ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់ នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។
ទំនុកតម្កើង 21:2 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គប្រទានឲ្យព្រះរាជា បានទទួលអ្វីៗដែលទ្រង់ប្រាថ្នាចង់បាន គឺព្រះអង្គពុំបានបដិសេធពាក្យទូលអង្វរ របស់ព្រះរាជាឡើយ។ - សម្រាក ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានប្រទានដល់ព្រះរាជាតាមបំណងចិត្តព្រះរាជា ហើយមិនដែលបដិសេធសំណូមពីបបូរមាត់របស់ព្រះរាជាឡើយ។ សេឡា ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានប្រទានឲ្យព្រះរាជាបានដូចបំណង ហើយមិនបានខាននឹងប្រទានតាមសំណូម ដែលចេញពីបបូរមាត់ព្រះរាជាឡើយ។ –បង្អង់ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានប្រោសឲ្យបានដូចបំណង ហើយមិនបានរង់នឹងប្រទាន តាមសេចក្ដីដែលបបូរមាត់សូមឡើយ។ –បង្អង់ អាល់គីតាប ទ្រង់ប្រទានឲ្យស្តេច បានទទួលអ្វីៗដែលស្តេចប្រាថ្នាចង់បាន គឺទ្រង់ពុំបានបដិសេធពាក្យសូមអង្វរ របស់ស្តេចឡើយ។ - សម្រាក |
ចូរស្វែងរកសុភមង្គលពីព្រះអម្ចាស់ នោះព្រះអង្គនឹងប្រោសប្រទាននូវអ្វីៗ ដែលអ្នកប្រាថ្នាចង់បាន។
ហេតុនេះហើយបានជាព្រះអង្គក៏អាចសង្គ្រោះអស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ តាមរយៈព្រះអង្គ បានជាស្ថាពរ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឲ្យពួកគេ។
ពេលនោះ នាងហាណាអធិស្ឋានដូចតទៅ៖ «ព្រះអម្ចាស់ប្រោសប្រទានឲ្យខ្ញុំមានចិត្ត ត្រេកអរសប្បាយយ៉ាងខ្លាំង ព្រះអម្ចាស់លើកខ្ញុំឡើងឲ្យបានខ្ពស់មុខ ខ្ញុំអាចហាមាត់និយាយតទល់នឹងខ្មាំងសត្រូវវិញ ខ្ញុំមានអំណរយ៉ាងខ្លាំង ព្រោះព្រះអង្គសង្គ្រោះខ្ញុំ។