ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 26:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឱ​ព្រះ‌អម្ចាស់​អើយ! ទូលបង្គំ​ចូល​ចិត្ត​ស្នាក់​នៅ​ក្នុង ព្រះ‌ដំណាក់​របស់​ព្រះអង្គ​ណាស់ គឺ​នៅ​ក្នុង​កន្លែង​ដែល​មាន​សិរី‌រុងរឿង របស់​ព្រះអង្គ​ស្ថិត​នៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​អើយ ទូលបង្គំ​ស្រឡាញ់​ដំណាក់​ដែល​ព្រះអង្គ​គង់នៅ និង​កន្លែង​ដែល​សិរីរុងរឿង​របស់ព្រះអង្គ​ស្ថិតនៅ​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូល‌បង្គំ​ស្រឡាញ់ ព្រះ​ដំណាក់​ដែល​ព្រះ‌អង្គ​គង់​នៅ និង​កន្លែង​ដែល​មាន​សិរី​ល្អ របស់​ព្រះ‌អង្គ​ស្ថិត​នៅ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ឱ​ព្រះ‌យេហូវ៉ា​អើយ ទូលបង្គំ​ស្រឡាញ់​ទី​ឈប់​សំរាក នៅ​ដំណាក់​ទ្រង់ ជា​ទី​សណ្ឋិត​នៅ​នៃ​សិរី​ល្អ​ទ្រង់

សូមមើលជំពូក

អាល់គីតាប

ឱ​អុលឡោះ‌តាអាឡា​អើយ! ខ្ញុំ​ចូល​ចិត្ត​ស្នាក់​នៅ​ក្នុង ដំណាក់​របស់​ទ្រង់​ណាស់ គឺ​នៅ​ក្នុង​កន្លែង​ដែល​មាន​សិរី‌រុង‌រឿង របស់​ទ្រង់​ស្ថិត​នៅ។

សូមមើលជំពូក



ទំនុកតម្កើង 26:8
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​បូជា‌ចារ្យ​សាដុក​ថា៖ «ចូរ​នាំ​ហិប​ព្រះ‌ជាម្ចាស់​ទៅ​ទីក្រុង​វិញ​ចុះ។ បើ​ព្រះ‌អម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​យើង ព្រះអង្គ​ប្រាកដ​ជា​នាំ​យើង​មក​វិញ ហើយ​យើង​នឹង​ឃើញ​ហិប​នេះ នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ​សា​ជា​ថ្មី។


មួយ​វិញ​ទៀត ខ្ញុំ​បាន​យក​មាស​ប្រាក់ ដែល​ជា​សម្បត្តិ​របស់​ខ្ញុំ​ផ្ទាល់​មក​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ បន្ថែម​ពី​លើ​របស់​របរ​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ត្រៀម​សម្រាប់​ព្រះ‌ដំណាក់​ដ៏វិសុទ្ធ ព្រោះ​ខ្ញុំ​ជំពាក់​ចិត្ត​នឹង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ខ្លាំង​ណាស់


ដោយ‌សារ​ពពក ក្រុម​បូជា‌ចារ្យ​ពុំ​អាច​បំពេញ​មុខងារ​របស់​ខ្លួន​បាន​ឡើយ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។


កាល​ព្រះ‌បាទ​សាឡូម៉ូន​អធិស្ឋាន*​ចប់ ស្រាប់​តែ​មាន​ភ្លើង​ធ្លាក់​ពី​លើ​មេឃ ឆេះ​តង្វាយ​ដុត​ទាំង​មូល* និង​យញ្ញ‌បូជា​មេត្រី‌ភាព ហើយ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់។


ពួក​បូជា‌ចារ្យ*​ពុំ​អាច​ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់​បាន​ទេ ដ្បិត​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ។


ដោយ​យល់​ដល់​ព្រះ‌ដំណាក់ របស់​ព្រះ‌ជា‌អម្ចាស់​នៃ​យើង ខ្ញុំ​ទូល​សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​សុភមង្គល!


ខ្ញុំ​ស្រណោះ‌ស្រណោក​ក្រៃ‌លែង នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ ប្រជា‌ជន​មួយ​ចំនួន​ធំ ឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ និង​អរ​ព្រះ‌គុណ​ព្រះអង្គ។


មួយ​ថ្ងៃ នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះអង្គ ប្រសើរ​ជាង​មួយ​ពាន់​ថ្ងៃ​នៅ​កន្លែង​ផ្សេង​ទៀត ហេតុ​នេះ​បាន​ជា​ខ្ញុំ​សម្រេច​ចិត្ត​ឈរ​នៅ មាត់​ទ្វារ​ព្រះ‌ដំណាក់​នៃ​ព្រះ‌ជាម្ចាស់​របស់​ខ្ញុំ ជា​ជាង​ទៅ​ស្នាក់​នៅ​ក្នុង​ផ្ទះ​របស់​មនុស្ស​អាក្រក់


ឱ​ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​សង្គ្រោះ​ទូលបង្គំ យើង​ខ្ញុំ​នឹង​ប្រគំ​តូរ្យ‌តន្ត្រី នៅ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ជា​រៀង​រាល់​ថ្ងៃ អស់​មួយ​ជីវិត​យើង​ខ្ញុំ»។


ពេល​នោះ ព្រះ‌បាទ​ហេ‌សេគា​មាន​រាជ‌ឱង្ការ​សួរ​ថា៖ «តើ​មាន​ទី​សម្គាល់​អ្វី​ដែល​នាំ​ឲ្យ​ខ្ញុំ​ដឹង​ថា ខ្ញុំ​មុខ​ជា​អាច​ឡើង​ទៅ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​បាន?»។


ពេល​នោះ ព្រះ‌វិញ្ញាណ​លើក​ខ្ញុំ​ឡើង ហើយ​ខ្ញុំ​ឮ​សូរ​សំឡេង​អឺង‌កង​ពី​ក្រោយ​ខ្ញុំ​ថា «សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ នៅ​ក្នុង​ដំណាក់​របស់​ព្រះអង្គ!»។


បី​ថ្ងៃ​ក្រោយ​មក មាតា‌បិតា​ឃើញ​ព្រះ‌យេស៊ូ​ក្នុង​ព្រះ‌វិហារ* ព្រះអង្គ​គង់​នៅ​កណ្ដាល​ចំណោម​គ្រូ​អាចារ្យ* កំពុង​តែ​ស្ដាប់​គេ​និយាយ ព្រម​ទាំង​សួរ​សំណួរ​ផ្សេងៗ​ដល់​គេ​ផង។


ព្រះ‌កុមារ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​អ្នក​ម្ដាយ​រក​កូន​យ៉ាង​ហ្នឹង? តើ​លោក​ឪពុក​អ្នក​ម្ដាយ​មិន​ជ្រាប​ថា កូន​ត្រូវ​នៅ​ក្នុង​ដំណាក់​ព្រះ‌បិតា​របស់​កូន​ទេ​ឬ?»។