លោកយ៉ាកុបបានចាត់អ្នកនាំសារឲ្យទៅមុនលោក ដើម្បីជួបនឹងលោកអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
ទំនុកតម្កើង 78:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ព្រះអង្គបានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ ព្រះគម្ពីរខ្មែរសាកល នៅចំពោះដូនតារបស់ពួកគេ ព្រះអង្គបានធ្វើកិច្ចការដ៏អស្ចារ្យនៅដែនដីអេហ្ស៊ីប គឺនៅវាលសូអាន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានធ្វើការចម្លែក នៅនឹងភ្នែកបុព្វបុរសរបស់គេ នៅស្រុកអេស៊ីព្ទ នៅវាលសូអាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានធ្វើការចំឡែក នៅភ្នែកពួកឰយុកោគេ នៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន អាល់គីតាប នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ទ្រង់បានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ |
លោកយ៉ាកុបបានចាត់អ្នកនាំសារឲ្យទៅមុនលោក ដើម្បីជួបនឹងលោកអេសាវជាបង នៅស្រុកសៀរ ក្នុងតំបន់អេដុម។
ហេតុការណ៍នេះកើតឡើង ព្រោះតែជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើបាប ទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ជាព្រះរបស់គេ ព្រះអង្គបាននាំពួកគេចេញពីស្រុកអេស៊ីប និងរំដោះពួកគេឲ្យរួចពីកណ្ដាប់ដៃរបស់ព្រះចៅផារ៉ោន ជាស្ដេចស្រុកអេស៊ីប តែពួកគេបែរជាគោរពថ្វាយបង្គំព្រះដទៃទៅវិញ។
ព្រះអង្គបានសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ប្រឆាំងនឹងស្ដេចផារ៉ោន ព្រមទាំងមន្ត្រីទាំងអស់របស់ស្ដេច និងប្រជាជននៅស្រុកអេស៊ីបទាំងមូល ដ្បិតព្រះអង្គជ្រាបថា គេមានចិត្តកោងកាច ធ្វើបាបបុព្វបុរសរបស់យើងខ្ញុំយ៉ាងណាខ្លះ។ ព្រះអង្គបានធ្វើឲ្យព្រះនាមរបស់ព្រះអង្គ ល្បីល្បាញរហូតដល់សព្វថ្ងៃ។
គឺការអស្ចារ្យផ្សេងៗនៅស្រុក របស់កូនចៅលោកហាំ និងដោយស្នាព្រះហស្ដដ៏គួរឲ្យ ស្ញែងខ្លាចនៅសមុទ្រកក់។
ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្ដេច។
ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «យើងនឹងធ្វើឲ្យអ្នកបានដូចជាព្រះ នៅចំពោះមុខស្ដេចផារ៉ោន រីឯអើរ៉ុន ជាបងរបស់អ្នក នឹងប្រៀបដូចជាព្យាការីរបស់អ្នក។
ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែល្ងីល្ងើ រីឯក្រុមប្រឹក្សារបស់ស្ដេចផារ៉ោន ជាក្រុមមួយផ្សំឡើងដោយមនុស្សភ្លីភ្លើ តែពួកនេះហ៊ានទូលស្ដេចផារ៉ោនថា “ទូលបង្គំជាពូជអ្នកប្រាជ្ញ ជាពូជស្ដេចនៅជំនាន់ដើម”។
ពួកមេដឹកនាំនៅក្រុងសូអានសុទ្ធតែលេលា ពួកមេដឹកនាំនៅក្រុងណូបសុទ្ធតែឡប់សតិ គឺពួកមេដឹកនាំកុលសម្ព័ន្ធទាំងនោះហើយ ដែលបានដឹកនាំប្រជាជននៅស្រុកអេស៊ីប ឲ្យវង្វេង។
ពួកគេឡើងទៅតំបន់ណេកិប ហើយបន្តដំណើរទៅដល់ក្រុងហេប្រូន ដែលមានអហ៊ីម៉ាន សេសាយ និងតាល់ម៉ាយ ជាកូនរបស់លោកអណាក់រស់នៅ។ គេបានសង់ក្រុងហេប្រូនប្រាំពីរឆ្នាំ មុនក្រុងសូអាននៅស្រុកអេស៊ីប។
តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដោយធ្វើការអស្ចារ្យ ទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ហើយប្រយុទ្ធជំនួសគេដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើនៅស្រុកអេស៊ីប ឲ្យអ្នកឃើញបែបនេះឬទេ?
ព្រះអម្ចាស់បានសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍យ៉ាងសម្បើមអស្ចារ្យ ឲ្យយើងឃើញ ដើម្បីកម្ទេចព្រះចៅផារ៉ោន និងអស់អ្នកដែលនៅជាមួយស្ដេច។
ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមកពីស្រុកឆ្ងាយណាស់ ព្រោះតែព្រះនាមដ៏ល្បីនៃព្រះអម្ចាស់ ជាព្រះរបស់លោក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីប