ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 77:17 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​ពី​លើ​មេឃ ដូច​ទឹក​ជ្រោះ​ធ្លាក់ ហើយ​ក៏​មាន​ផ្គរ‌លាន់​ឮ​ពី​លើ​មេឃ មក​យ៉ាង​ខ្លាំង​ដែរ រន្ទះ​របស់​ព្រះអង្គ​ភ្លឺ‌ផ្លេក​ពាស‌ពេញ​ផ្ទៃ​មេឃ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ពពកដ៏ក្រាស់​បាន​ចាក់​ទឹក​ចេញ ផ្ទៃមេឃ​បាន​បន្លឺ​សំឡេង ហើយ​ព្រួញ​របស់ព្រះអង្គ​ក៏​បាញ់ចេញទៅគ្រប់ទិស​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ពពក​បាន​បង្អុល​ទឹក​ចេញមក ផ្ទៃ​មេឃ​ក៏​បញ្ចេញ​ផ្គរលាន់ ហើយ​ព្រួញ​របស់​ព្រះ‌អង្គ​ជះ​ពន្លឺ​ទៅ​គ្រប់​ទិស។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

អស់​ទាំង​ពពក​បាន​ចាក់​ទឹក​ចេញ ផ្ទៃ​មេឃ​ក៏​បញ្ចេញ​សូរ​រំពង ហើយ​ព្រួញ​របស់​ទ្រង់​បាន​ហើរ​ទៅ​គ្រប់​អន្លើ​ដែរ

សូមមើលជំពូក

អាល់គីតាប

មាន​ភ្លៀង​បង្អុរ​ធ្លាក់​ចុះ​ពី​លើ​មេឃ ដូច​ទឹក​ជ្រោះ​ធ្លាក់ ហើយ​ក៏​មាន​ផ្គរ‌លាន់​ឮ​ពី​លើ​មេឃ មក​យ៉ាង​ខ្លាំង​ដែរ រន្ទះ​របស់​ទ្រង់​ភ្លឺ‌ផ្លេក​ពាស‌ពេញ​ផ្ទៃ​មេឃ។

សូមមើលជំពូក



ទំនុកតម្កើង 77:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​បាញ់​ព្រួញ​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កម្ចាត់‌កម្ចាយ​ពួក​គេ។ ព្រះអង្គ​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។


ពេល​ឃើញ​ពួក​គេ សមុទ្រ​ក៏​រត់​បាត់​ទៅ ហើយ​ទន្លេ​យ័រដាន់​ក៏​ដក​ខ្លួន​ថយ​ដែរ។


សូម​ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ផ្លេក​បន្ទោរ កម្ចាត់‌កម្ចាយ​ខ្មាំង​សត្រូវ សូម​បាញ់​ព្រួញ​របស់​ព្រះអង្គ​បំបាក់​ទ័ព​ពួក​គេ។


ព្រះអង្គ​បាញ់​ព្រួញ​របស់​ព្រះអង្គ​ទៅ​លើ​ខ្មាំង​សត្រូវ ដើម្បី​កម្ចាត់‌កម្ចាយ​ពួក​គេ។ ព្រះអង្គ​បាញ់​ផ្លេក​បន្ទោរ ធ្វើ​ឲ្យ​ពួក​គេ​បាក់​ទ័ព។


ព្រះអង្គ​គង់​លើ​ព្រះ‌រាជ‌រថ​ឡើង​ខ្ពស់​ជាង​ផ្ទៃ​មេឃ ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជានិច្ច​ទៅ​ទៀត ព្រះអង្គ​បន្លឺ​ព្រះ‌សូរសៀង​យ៉ាង​រន្ទឺ​ខ្ទរ‌ខ្ទារ។


ភ្នំ​ឃើញ​ព្រះអង្គ នាំ​គ្នា​ភ័យ​ញាប់‌ញ័រ ភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរ មហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេង ធ្វើ​ឲ្យ​មាន​រលក​ធំៗ។


ក្រោម​រស្មី​នៃ​ព្រួញ និង​ពន្លឺ​ដ៏​ចិញ្ចែង‌ចិញ្ចាច នៃ​លំពែង​របស់​ព្រះអង្គ ព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​ឈប់​នៅ​នឹង​កន្លែង។


ឱ​ព្រះ‌អម្ចាស់​អើយ កាល​ព្រះអង្គ​យាង​ចាក​ចេញ​ពី​ស្រុក​សៀរ កាល​ព្រះអង្គ​យាង​មក​ពី​ស្រុក​អេដុម នោះ​ផែនដី​បាន​រញ្ជួយ មេឃ​ក៏​ប្រែ​ជា​ខ្មៅ​ងងឹត ពពក​ក៏​បង្អុរ​ភ្លៀង​ចុះ​មក​យ៉ាង​ខ្លាំង។