ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 39:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​បាន​បង្កើត​ជីវិត​ទូលបង្គំ​មក ដូច​ទឹក​ដក់​លើ​ស្លឹក​ឈូក គឺ​ជីវិត​ទូលបង្គំ​ខ្លី​បំផុត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះអង្គ ពិត​មែន​ហើយ ជីវិត​របស់​មនុស្ស​លោក ប្រៀប​បាន​នឹង​មួយ​ដង្ហើម ប៉ុណ្ណោះ។ - សម្រាក

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មើល៍! ថ្ងៃអាយុ​របស់ទូលបង្គំ​ដែល​ព្រះអង្គ​បាន​ប្រទាន​មានតែ​ប៉ុន្មាន​ចំអាម ហើយ​អាយុជីវិត​របស់ទូលបង្គំ​ដូចជា​គ្មានអ្វីសោះ​នៅចំពោះ​ព្រះអង្គ​; ប្រាកដមែន មនុស្ស​គ្រប់គ្នា​ដែល​នៅស្ថិតស្ថេរ ក៏​សុទ្ធតែ​ឥតន័យ​ដែរ​! សេឡា

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មើល៍ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​របស់​ទូល‌បង្គំ មាន​ប្រវែង​តែ​ប៉ុន្មាន​ចំអាម​ដៃ​ប៉ុណ្ណោះ ហើយ​ជីវិត​ទូល‌បង្គំ ដូច​ជា​ឥត​មាន​សោះ នៅ​ចំពោះ​ព្រះ‌អង្គ។ មែន​ហើយ មនុស្សលោក​ទាំងអស់ ប្រៀប​បាននឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។ –បង្អង់

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មើល​ទ្រង់​បាន​ធ្វើ​ឲ្យ​ថ្ងៃ​អាយុ​នៃ​ទូលបង្គំ​បាន​ខ្លី ប្រវែង​១​ចំអាម​ដៃ ហើយ​ជំនួរ​ជីវិត​របស់​ទូលបង្គំ ដូច​ជា​ឥត​មាន​សោះ នៅ​ចំពោះ​ទ្រង់ មែន​ហើយ គ្រប់​មនុស្ស ទោះ​ទាំង​មនុស្ស​នៅ​ក្នុង សណ្ឋាន​ពេញ​វ័យ នោះ​ក៏​ឥត​ប្រយោជន៍​ទទេ​ដែរ។ –បង្អង់

សូមមើលជំពូក

អាល់គីតាប

ទ្រង់​បាន​បង្កើត​ជីវិត​ខ្ញុំ​មក ដូច​ទឹក​ដក់​លើ​ស្លឹក​ឈូក​ គឺ​ជីវិត​ខ្ញុំ​ខ្លី​បំផុត​នៅ​ចំពោះ​ទ្រង់ ពិត​មែន​ហើយ ជីវិត​របស់​មនុស្ស​លោក ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ ប៉ុណ្ណោះ។ - សម្រាក

សូមមើលជំពូក



ទំនុកតម្កើង 39:5
17 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​យ៉ាកុប​ទូល​ព្រះ‌រាជា​វិញ​ថា៖ «ទូលបង្គំ​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ អស់​រយៈ​ពេល​មួយ​រយ​សាម‌សិប​ឆ្នាំ​ហើយ។ អាយុ​ទូលបង្គំ​មិន​វែង​ទេ ហើយ​ក៏​ជួប​នឹង​ទុក្ខ​លំបាក​ជា​ច្រើន​ផង គឺ​ទូលបង្គំ​រស់​មិន​បាន​យូរ​ដូច​បុព្វបុរស​របស់​ទូលបង្គំ ដែល​បាន​ធ្វើ​ដំណើរ​ឆ្លង​កាត់​ជីវិត​នេះ​ឡើយ»។


លោក​បាស៊ី‌ឡៃ​ទូល​ស្ដេច​ថា៖ «បពិត្រ​ព្រះ‌ករុណា! តើ​ឲ្យ​ទូលបង្គំ​ឡើង​ទៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ព្រះ‌ករុណា​ធ្វើ​អ្វី ទូលបង្គំ​រស់​មិន​បាន​ប៉ុន្មាន​ឆ្នាំ​ទៀត​ទេ!


អាយុ​ជីវិត​របស់​ខ្ញុំ​បោះ‌ពួយ​ទៅ​មុខ លឿន​ជាង​ត្រល់​របស់​អ្នក​ត្បាញ​ទៅ​ទៀត! ពេល​ណា​អស់​អំបោះ ត្រល់​នោះ​ក៏​ឈប់។


មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ អាយុ​ជីវិត​របស់​គេ​ប្រៀប​បាន​នឹង​ស្រមោល ដែល​តែងតែ​រសាត់​បាត់​ទៅ។


ពេល​ព្រះអង្គ​វាយ​ប្រដៅ​មនុស្ស​ណា​ម្នាក់ ដែល​បាន​ធ្វើ​ខុស ព្រះអង្គ​ធ្វើ​ឲ្យ​អ្វីៗ​ដែល​អ្នក​នោះ ចូល​ចិត្ត​ត្រូវ​វិនាស​ហិន‌ហោច​ដូច​កណ្ដៀរ​ស៊ី​ដែរ។ ពិត​មែន​ហើយ ជីវិត​មនុស្ស​លោក ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ។ - សម្រាក


មនុស្ស​លោក​ប្រៀប​បាន​នឹង​មួយ​ដង្ហើម​ប៉ុណ្ណោះ មនុស្ស​លោក​គ្មាន​តម្លៃ​អ្វី​សោះ ប្រសិន​បើ​យើង​ថ្លឹង​មនុស្ស​ទាំង​អស់​លើ​ជញ្ជីង​មួយ នោះ​ស្រាល​ជាង​មួយ​ដង្ហើម​ទៅ​ទៀត។


សូម​ព្រះអង្គ​កុំ​ភ្លេច​ថា អាយុ​ជីវិត​ទូលបង្គំ​ខ្លី​ណាស់! ព្រះអង្គ​បង្កើត​មនុស្ស​លោក​ទាំង​អស់​មក ដើម្បី​ឲ្យ​រលាយ​សូន្យ​ទៅ​វិញ​ទេ​ដឹង!


សូម​ណែ‌នាំ​យើង​ខ្ញុំ​ឲ្យ​ដឹង​ច្បាស់​ថា អាយុ​ជីវិត​យើង​ខ្ញុំ​កំណត់​ត្រឹម​ណា ដើម្បី​ឲ្យ​ចិត្ត​យើង​ខ្ញុំ​ចេះ​រិះគិត ប្រកប​ដោយ​ប្រាជ្ញា។


សាស្ដា​បាន​ថ្លែង​ថា: អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​ន័យ ឥត​ខ្លឹមសារ និង​ឥត​បាន​ការ។


បន្ទាប់​មក ខ្ញុំ​ពិចារណា​មើល​ស្នា‌ដៃ​ទាំង​ប៉ុន្មាន​ដែល​ខ្ញុំ​បាន​ធ្វើ ព្រម​ទាំង​ការ​នឿយ‌ហត់​របស់​ខ្ញុំ ដើម្បី​សម្រេច​កិច្ចការ​ទាំង​នេះ ខ្ញុំ​យល់​ឃើញ​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​ឥត​បាន​ការ ដូច​ដេញ​ចាប់​ខ្យល់។ កិច្ចការ​ដែល​ធ្វើ​នៅ​លើ​ផែនដី គ្មាន​ប្រយោជន៍​អ្វី​ឡើយ។


នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះអង្គ ប្រជា‌ជាតិ​ទាំង​អស់​គ្មាន​តម្លៃ​អ្វី​ទាល់​តែ​សោះ គឺ​ពួក​គេ​ថោក​ជាង​អ្វីៗ​ដែល​ឥត​ប្រយោជន៍ និង​ឥត​បាន​ការ​ទៅ​ទៀត។


បងប្អូន​ពុំ​ដឹង​ថា ថ្ងៃ​ស្អែក ជីវិត​បងប្អូន​នឹង​ទៅ​ជា​យ៉ាង​ណា​ឡើយ! បងប្អូន​ប្រៀប​បី​ដូច​ជា​ចំហាយ​ទឹក ដែល​មាន​តែ​មួយ‌ភ្លែត រួច​ក៏​រសាត់​បាត់​ទៅ។


បងប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​បងប្អូន​កុំ​ភ្លេច​ចំណុច​មួយ​នេះ​ថា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំហើយ​មួយ​ពាន់​ឆ្នាំ​ក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ​ដូច្នោះ​ដែរ។