ឱព្រះអម្ចាស់អើយ សូមការពារទូលបង្គំ កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់មនុស្សអាក្រក់! សូមការពារទូលបង្គំឲ្យរួចផុតពីមនុស្ស ឃោរឃៅដែលឃុបឃិតគ្នា ចង់ផ្តួលរំលំទូលបង្គំ!
ទំនុកតម្កើង 58:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដែលមិនឮសំឡេងរបស់គ្រូអាលម្ពាយ គឺទោះបីគ្រូនោះពូកែយ៉ាងណាក្ដី។ ព្រះគម្ពីរខ្មែរសាកល ដើម្បីកុំឲ្យឮសំឡេងរបស់គ្រូចាប់ពស់ ឬអ្នកសូត្រមន្តអាគមយ៉ាងពូកែ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដើម្បីកុំឲ្យសំឡេងរបស់គ្រូអាយលម្ពាយ ទោះបើគ្រូនោះប៉ិនប្រសប់យ៉ាងណាក៏ដោយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដែលមិនព្រមស្តាប់សំឡេងរបស់គ្រូអាលម្ពាយ ទោះបើចេះសូត្ររបៀនប្រសប់យ៉ាងណាក៏ដោយ អាល់គីតាប ដែលមិនឮសំឡេងរបស់គ្រូអាលម្ពាយ គឺទោះបីគ្រូនោះពូកែយ៉ាងណាក្ដី។ |
ឱព្រះអម្ចាស់អើយ សូមការពារទូលបង្គំ កុំឲ្យធ្លាក់ទៅក្នុងកណ្ដាប់ដៃ របស់មនុស្សអាក្រក់! សូមការពារទូលបង្គំឲ្យរួចផុតពីមនុស្ស ឃោរឃៅដែលឃុបឃិតគ្នា ចង់ផ្តួលរំលំទូលបង្គំ!
យើងនឹងធ្វើឲ្យជនជាតិអេស៊ីបវង្វេងស្មារតី ហើយធ្វើឲ្យនយោបាយរបស់គេត្រូវរលាយ ពួកគេនឹងទៅបន់ព្រះក្លែងក្លាយ ទៅរកគ្រូអន្ទងខ្មោចបញ្ជាន់អារក្ស និងរកគ្រូទាយឲ្យជួយ។
«យើងនឹងប្រើពស់វែក និងពស់អសិរពិស ឲ្យទៅចឹកអ្នករាល់គ្នា ជាពស់ដែល គ្មានគ្រូអាលម្ពាយណាអាចសណ្ដំបានឡើយ» - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
ធ្វើអំពើ ហើយក៏មិនត្រូវឲ្យនរណាម្នាក់ទៅរកគ្រូអន្ទងខ្មោច ទៅរកគ្រូទាយ មើលជោគរាសី និងខាបព្រលឹងដែរ
ស្រាទំពាំងបាយជូររបស់ពួកគេ ប្រៀបដូចជាពិសរបស់នាគ និងដូចជាពិសដ៏សាហាវរបស់ពស់វែក។