ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 59:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ទោះ​បី​ទូលបង្គំ​គ្មាន​កំហុស​អ្វី​ក៏​ដោយ ពួក​គេ​ខំ​រូត‌រះ​រៀបចំ​ខ្លួន​ប្រឆាំង​នឹង​ទូលបង្គំ ឱ​ព្រះអង្គ​អើយ សូម​តើន​ឡើង យាង​មក​រក​ទូលបង្គំ សូម​ទត​មក​ទូលបង្គំ​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ទូលបង្គំ​គ្មាន​អំពើទុច្ចរិត​ឡើយ ប៉ុន្តែ​ពួកគេ​រត់មក ទាំង​ត្រៀមជាស្រេច​ដើម្បីវាយប្រហារទូលបង្គំ​។ សូម​តើនឡើង​ដើម្បី​ជួយ​ទូលបង្គំ សូម​ព្រះអង្គ​ចាប់អារម្មណ៍​ផង​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​មិន​មែន​ដោយ​ព្រោះ​កំហុស​របស់​ទូល‌បង្គំ​ដែរ គេ​រត់​មក ហើយ​ត្រៀម​ជាស្រេច​ហើយ។ សូម​ព្រះ‌អង្គ​តើន​ឡើង សូម​យាង​មក​ជួយ​ទូល‌បង្គំ ហើយ​ទត​មើល​ចុះ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

គេ​រត់​មក​ត្រៀម​ខ្លួន ឥត​ទូលបង្គំ​ធ្វើ​ខុស​អ្វី​ផង សូម​ទ្រង់​តើន​ឡើង​មក​ជួយ​ទូលបង្គំ ហើយ​ពិចារណា​មើល

សូមមើលជំពូក

អាល់គីតាប

ទោះ​បី​ខ្ញុំ​គ្មាន​កំហុស​អ្វី​ក៏​ដោយ ពួក​គេ​ខំ​រូត‌រះ​រៀបចំ​ខ្លួន​ប្រឆាំង​នឹង​ខ្ញុំ ឱ​អុលឡោះ​អើយ សូម​ក្រោក​ឡើង មក​រក​ខ្ញុំ សូម​មើល​មក​ខ្ញុំ​ផង។

សូមមើលជំពូក



ទំនុកតម្កើង 59:4
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​គេ​បាន​ចាប់​ខ្ញុំ​ពី​ស្រុក​ហេប្រឺ​មក ហើយ​នៅ​ទី​នេះ ខ្ញុំ​ពុំ​បាន​ធ្វើ​អ្វី​ខុស​គួរ​ឲ្យ​គេ​យក​មក​ឃុំ‌ឃាំង​ដូច្នេះ​ឡើយ»។


សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក​ដែល​តាំង​ខ្លួន ជា​សត្រូវ​នឹង​ទូលបង្គំ បាន​អរ​សប្បាយ ព្រោះ​តែ​ទូលបង្គំ​ចាញ់ សូម​កុំ​បណ្តោយ​ឲ្យ​អស់​អ្នក ដែល​ស្អប់​ទូលបង្គំ​ដោយ​ឥត​ហេតុ​ផល ពេប‌ជ្រាយ​ដាក់​ទូលបង្គំ​ឡើយ។


ឱ​ព្រះ​នៃ​ទូលបង្គំ ឱ​ព្រះ‌អម្ចាស់​នៃ​ទូលបង្គំ​អើយ សូម​ក្រោក​ឡើង! សូម​ទ្រង់​តើន​ឡើង រក​យុត្តិធម៌​ឲ្យ​ទូលបង្គំ សូម​កាន់​ក្ដី​ខាង​ទូលបង្គំ​ផង!។


ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នៅ​ផ្ទំ​លក់​ដូច្នេះ? សូម​ក្រោក​ឡើង! សូម​តើន​ឡើង! កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​ត​ទៅ​ឡើយ។


ព្រះអង្គ​នឹង​ធ្វើ​ឲ្យ​ពួក​កុហក​វិនាស​សាប‌សូន្យ។ ព្រះ‌អម្ចាស់​ស្អប់​ខ្ពើម​អ្នក​បង្ហូរ​ឈាម និង​អ្នក​មាន​ល្បិច‌កល។


ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ដាក់​ទោស​ពួក​គេ តាម​អំពើ​អាក្រក់ ដែល​ពួក​គេ​ប្រព្រឹត្ត សូម​ទ្រង់​សម្តែង​ព្រះ‌ពិរោធ បង្ក្រាប​ប្រជា‌ជន​ទាំង​នោះ។


ពួក​នោះ​គិត​តែ​ពី​ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ងាយ​បង្ហូរ​ឈាម​ណាស់។


ឱ​ព្រះ‌អម្ចាស់​អើយ សូម​ក្រោក​ឡើង! សូម​ក្រោក​ឡើង សម្តែង​ព្រះ‌បារមី! សូម​តើន​ឡើង ដូច​នៅ​ជំនាន់​ដើម! កាល​ពី​បុរាណ ព្រះ‌បារមី​ព្រះអង្គ បាន​ប្រហារ​ស្រុក​អេស៊ីប និង​ចាក់​ទម្លុះ​សត្វ​ដ៏​សម្បើម​នោះ។


ជើង​របស់​អ្នក​រាល់​គ្នា​គិត​តែ​ពី​រត់​ទៅ ប្រព្រឹត្ត​អំពើ​អាក្រក់ ហើយ​ប្រញាប់​ទៅ​បង្ហូរ​ឈាម​ជន​ស្លូត​ត្រង់ គំនិត​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​ទុច្ចរិត អ្នក​រាល់​គ្នា​ទៅ​ទី​ណា ទី​នោះ​នឹង​ត្រូវ​វិនាស​ហិន‌ហោច។


ចំណែក​ខាង​អស់​លោក សូម​ចុះ​សម្រុង​ជា​មួយ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ឥឡូវ​នេះ​ទៅ ហើយ​សុំ​ឲ្យ​លោក​មេ‌បញ្ជា‌ការ​នាំ​លោក​ប៉ូល​មក ធ្វើ​ហាក់​ដូច​ជា​អស់​លោក​ចង់​ពិនិត្យ‌ពិច័យ​មើល​សំណុំ​រឿង​របស់​គាត់ ឲ្យ​បាន​ដិត​ដល់​ថែម​ទៀត។ រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​បាន​ប្រុង​ប្រៀប​ខ្លួន​រួច​ស្រេច​ហើយ ដើម្បី​សម្លាប់​គាត់​មុន​នឹង​គាត់​មក​ជិត​ដល់»។


«ជើង​របស់​គេ​ចាំ​តែ​ឈាន​ទៅ​បង្ហូរ​ឈាម


សម្ដេច​យ៉ូណា‌ថាន​ទូល​ព្រះ‌បាទ​សូល ជា​បិតា អំពី​គុណ​សម្បត្តិ​របស់​លោក​ដាវីឌ​ថា៖ «សូម​បិតា​កុំ​ធ្វើ​បាប​លោក​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ​ឡើយ ដ្បិត​គេ​ពុំ​បាន​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ចំពោះ​បិតា​ទេ ផ្ទុយ​ទៅ​វិញ ស្នា‌ដៃ​អស្ចារ្យ​ដែល​ដាវីឌ​ធ្វើ សុទ្ធ​តែ​មាន​ផល​ប្រយោជន៍​យ៉ាង​ខ្លាំង​ដល់​បិតា។