ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 71:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​ផ្ញើ​ជីវិត​លើ​ព្រះអង្គ​ហើយ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ ទូលបង្គំ​បាន​ជ្រកកោន​ក្នុង​ព្រះអង្គ សូម​កុំឲ្យ​ទូលបង្គំ​អាម៉ាស់មុខ​ឡើយ គឺ​ជារៀងរហូត​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ សូម​កុំ​ឲ្យ​ទូល‌បង្គំ​ត្រូវ​ខ្មាស​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ពឹង​ជ្រក​នៅ​ក្នុង​ទ្រង់ សូម​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​ខ្មាស​ឡើយ

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​អើយ ខ្ញុំ​សូម​ផ្ញើ​ជីវិត​លើ​ទ្រង់​ហើយ សូម​កុំ​ឲ្យ​ខ្ញុំ​ត្រូវ​អាម៉ាស់​ឡើយ!

សូមមើលជំពូក



ទំនុកតម្កើង 71:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ហេ‌សេគា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ក្នុង​ចំណោម​ស្ដេច​ស្រុក​យូដា​ទាំង​ប៉ុន្មាន គឺ​ស្ដេច​ដែល​សោយ​រាជ្យ​មុន ឬ​ស្ដេច​ដែល​សោយ​រាជ្យ​ក្រោយ​មក​ទៀត គ្មាន​ស្ដេច​អង្គ​ណា​ប្រៀប​ស្មើ​នឹង​ព្រះ‌បាទ​ហេ‌សេគា​ទេ។


នៅ​ពេល​ច្បាំង ពួក​គេ​បាន​ទូល‌អង្វរ​សូម​ព្រះ‌ជាម្ចាស់​ជួយ ហើយ​ដោយ​ពួក​គេ​ទុក​ចិត្ត​លើ​ព្រះអង្គ​នោះ ព្រះអង្គ​ក៏​ជួយ​ពួក​គេ​ឲ្យ​មាន​ជ័យ‌ជម្នះ​លើ​កង‌ទ័ព​ហាកា‌រេន និង​បក្ស​ពួក។


អ្នក​ណា​ផ្ញើ​ជីវិត​លើ​ព្រះ‌អម្ចាស់ អ្នក​នោះ​ប្រៀប​បាន​នឹង​ភ្នំ​ស៊ីយ៉ូន ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត ឥត​រង្គើ​សោះ​ឡើយ។


អ្នក​ណា​ដែល​ព្រះ​របស់​លោក​យ៉ាកុប​ជួយ​សង្គ្រោះ ហើយ​អ្នក​ណា​សង្ឃឹម​ទុក​ចិត្ត​លើ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន អ្នក​នោះ​មាន​សុភមង្គល​ហើយ!។


ពួក​លោក​បាន​ស្រែក​អង្វរ​រក​ព្រះអង្គ ពួក​លោក​ក៏​បាន​រួច​ពី​ខ្មាំង​សត្រូវ ដោយ​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ពួក​លោក​នឹង​មិន​ខក​ចិត្ត​សោះ​ឡើយ។


ចំណែក​ឯ​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ គេ​បាន​ទទួល​ការ​សង្គ្រោះ​ពី​ព្រះ‌អម្ចាស់ ព្រះអង្គ​សង្គ្រោះ​គេ​អស់‌កល្ប​ជានិច្ច។ អ្នក​មិន​ត្រូវ​អាម៉ាស់ ឬ​បាក់​មុខ​សោះ​ឡើយ”។


សូម​ឲ្យ​អស់​អ្នក​ដែល​បៀត‌បៀន​ទូលបង្គំ ត្រូវ​អាម៉ាស់ តែ​កុំ​ឲ្យ​ទូលបង្គំ​ត្រូវ​អាម៉ាស់​ឡើយ! សូម​ឲ្យ​ពួក​គេ​ញ័រ​រន្ធត់ តែ​កុំ​ឲ្យ​ទូលបង្គំ​ញ័រ​រន្ធត់​ឡើយ! សូម​ឲ្យ​ថ្ងៃ​លំបាក​វេទនា​ធ្លាក់​មក​លើ​ពួក​គេ សូម​ប្រហារ​ពួក​គេ​ឲ្យ​វិនាស​អន្តរាយ​ទៅ!


ដូច​មាន​ចែង​ទុក​មក​ថា: យើង​បាន​ដាក់​ថ្ម​មួយ​នៅ​ក្រុង​ស៊ីយ៉ូន ជា​ថ្ម​ដែល​នាំ​ឲ្យ​គេ​ជំពប់​ដួល ជា​សិលា​ដែល​នាំ​ឲ្យ​គេ​រវាត​ចិត្ត​បាត់​ជំនឿ អ្នក​ណា​ជឿ​លើ​ថ្ម​នេះ អ្នក​នោះ​មុខ​ជា​មិន​ខក​ចិត្ត​ឡើយ​ ។


ដ្បិត​ក្នុង​គម្ពីរ​មាន​ចែង​ថា៖ «យើង​បាន​រើស​យក​ថ្ម​គ្រឹះ​មួយ​ដ៏​សំខាន់ ហើយ​មាន​តម្លៃ យើង​ដាក់​ថ្ម​នោះ​នៅ​ក្រុង​ស៊ីយ៉ូន។ អ្នក​ណា​ជឿ​លើ​ថ្ម​នោះ អ្នក​នោះ​មុខ​ជា​មិន​ត្រូវ​ខក​ចិត្ត​ឡើយ»។