ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងព្រះអម្ចាស់ សូមឲ្យសត្វលោកទាំងអស់លើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ រហូតដល់អស់កល្បជាអង្វែងតរៀងទៅ!
ទំនុកតម្កើង 35:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលនោះ ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ព្រះអង្គជានិច្ច ហើយទូលបង្គំសរសើរតម្កើងព្រះអង្គ ជារៀងរាល់ថ្ងៃ!។ ព្រះគម្ពីរខ្មែរសាកល អណ្ដាតរបស់ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គ ហើយសរសើរតម្កើងព្រះអង្គវាល់ព្រឹកវាល់ល្ងាច!៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពេលនោះ អណ្ដាតទូលបង្គំនឹងថ្លែងអំពី សេចក្ដីសុចរិតរបស់ព្រះអង្គ ហើយសរសើរតម្កើងព្រះអង្គដរាបរាល់ថ្ងៃ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យ៉ាងនោះ អណ្តាតទូលបង្គំនឹងថ្លែងប្រាប់ ពីសេចក្ដីសុចរិតរបស់ទ្រង់ ហើយពីសេចក្ដីសរសើរនៃទ្រង់ជាដរាបរាល់ថ្ងៃ។ អាល់គីតាប ពេលនោះ ខ្ញុំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ទ្រង់ជានិច្ច ហើយខ្ញុំសរសើរតម្កើងទ្រង់ ជារៀងរាល់ថ្ងៃ!។ |
ខ្ញុំសូមថ្លែងពាក្យសរសើរតម្កើងព្រះអម្ចាស់ សូមឲ្យសត្វលោកទាំងអស់លើកតម្កើង ព្រះនាមដ៏វិសុទ្ធរបស់ព្រះអង្គ រហូតដល់អស់កល្បជាអង្វែងតរៀងទៅ!
ព្រមទាំងរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿង របស់ព្រះអង្គផង។ ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ។
ខ្ញុំនឹងអរព្រះគុណព្រះអម្ចាស់ គ្រប់ពេលវេលា ខ្ញុំនឹងសរសើរតម្កើងព្រះអង្គឥតឈប់សោះឡើយ។
នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
ជារៀងរាល់ថ្ងៃ ទូលបង្គំនឹងថ្លែងរៀបរាប់អំពីសេចក្ដីសុចរិត និងការសង្គ្រោះរបស់ព្រះអង្គ ដែលមានចំនួន ដ៏ច្រើនឥតគណនា។
ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ព្រះអង្គជារៀងរាល់ថ្ងៃ ដ្បិតអស់អ្នកដែលប្រាថ្នាឲ្យទូលបង្គំវេទនា ត្រូវអាប់ឱន និងអាម៉ាស់មុខ!