ទំនុកតម្កើង 78:72 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥72 ព្រះបាទដាវីឌដឹកនាំជនជាតិអ៊ីស្រាអែល ដោយចិត្តស្មោះត្រង់ ព្រះរាជាដឹកនាំពួកគេយ៉ាងប៉ិនប្រសប់។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល72 ដូច្នេះ ដាវីឌក៏ឃ្វាលពួកគេដោយសេចក្ដីគ្រប់លក្ខណ៍នៃចិត្តរបស់គាត់ ហើយដឹកនាំពួកគេដោយថ្វីដៃរបស់គាត់៕ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦72 លោកបានឃ្វាលពួកគេដោយចិត្តទៀងត្រង់ ហើយនាំផ្លូវគេដោយដៃដ៏ប៉ិនប្រសប់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤72 ដូច្នេះ លោកក៏ធ្វើជាអ្នកគង្វាលឃ្វាលគេ ដោយចិត្តទៀងត្រង់ ព្រមទាំងនាំផ្លូវគេ ដោយថ្វីដៃដ៏ជំនាញ។ សូមមើលជំពូកអាល់គីតាប72 ស្តេចទតដឹកនាំជនជាតិអ៊ីស្រអែល ដោយចិត្តស្មោះត្រង់ ស្តេចដឹកនាំពួកគេយ៉ាងប៉ិនប្រសប់។ សូមមើលជំពូក |
«កូនមនុស្សអើយ ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងអ្នកដឹកនាំអ៊ីស្រាអែលទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់អ្នកដឹកនាំទាំងនោះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកដឹកនាំ អ៊ីស្រាអែលអើយ អ្នករាល់គ្នាត្រូវវេទនាហើយ ដ្បិតអ្នករាល់គ្នាគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ធម្មតា ពួកគង្វាលតែងតែមើលថែរក្សាហ្វូងចៀម