ទំនុកតម្កើង 135:9 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥9 ព្រះអង្គសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ នៅស្រុកអេស៊ីប ដើម្បីដាក់ទោសព្រះចៅផារ៉ោន និងមន្ត្រីទាំងប៉ុន្មានរបស់ស្ដេច។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល9 អេហ្ស៊ីបអើយ ព្រះអង្គបានចាត់ទីសម្គាល់ និងការអស្ចារ្យឲ្យទៅក្នុងកណ្ដាលអ្នកហើយ គឺឲ្យទាស់នឹងផារ៉ោន និងអស់ទាំងរាជបម្រើរបស់ទ្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦9 ឱអេស៊ីព្ទអើយ ព្រះអង្គបានចាត់ទីសម្គាល់ និងការអស្ចារ្យ ឲ្យចូលទៅកណ្ដាលឯង គឺឲ្យទាស់នឹងផារ៉ោន និងមហាតលិកទាំងប៉ុន្មានរបស់ទ្រង់។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤9 ៙ ឱស្រុកអេស៊ីព្ទអើយ ទ្រង់បានចាត់ប្រើទីសំគាល់ នឹងការអស្ចារ្យ ទៅកណ្តាលឯងហើយ គឺឲ្យកើតដល់ផារ៉ោន នឹងពួកមហាតលិកទាំងអស់គ្នា សូមមើលជំពូកអាល់គីតាប9 ទ្រង់សំដែងទីសំគាល់ និងការអស្ចារ្យផ្សេងៗ នៅស្រុកអេស៊ីប ដើម្បីដាក់ទោសស្តេចហ្វៀរ៉អ៊ូន និងមន្ត្រីទាំងប៉ុន្មានរបស់គាត់។ សូមមើលជំពូក |
ព្រះអង្គបានសម្តែងទីសម្គាល់ និងឫទ្ធិបាដិហារិយ៍ផ្សេងៗ ប្រឆាំងនឹងស្ដេចផារ៉ោន ព្រមទាំងមន្ត្រីទាំងអស់របស់ស្ដេច និងប្រជាជននៅស្រុកអេស៊ីបទាំងមូល ដ្បិតព្រះអង្គជ្រាបថា គេមានចិត្តកោងកាច ធ្វើបាបបុព្វបុរសរបស់យើងខ្ញុំយ៉ាងណាខ្លះ។ ព្រះអង្គបានធ្វើឲ្យព្រះនាមរបស់ព្រះអង្គ ល្បីល្បាញរហូតដល់សព្វថ្ងៃ។
តើដែលមានព្រះណាខិតខំរំដោះប្រជាជាតិមួយចេញពីប្រជាជាតិមួយទៀត ឲ្យធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គ ដោយធ្វើការអស្ចារ្យ ទីសម្គាល់ ឫទ្ធិបាដិហារិយ៍ ហើយប្រយុទ្ធជំនួសគេដោយឫទ្ធិបារមី និងតេជានុភាពដ៏ខ្លាំងក្លាគួរស្ញែងខ្លាច ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នក បានធ្វើនៅស្រុកអេស៊ីប ឲ្យអ្នកឃើញបែបនេះឬទេ?