Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 22:25 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ដោយ​ព្រះអង្គ​បាន​ប្រោស‌ប្រណី​ដល់​ទូលបង្គំ ទូលបង្គំ​អាច​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំ ទូលបង្គំ​នឹង​លា​បំណន់ នៅ​មុខ​អស់​អ្នក​គោរព​កោត​ខ្លាច​ព្រះអង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

25 ពាក្យសរសើរតម្កើង​របស់ទូលបង្គំ​នៅក្នុង​អង្គប្រជុំ​ដ៏ធំ គឺ​មកពី​ព្រះអង្គ​; ទូលបង្គំ​នឹង​លាបំណន់​ដែល​ទូលបង្គំ​បានបន់ នៅចំពោះ​អស់អ្នកដែល​កោតខ្លាច​ព្រះអង្គ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ៙ ព្រះ‌អង្គ​ជា​ដើម​ហេតុ ដែល​នាំ​ឲ្យ​ទូល‌បង្គំ​សរសើរ នៅ​ក្នុង​ក្រុម​ជំនុំ​ដ៏​ធំ ទូល‌បង្គំ​នឹង​លា​បំណន់​នៅ​ចំពោះ​មុខ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ទ្រង់​ជា​ដើម​ហេតុ​នៃ​ការ​ដែល​ទូលបង្គំ​សរសើរ នៅ​ក្នុង​ជំនុំ​ធំ ទូលបង្គំ​នឹង​លា​បំណន់​របស់​ទូលបង្គំ នៅ​ចំពោះ​មុខ​ពួក អ្នក​ដែល​កោត‌ខ្លាច​ដល់​ទ្រង់

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ដោយ​ទ្រង់​បាន​ប្រោស‌ប្រណី​ដល់​ខ្ញុំ ខ្ញុំ​អាច​លើក​តម្កើង​ទ្រង់ នៅ​ក្នុង​អង្គ​ប្រជុំ​ដ៏​ធំ ខ្ញុំ​នឹង​លា​បំណន់ នៅ​មុខ​អស់​អ្នក​គោរព​កោត​ខ្លាច​ទ្រង់។

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 22:25
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! ខ្ញុំ​នឹង​លើក​តម្កើង​ព្រះ‌អម្ចាស់ យ៉ាង​អស់​ពី​ចិត្ត នៅ​ក្នុង​អង្គ​ប្រជុំ​របស់​មនុស្ស​ទៀង​ត្រង់។


ទូលបង្គំ​នឹង​ផ្សព្វ‌ផ្សាយ​អំពី​ព្រះ‌នាម របស់​ព្រះអង្គ​ឲ្យ​បងប្អូន​ទូលបង្គំ​ស្គាល់ ទូលបង្គំ​នឹង​ច្រៀង​លើក​តម្កើង​ព្រះអង្គ នៅ​ក្នុង​អង្គ​ប្រជុំ ។


ទូលបង្គំ​នឹង​អរ​ព្រះ‌គុណ​ព្រះអង្គ​នៅ​ក្នុង​អង្គ​ប្រជុំ​ធំ ទូលបង្គំ​នឹង​សរសើរ​តម្កើង​ព្រះអង្គ ក្នុង​ចំណោម​ប្រជា‌ជន​ដ៏​ច្រើន។


ឱ​ព្រះ‌ជាម្ចាស់​អើយ! ទូលបង្គំ​ត្រូវ​តែ​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​ទូលបង្គំ​បាន​បន់‌ស្រន់​ព្រះអង្គ ទូលបង្គំ​នឹង​ថ្វាយ​យញ្ញ‌បូជា​អរ​ព្រះ‌គុណ​ព្រះអង្គ។


ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​ត្រូវ​តែ​សរសើរ​តម្កើង​ព្រះអង្គ នៅ​ក្រុង​ស៊ីយ៉ូន ហើយ​ថ្វាយ​តង្វាយ តាម​ពាក្យ​ដែល​យើង​ខ្ញុំ បាន​សន្យា​ចំពោះ​ព្រះអង្គ។


ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ទាំង​នាំ​តង្វាយ​ដុត​យក​មក​ថ្វាយ​ព្រះអង្គ ដូច​ទូលបង្គំ​បាន​សន្យា


អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាច ព្រះ‌ជាម្ចាស់​អើយ សូម​អញ្ជើញ​មក​ស្ដាប់ ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ខ្ញុំ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម