គេក៏ព្យួរ-កលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ព្រះរាជាក៏ស្ងប់ព្រះពិរោធ។
ទំនុកតម្កើង 49:20 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ មនុស្សដែលមានកិត្តិយសរុងរឿង តែមិនយល់អ្វីសោះនោះ គេនឹងបាត់បង់ទៅដូចសត្វតិរច្ឆានដែរ។ ព្រះគម្ពីរខ្មែរសាកល មនុស្សដែលមានភាពឧត្ដុង្គឧត្ដម តែគ្មានការយល់ច្បាស់ គឺប្រៀបដូចជាសត្វចិញ្ចឹមដែលវិនាសទៅ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ មនុស្សដែលមានកេរ្តិ៍ឈ្មោះ តែឥតមានយោបល់ ប្រៀបដូចជាសត្វតិរច្ឆានដែលវិនាស។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សណាដែលមានកេរ្តិ៍ឈ្មោះ តែឥតមានយោបល់ នោះធៀបដូចជាសត្វតិរច្ឆាន ដែលវិនាសទៅនោះឯង។ អាល់គីតាប មនុស្សដែលមានកិត្តិយសរុងរឿង តែមិនយល់អ្វីសោះនោះ គេនឹងបាត់បង់ទៅដូចសត្វតិរច្ឆានដែរ។ |
គេក៏ព្យួរ-កលោកហាម៉ាននៅបង្គោលដែលលោកបានរៀបចំ សម្រាប់លោកម៉ាដេកាយ។ ពេលនោះ ព្រះរាជាក៏ស្ងប់ព្រះពិរោធ។
មុននឹងទូលបង្គំធ្វើដំណើរទៅស្ថានងងឹត ដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ ឥតវិលត្រឡប់វិញឡើយ។
ក៏ប៉ុន្តែ មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ គេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅ ដូចសត្វតិរច្ឆាននោះឡើយ។
ប្រសិនបើមនុស្សម្នាក់មានអាយុវែង គាត់ត្រូវតែសប្បាយរីករាយក្នុងឆ្នាំទាំងប៉ុន្មាននៃអាយុជីវិតរបស់ខ្លួន គាត់ក៏ត្រូវនឹកចាំថា ថ្ងៃដែលងងឹតអាប់អួមានចំនួនច្រើនណាស់។ អ្វីៗទាំងអស់ដែលកើតមានសុទ្ធតែឥតបានការ។