នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឲ្យខ្ញុំមានសេរីភាព។
ទំនុកតម្កើង 22:24 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ពេលមនុស្សទុគ៌តមានទុក្ខវេទនា ព្រះអង្គមិនមាក់ងាយឬព្រងើយកន្តើយ ព្រះអង្គមិនលាក់ព្រះភ័ក្ត្រចំពោះគេឡើយ ពេលមនុស្សទុគ៌តស្រែកអង្វររកព្រះអង្គ ទ្រង់ព្រះសណ្ដាប់គេ។ ព្រះគម្ពីរខ្មែរសាកល ដ្បិតព្រះអង្គមិនបានមើលងាយ មិនបានស្អប់ខ្ពើមទុក្ខវេទនារបស់មនុស្សរងទុក្ខ ហើយក៏មិនបានលាក់ព្រះភក្ត្ររបស់ព្រះអង្គពីពួកគេឡើយ ផ្ទុយទៅវិញ នៅពេលពួកគេស្រែករកជំនួយពីព្រះអង្គ ព្រះអង្គក៏សណ្ដាប់ពួកគេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដ្បិតព្រះអង្គមិនបានមើលងាយ ឬស្អប់ខ្ពើម មនុស្សទុគ៌តមានទុក្ខវេទនាឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងគេដែរ កាលអ្នកនោះបានអំពាវនាវរកព្រះអង្គ ព្រះអង្គទ្រង់ព្រះសណ្ដាប់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដ្បិតទ្រង់មិនបានមើលងាយ ឬខ្ពើមឆ្អើម ចំពោះសេចក្ដីទុក្ខលំបាករបស់មនុស្ស ដែលគេរងទុក្ខនោះឡើយ ក៏មិនបានលាក់ព្រះភក្ត្រនឹងអ្នកនោះដែរ គឺកាលអ្នកនោះបានអំពាវនាវរកទ្រង់ នោះទ្រង់បានស្តាប់តាម អាល់គីតាប ពេលមនុស្សទុគ៌តមានទុក្ខវេទនា ទ្រង់មិនមាក់ងាយឬព្រងើយកន្តើយ ទ្រង់មិនលាក់មុខចំពោះគេឡើយ ពេលមនុស្សទុគ៌តស្រែកអង្វររកទ្រង់ ទ្រង់ស្តាប់គេ។ |
នៅពេលមានអាសន្ន ខ្ញុំបានអង្វរព្រះអម្ចាស់ ព្រះអម្ចាស់ក៏បានឆ្លើយតបមកខ្ញុំវិញ ហើយប្រទានឲ្យខ្ញុំមានសេរីភាព។
ឱព្រះនៃទូលបង្គំអើយ! ទូលបង្គំស្រែកហៅរកព្រះអង្គនៅពេលថ្ងៃ តែព្រះអង្គមិនឆ្លើយតបទេ នៅពេលយប់ក៏ទូលបង្គំស្រែកដែរ តែមិនបានធូរស្បើយឡើយ។
រីឯទូលបង្គំវិញ គេលែងចាត់ទុកទូលបង្គំថាជាមនុស្សទៀតហើយ គឺគេចាត់ទុកជាជន្លេន មនុស្សម្នានាំគ្នាជេរប្រមាថ ហើយមាក់ងាយទូលបង្គំ។
មនុស្សទុគ៌តស្រែកអង្វរព្រះអម្ចាស់ ព្រះអង្គទ្រង់ព្រះសណ្ដាប់ពាក្យគេ ហើយសង្គ្រោះគេឲ្យរួចផុត ពីគ្រោះកាចទាំងប៉ុន្មានផង។
ទូលបង្គំនឹងទូលព្រះអង្គយ៉ាងស្មោះ អស់ពីដួងចិត្តថា: ព្រះអម្ចាស់អើយ គ្មាននរណាដូចព្រះអង្គឡើយ ព្រះអង្គបានរំដោះអ្នកទន់ខ្សោយ ឲ្យរួចផុតពីកណ្ដាប់ដៃរបស់អ្នកខ្លាំងពូកែ ព្រះអង្គរំដោះជនកម្សត់ទុគ៌តឲ្យរួចផុត ពីកណ្ដាប់ដៃរបស់ពួកអ្នកសង្កត់សង្កិន។
សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គឡើយ សូមមេត្តាឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំកំពុងតែមានអាសន្ន!
ព្រះយេស៊ូបន្លឺព្រះសូរសៀងខ្លាំងៗថា៖ «ព្រះបិតា! ទូលបង្គំសូមប្រគល់វិញ្ញាណរបស់ទូលបង្គំទៅក្នុងព្រះហស្ដព្រះអង្គវិញ »។ ព្រះអង្គមានព្រះបន្ទូលដូច្នោះរួចហើយ ក៏រលត់វិញ្ញាណទៅ។
កាលព្រះគ្រិស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែក ទូលអង្វរ ទូលសូមព្រះជាម្ចាស់ ដែលអាចសង្គ្រោះព្រះអង្គឲ្យរួចពីស្លាប់។ ដោយព្រះគ្រិស្តបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ នោះព្រះជាម្ចាស់ក៏ប្រោសប្រទានតាមពាក្យទូលអង្វរ។