ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 63:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះអង្គ អស់​មួយ​ជីវិត​ទូលបង្គំ ហើយ​ទូលបង្គំ​នឹង​លើក​ដៃ​ឡើង ថ្វាយ‌បង្គំ​ព្រះ‌នាម​ព្រះអង្គ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ទូលបង្គំ​នឹង​ថ្វាយពរ​ព្រះអង្គ​អស់មួយជីវិត​របស់ទូលបង្គំ ទូលបង្គំ​នឹង​លើក​ដៃ​ទូលបង្គំ​ឡើង​ក្នុង​ព្រះនាម​របស់ព្រះអង្គ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ទូល‌បង្គំ​នឹង​លើក​តម្កើង​ព្រះ‌អង្គ ដរាបអស់មួយ​ជីវិត​ទូល‌បង្គំ ទូល‌បង្គំ​នឹង​ប្រទូល​ដៃ​ឡើង ក្នុង​ព្រះ‌នាម​ព្រះ‌អង្គ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គឺ​យ៉ាង​នោះ ដែល​ទូលបង្គំ​នឹង​លើក​ដំកើង​ទ្រង់ ក្នុង​កាល​ដែល​នៅ​រស់​នៅ​ឡើយ ទូលបង្គំ​នឹង​ប្រទូល​ដៃ​ឡើង ដោយ​នូវ​ព្រះ‌នាម​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ខ្ញុំ​នឹង​អរ​គុណ​ទ្រង់ អស់​មួយ​ជីវិត​ខ្ញុំ​ ហើយ​ខ្ញុំ​នឹង​លើក​ដៃ​ឡើង ថ្វាយ‌បង្គំ​នាម​ទ្រង់។

សូមមើលជំពូក



ទំនុកតម្កើង 63:4
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អស់​មួយ​ជីវិត ខ្ញុំ​ច្រៀង​តម្កើង​ព្រះ‌អម្ចាស់! ខ្ញុំ​នឹង​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ​របស់​ខ្ញុំ ក្នុង​ពេល​ដែល​ខ្ញុំ​នៅ​មាន​ជីវិត!


ចូរ​លើក​ដៃ​ប្រណម្យ​ទៅ​រក​ទីសក្ការៈ ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់!


ពេល​ទូលបង្គំ​ស្រែក​រក​ព្រះអង្គ ពេល​ទូលបង្គំ​លើក​ដៃ​ឆ្ពោះ​ទៅ​កាន់​ទីសក្ការៈ របស់​ព្រះអង្គ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ទូល‌អង្វរ របស់​ទូលបង្គំ​ផង។


ភ្នំ​ឃើញ​ព្រះអង្គ នាំ​គ្នា​ភ័យ​ញាប់‌ញ័រ ភ្លៀង​ក៏​បង្អុរ​ចុះ​មក​ដែរ មហា​សាគរ​ពុះ​កញ្ជ្រោល​យ៉ាង​គគ្រឹក‌គគ្រេង ធ្វើ​ឲ្យ​មាន​រលក​ធំៗ។