ព្រះអង្គធ្វើឲ្យបងប្អូនខ្ញុំចេញទៅឆ្ងាយពីខ្ញុំ អស់អ្នកដែលធ្លាប់ស្គាល់ខ្ញុំ បានក្លាយជាអ្នកដទៃទៅវិញ។
ទំនុកតម្កើង 31:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ គ្មាននរណានឹកនាពីទូលបង្គំទៀតទេ ទូលបង្គំប្រៀបបីដូចមនុស្សស្លាប់ និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំត្រូវបានបំភ្លេចពីគំនិតគេ ដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ជា ដូចភាជនៈបាក់បែក។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ គេបានភ្លេចទូលបង្គំ ប្រៀបដូចជាមនុស្សស្លាប់ ទូលបង្គំបានត្រឡប់ដូចជាឆ្នាំងកំបែក។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ មនុស្សបានភ្លេចទូលបង្គំបង់ ដូចជាគេលែងនឹកពី មនុស្សណាដែលស្លាប់បាត់ហើយ ទូលបង្គំក៏ដូចជាឆ្នាំងដែលបែកធ្លាយដែរ អាល់គីតាប គ្មាននរណានឹកនាពីខ្ញុំទៀតទេ ខ្ញុំប្រៀបបីដូចមនុស្សស្លាប់ និងដូចជាឆ្នាំងកំបែកដែលគេបោះចោល។ |
ព្រះអង្គធ្វើឲ្យបងប្អូនខ្ញុំចេញទៅឆ្ងាយពីខ្ញុំ អស់អ្នកដែលធ្លាប់ស្គាល់ខ្ញុំ បានក្លាយជាអ្នកដទៃទៅវិញ។
សាច់ញាតិរបស់ខ្ញុំនាំគ្នាបោះបង់ចោលខ្ញុំ អ្នកជិតស្និទ្ធនឹងខ្ញុំ បានបំភ្លេចខ្ញុំ។
ទូលបង្គំជាមនុស្សដែលគ្មាននរណារាប់រកទៀតទេ តែទូលបង្គំមិនបំភ្លេចច្បាប់ របស់ព្រះអង្គឡើយ។
ព្រះអង្គនឹងបង្ក្រាបពួកគេដោយដំបងដែក ហើយព្រះអង្គកម្ទេចគេ ដូចជាងស្មូនកម្ទេចភាជន៍»
អស់អ្នកដែលចង់ប្រហារជីវិតទូលបង្គំ នាំគ្នារាយអន្ទាក់ចាំចាប់ទូលបង្គំ ពួកគេមួលបង្កាច់ទូលបង្គំ ចង់ឲ្យទូលបង្គំវិនាស គេចេះតែរកកលល្បិច ប្រឆាំងនឹងទូលបង្គំមួយថ្ងៃវាល់ល្ងាច។
កំពែងនោះនឹងរលំខ្ទេចខ្ទី ដូចក្អមដីដែលជាងស្មូនបោកកម្ទេច គ្មានអំបែងណាមួយនៅធំទេ គឺសូម្បីយកទៅ ប្រើសម្រាប់កាយរងើកភ្លើងចេញពីចង្ក្រាន ឬដួសទឹកពាងក៏មិនបានផង។