសត្រូវនឹងកៀរគេយកទៅធ្វើជាឈ្លើយសង្គ្រាម ឲ្យរស់នៅក្នុងចំណោមជាតិសាសន៍ទាំងអស់ សាសន៍ដទៃនឹងជាន់ឈ្លីក្រុងយេរូសាឡឹម រហូតដល់ពេលកំណត់របស់គេ»។
ប៉ុន្តែ ត្រូវទុកទីលានដែលនៅខាងក្រៅព្រះវិហារដោយឡែក កុំវាស់ឲ្យសោះ ដ្បិតព្រះអង្គបានប្រគល់លាននោះឲ្យជាតិសាសន៍នានា ហើយពួកគេនឹងជាន់ឈ្លីក្រុងដ៏វិសុទ្ធអស់រយៈពេលសែសិបពីរខែ។