ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 77:18 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

នៅ​ពេល​ផ្គរ‌លាន់​បន្លឺ​សំឡេង​យ៉ាង​គគ្រឹក‌គគ្រេង ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ភ្លឺ​ចាំង​មក​លើ​ពិភព​លោក ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ​ញាប់‌ញ័រ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សំឡេង​ផ្គរលាន់​របស់ព្រះអង្គ​នៅក្នុង​ខ្យល់កួច ផ្លេកបន្ទោរ​បាន​បំភ្លឺ​ពិភពលោក ហើយ​ផែនដី​បាន​ញ័រ ព្រមទាំង​រញ្ជួយ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូរ‌សៀង​ផ្គរលាន់​របស់​ព្រះ‌អង្គ នៅ​ក្នុង​ខ្យល់​កួច ផ្លេក‌បន្ទោរ​របស់​ព្រះ‌អង្គ​ចាំង​បំភ្លឺ​ពិភព​លោក ផែនដី​ក៏​រញ្ជួយ ហើយ​ញាប់​ញ័រ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូរ‌សៀង​នៃ​ផ្គរ​របស់​ទ្រង់​ក៏​នៅ​ក្នុង​ខ្យល់​កួច ផ្លេក‌បន្ទោរ​បាន​បំភ្លឺ​លោកីយ ឯ​ផែនដី​ក៏​ញ័រ​កក្រើក

សូមមើលជំពូក

អាល់គីតាប

នៅ​ពេល​ផ្គរ‌លាន់​បន្លឺ​សំឡេង​យ៉ាង​គគ្រឹក‌គគ្រេង ផ្លេក​បន្ទោរ​របស់​ទ្រង់​ភ្លឺ​ចាំង​មក​លើ​ពិភព​លោក ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ​ញាប់‌ញ័រ។

សូមមើលជំពូក



ទំនុកតម្កើង 77:18
18 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ផ្គរ‌លាន់​នៅ​លើ​មេឃ ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បន្លឺ​ព្រះ‌សូរសៀង​មក​ពី​លើ។


នៅ​ពេល​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ ផែនដី​កក្រើក​ញាប់‌ញ័រ ផ្ទៃ​មេឃ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា។


ក៏​ប៉ុន្តែ នៅ​ពេល​ឮ​ព្រះអង្គ​គំរាម ទឹក​ទាំង​នោះ​ក៏​រត់​ចេញ នៅ​ពេល​ផ្គរ​របស់​ព្រះអង្គ​លាន់​ឮ​ឡើង វា​នាំ​គ្នា​ភិត‌ភ័យ​រត់​បាត់​អស់​ទៅ។


ព្រះអង្គ​បាញ់​ព្រួញ​របស់​ព្រះអង្គ​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កម្ចាត់‌កម្ចាយ​ពួក​គេ។ ព្រះអង្គ​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។


ឱ​ព្រះ‌អម្ចាស់​អើយ ព្រះ‌បន្ទូល​គំរាម​របស់​ព្រះអង្គ និង​ខ្យល់​ព្យុះ ដែល​បក់​ចេញ​មក​ពី​ព្រះ‌នាសា​របស់​ព្រះអង្គ បាន​ធ្វើ​ឲ្យ​បាត​សមុទ្រ​លេច​ចេញ​មក ហើយ​គ្រឹះ​របស់​ផែនដី​ក៏​លេច​មក​ដែរ។


ពេល​នោះ ផែនដី​ក៏​កក្រើក​ញាប់‌ញ័រ ភ្នំ​ទាំង‌ឡាយ​ត្រូវ​រង្គើ​រហូត​ដល់​គ្រឹះ​របស់​វា ហើយ​កក្រើក ដោយ‌សារ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ។


ផ្លេក​បន្ទោរ​របស់​ព្រះអង្គ​ជះ​ពន្លឺ មក​លើ​ពិភព​លោក ផែនដី​ឃើញ​ពន្លឺ​នេះ ហើយ​ញាប់‌ញ័រ​ជា​ខ្លាំង។


នៅ​ថ្ងៃ​ទី​បី ពេល​ព្រលឹម​ស្រាងៗ មាន​ផ្គរ‌លាន់ ផ្លេក​បន្ទោរ និង​ពពក​យ៉ាង​ក្រាស់​នៅ​លើ​ភ្នំ ហើយ​មាន​សំឡេង​ត្រែ​លាន់​ឮ​ឡើង​យ៉ាង​រំពង​ទៀត​ផង។ ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ជំរំ​ភ័យ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង។


មាន​ផ្សែង​ហុយ​ពាស‌ពេញ​លើ​ភ្នំ​ស៊ីណៃ ដ្បិត​ព្រះ‌អម្ចាស់​ចុះ​មក​លើ​ភ្នំ ព្រះអង្គ​គង់​នៅ​ក្នុង​ភ្លើង។ ផ្សែង​នោះ​ហុយ​ឡើង​ដូច​ផ្សែង​ចេញ​ពី​ឡ ហើយ​ភ្នំ​ទាំង​មូល​ក៏​រញ្ជួយ​យ៉ាង​ខ្លាំង។


ព្រះអង្គ​ប្រកប​ដោយ​ពន្លឺ​ដ៏​ត្រចះ‌ត្រចង់ មាន​កាំ​រស្មី​ចាំង​ចេញ​ពី​ព្រះ‌ហស្ដ ដែល​បង្កប់​ទុក​នូវ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ។


ពេល​នោះ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​ដល់​ក្រោម ផែនដី​ក៏​រញ្ជួយ ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា


ពេល​នោះ ស្រាប់​តែ​ផែនដី​រញ្ជួយ​យ៉ាង​ខ្លាំង ដ្បិត​មាន​ទេវតា*​របស់​ព្រះ‌អម្ចាស់​ចុះ​ពី​ស្ថាន​បរម‌សុខ* មក​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​ផ្នូរ ហើយ​អង្គុយ​លើ​ថ្ម​នោះ​ថែម​ទៀត​ផង។


ពេល​នោះ ទ្វារ​ព្រះ‌វិហារ*​របស់​ព្រះ‌ជា‌ម្ចាស់​នៅ​ស្ថាន​បរម‌សុខ​ក៏​បើក​ចំហ​ឡើង ហើយ​ហិប​នៃ​សម្ពន្ធ‌មេត្រី*​របស់​ព្រះអង្គ​ក៏​លេច​មក​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ក៏​មាន​ផ្លេក​បន្ទោរ មាន​ឮ​សូរ​សំឡេង មាន​ផ្គរ‌លាន់ មាន​រញ្ជួយ​ផែនដី និង​មាន​ព្រឹល​ធ្លាក់​មក​យ៉ាង​ខ្លាំង​ផង​ដែរ។


ក្រោយ​មក ខ្ញុំ​ឃើញ​ទេវតា*​មួយ​រូប​ទៀត មាន​អំណាច​ដ៏​ខ្លាំង​ពូកែ ចុះ​ពី​លើ​មេឃ​មក ហើយ​សិរី‌រុងរឿង​របស់​ទេវតា​នោះ​ភ្លឺ​ចាំង​មក​លើ​ផែនដី។


បន្ទាប់​មក ខ្ញុំ​ឃើញ​បល្ល័ង្ក​មួយ​ធំ​ពណ៌​ស ព្រម​ទាំង​ឃើញ​ព្រះអង្គ​ដែល​គង់​នៅ​លើ​បល្ល័ង្ក​នោះ​ផង​ដែរ។ ផែនដី និង​ផ្ទៃ​មេឃ បាន​រត់​ចេញ​បាត់​ពី​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ​ទៅ ឥត​មាន​សល់​អ្វី​ឡើយ។


ឱ​ព្រះ‌អម្ចាស់​អើយ កាល​ព្រះអង្គ​យាង​ចាក​ចេញ​ពី​ស្រុក​សៀរ កាល​ព្រះអង្គ​យាង​មក​ពី​ស្រុក​អេដុម នោះ​ផែនដី​បាន​រញ្ជួយ មេឃ​ក៏​ប្រែ​ជា​ខ្មៅ​ងងឹត ពពក​ក៏​បង្អុរ​ភ្លៀង​ចុះ​មក​យ៉ាង​ខ្លាំង។