ពេលនោះ ព្រះបាទហានូនចាប់ពួកមន្ត្រីរបស់ព្រះបាទដាវីឌ ឲ្យគេកោរពុកចង្កា ព្រមទាំងកាត់សម្លៀកបំពាក់ឲ្យខ្លីត្រឹមគូថ រួចបណ្ដេញឲ្យទៅវិញ។
ទំនុកតម្កើង 35:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គេបានធ្វើអំពើអាក្រក់តបស្នង នឹងអំពើល្អដែលទូលបង្គំបានប្រព្រឹត្តចំពោះពួកគេ ទូលបង្គំនៅឯកោម្នាក់ឯង។ ព្រះគម្ពីរខ្មែរសាកល ពួកគេតបសងការអាក្រក់ដល់ខ្ញុំ ស្នងនឹងការល្អ ធ្វើឲ្យព្រលឹងរបស់ខ្ញុំឯកោ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងអំពើល្អរបស់ទូលបង្គំ ព្រលឹងទូលបង្គំនៅឯកោម្នាក់ឯង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គេប្រព្រឹត្តការអាក្រក់ដល់ទូលបង្គំ ស្នងនឹងការល្អ ដើម្បីឲ្យព្រលឹងទូលបង្គំត្រូវនៅតែឯង អាល់គីតាប គេបានធ្វើអំពើអាក្រក់តបស្នង នឹងអំពើល្អដែលខ្ញុំបានប្រព្រឹត្តចំពោះពួកគេ ខ្ញុំនៅឯកោម្នាក់ឯង។ |
ពេលនោះ ព្រះបាទហានូនចាប់ពួកមន្ត្រីរបស់ព្រះបាទដាវីឌ ឲ្យគេកោរពុកចង្កា ព្រមទាំងកាត់សម្លៀកបំពាក់ឲ្យខ្លីត្រឹមគូថ រួចបណ្ដេញឲ្យទៅវិញ។
ឱព្រះអម្ចាស់អើយ ទូលបង្គំស្រែកអង្វរព្រះអង្គ ព្រះអង្គជាជម្រករបស់ទូលបង្គំ នៅក្នុងពិភពលោកនេះ ទូលបង្គំគ្មានអ្វីផ្សេងទៀតក្រៅពីព្រះអង្គឡើយ។
ពួកអ្នកប្រព្រឹត្តអំពើអាក្រក់តបស្នងនឹងអំពើល្អ ដែលទូលបង្គំបានធ្វើចំពោះពួកគេ នាំគ្នាចោទប្រកាន់ ទូលបង្គំ ព្រោះតែទូលបង្គំខិតខំធ្វើអំពើល្អ។
ឱព្រះអម្ចាស់អើយ សូមកុំបោះបង់ចោលទូលបង្គំឡើយ! ឱព្រះនៃទូលបង្គំអើយ សូមកុំយាងចេញឆ្ងាយពីទូលបង្គំដូច្នេះ!
អ្នកណាធ្វើអំពើអាក្រក់តបស្នងនឹងអំពើល្អ ភាពអន្តរាយនៅមិនឆ្ងាយពីផ្ទះរបស់អ្នកនោះទេ។
ពុំដែលមាននរណាប្រព្រឹត្តអំពើអាក្រក់ តបនឹងអំពើល្អទេ។ រីឯពួកគេវិញ ពួកគេដាក់អន្ទាក់ ចាំដកជីវិតរបស់ទូលបង្គំ សូមព្រះអង្គនឹកចាំថា ទូលបង្គំបានឈរ នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ ដើម្បីទូលអង្វរសម្រាប់ពួកគេ សូមព្រះអង្គបង្វែរព្រះពិរោធចេញពីពួកគេ។
ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ខ្ញុំបានបង្ហាញឲ្យអ្នករាល់គ្នាឃើញកិច្ចការដ៏ល្អប្រសើរជាច្រើន ដែលព្រះបិតាប្រទានឲ្យខ្ញុំធ្វើ។ ក្នុងបណ្ដាកិច្ចការទាំងនោះ តើកិច្ចការណាមួយដែលនាំឲ្យអ្នករាល់គ្នាយកដុំថ្មបម្រុងនឹងគប់សម្លាប់ខ្ញុំ?»។
ព្រះបាទសូលចាត់ទាហានឲ្យវិលទៅរកលោកដាវីឌវិញ ដោយមានរាជឱង្ការថា៖ «ចូរសែងទាំងគ្រែ នាំគេយកមក ដើម្បីឲ្យយើងសម្លាប់ចោល!»។
លោកដាវីឌទើបនឹងគិតថា៖ «ខ្ញុំខំការពារទ្រព្យទាំងប៉ុន្មានរបស់អ្នកនោះនៅវាលរហោស្ថាន មិនឲ្យអ្វីមួយបាត់បង់ឡើយ តែគ្មានបានផលប្រយោជន៍អ្វីទាំងអស់ គឺគាត់បែរជាប្រព្រឹត្តអាក្រក់តបនឹងអំពើល្អ ដែលខ្ញុំបានធ្វើចំពោះគេ។