នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គនោះ ព្រះអង្គក៏ជួយពួកគេឲ្យមានជ័យជម្នះលើកងទ័ពហាការេន និងបក្សពួក។
ទំនុកតម្កើង 37:40 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអម្ចាស់សង្គ្រោះ និងរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ ព្រះអង្គសង្គ្រោះពួកគេ ពីព្រោះពួកគេ មកជ្រកកោនក្រោមម្លប់ព្រះបារមីព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ព្រះយេហូវ៉ាទ្រង់ជួយពួកគេ ហើយរំដោះពួកគេ គឺព្រះអង្គរំដោះពួកគេពីមនុស្សអាក្រក់ ហើយសង្គ្រោះពួកគេ ពីព្រោះពួកគេបានជ្រកកោនក្នុងព្រះអង្គ៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះយេហូវ៉ាជួយគេ និងរំដោះគេឲ្យរួច ព្រះអង្គរំដោះគេឲ្យរួចពីមនុស្សអាក្រក់ ហើយសង្គ្រោះគេ ព្រោះគេបានពឹងជ្រកក្នុងព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ព្រះយេហូវ៉ាទ្រង់ជួយគេ ក៏ប្រោសឲ្យរួច ទ្រង់ប្រោសគេឲ្យរួចពីមនុស្សអាក្រក់ ព្រមទាំងជួយសង្គ្រោះគេផង ពីព្រោះគេបានពឹងជ្រកក្នុងទ្រង់។ អាល់គីតាប អុលឡោះតាអាឡាសង្គ្រោះ និងរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់មនុស្សអាក្រក់ ទ្រង់សង្គ្រោះពួកគេ ពីព្រោះពួកគេ មកជ្រកកោនក្រោមម្លប់អំណាចទ្រង់។ |
នៅពេលច្បាំង ពួកគេបានទូលអង្វរសូមព្រះជាម្ចាស់ជួយ ហើយដោយពួកគេទុកចិត្តលើព្រះអង្គនោះ ព្រះអង្គក៏ជួយពួកគេឲ្យមានជ័យជម្នះលើកងទ័ពហាការេន និងបក្សពួក។
ឱព្រះអម្ចាស់អើយ សូមតើនឡើង! សូមយាងទៅប្រឈមមុខនឹងពួកគេ ឲ្យពួកគេបរាជ័យ! សូមយកព្រះខ័នរបស់ព្រះអង្គមករំដោះ ទូលបង្គំឲ្យរួចពីកណ្ដាប់ដៃរបស់ជនពាល។
ពេលពួកអ្នកប្រព្រឹត្តអាក្រក់ គឺបច្ចាមិត្ត និងខ្មាំងសត្រូវរបស់ខ្ញុំ នាំគ្នាចូលមកជិត ដើម្បីរកប្រហារជីវិតខ្ញុំ អ្នកទាំងនោះបែរជាត្រូវជំពប់ដួលទៅវិញ។
កុំប្រព្រឹត្តអំពើអាក្រក់តបនឹងអំពើអាក្រក់ តែត្រូវផ្ញើជីវិតលើព្រះអម្ចាស់ នោះព្រះអង្គនឹងសង្គ្រោះអ្នក។
ព្រះអម្ចាស់នៃពិភពទាំងមូលនឹងការពារ ក្រុងយេរូសាឡឹម ដូចបក្សីត្រដាងស្លាបការពារកូនរបស់វា។ ព្រះអង្គការពារ និងរំដោះក្រុងយេរូសាឡឹម ព្រះអង្គសង្គ្រោះក្រុងនេះ មិនឲ្យវិនាសអន្តរាយឡើយ។
យើងនៅតែជួយគាំទ្រអ្នករាល់គ្នា រហូតអស់មួយជីវិត យើងមិនប្រែប្រួលឡើយ។ យើងនឹងបីបាច់ថែរក្សាអ្នករាល់គ្នា ដូចយើងបានធ្វើរួចមកហើយ យើងជួយគាំទ្រ និងរំដោះអ្នករាល់គ្នា។
បពិត្រព្រះរាជា ព្រះដែលទូលបង្គំយើងខ្ញុំគោរពបម្រើ ពិតជាអាចរំដោះទូលបង្គំយើងខ្ញុំ គឺព្រះអង្គនឹងរំដោះយើងខ្ញុំឲ្យរួចពីភ្លើងដ៏សន្ធោសន្ធៅ និងឲ្យយើងខ្ញុំ រួចពីព្រះហស្ដរបស់ព្រះករុណាជាមិនខាន។
ព្រះចៅនេប៊ូក្នេសាមានរាជឱង្ការទៀតថា៖ «សូមសរសើរតម្កើងព្រះរបស់លោកសាដ្រាក់ លោកមែសាក់ និងលោកអបេឌ-នេកោ ដែលបានចាត់ទេវតា*ឲ្យមករំដោះអ្នកបម្រើរបស់ព្រះអង្គ។ លោកទាំងបីបានទុកចិត្តលើព្រះអង្គ ហើយមិនព្រមធ្វើតាមបញ្ជារបស់ស្ដេចទេ តែសុខចិត្តបូជាជីវិតជាជាងគោរពបម្រើ និងថ្វាយបង្គំព្រះផ្សេងក្រៅពីព្រះរបស់ខ្លួន!
ពេលនោះ ព្រះមហាក្សត្រមានព្រះហឫទ័យរីករាយក្រៃលែង ទ្រង់បញ្ជាឲ្យគេយកលោកដានីយ៉ែលចេញពីរូងមកវិញ គេក៏យកលោកចេញមកឃើញថា លោកគ្មានរបួសអ្វីសោះ ដ្បិតលោកមានជំនឿលើព្រះរបស់លោក។
យើងដឹងហើយថា អ្នកកើតមកពីព្រះជាម្ចាស់ មិនប្រព្រឹត្តអំពើបាបឡើយ ដ្បិតព្រះបុត្រាដែលកើតពីព្រះជាម្ចាស់មក ព្រះអង្គការពារអ្នកនោះ ហើយមារ*កំណាចពុំអាចយាយីគេឡើយ។