ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 2:10 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ឥឡូវ​នេះ ស្ដេច​ទាំង‌ឡាយ​អើយ ចូរ​រិះគិត​ពិចារណា​ឡើង! អ្នក​គ្រប់‌គ្រង​ទាំង‌ឡាយ​នៅ​លើ​ផែនដី​អើយ ចូរ​ទទួល​យក​សេចក្ដី​អប់រំ​ទៅ!

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ​ឥឡូវនេះ ស្ដេច​ទាំងឡាយ​អើយ ចូរឲ្យ​មានប្រាជ្ញា​! ចៅក្រម​ទាំងឡាយ​នៃ​ផែនដី​អើយ ចូរ​ទទួល​ការ​ប្រៀនប្រដៅ​!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ឱ​ស្ដេច​ទាំង​ឡាយ​អើយ ចូរមាន​ប្រាជ្ញា​ឡើង! ឱ​ពួក​គ្រប់​គ្រង​នៅលើ​ផែនដី​អើយ ចូរ​ទទួល​ដំ‌បូន្មាន​ចុះ!

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

៙ ដូច្នេះ ឱ​ពួក​មហា‌ក្សត្រ​ទាំង​ប៉ុន្មាន​អើយ ចូរ​ប្រព្រឹត្ត​ដោយ​ប្រាជ្ញា​ចុះ ឱ​ពួក​អស់​ទាំង​ចៅ‌ក្រម​នៅ​ផែនដី​អើយ ចូរ​ទទួល​សេចក្ដី​ផ្ចាល​ចុះ

សូមមើលជំពូក

អាល់គីតាប

ឥឡូវ​នេះ ស្ដេច​ទាំង‌ឡាយ​អើយ ចូរ​រិះ‌គិត​ពិចារណា​ឡើង! អ្នក​គ្រប់‌គ្រង​ទាំង‌ឡាយ​នៅ​លើ​ផែនដី​អើយ ចូរ​ទទួល​យក​សេចក្ដី​អប់រំ​ទៅ!

សូមមើលជំពូក



ទំនុកតម្កើង 2:10
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប្រជា‌រាស្ត្រ​នៅ​ក្រុង​ទីរ៉ុស​នឹង​នាំ​តង្វាយ មក​ថ្វាយ​ព្រះ‌នាង អ្នក​មាន​ទាំង‌ឡាយ​នឹង​នាំ​គ្នា មក​ផ្គាប់‌ផ្គុន​ព្រះ‌នាង។


គ្រូ​អប់រំ​កូន​ចៅ​របស់​អ្នក​សុទ្ធ​តែ​ជា​ស្ដេច ហើយ​មេ​ដោះ​របស់​គេ​សុទ្ធ​តែ​ជា​ម្ចាស់‌ក្សត្រិយ៍ ស្ដេច​ទាំង​នោះ​នឹង​នាំ​គ្នា​ក្រាប​ថ្វាយ‌បង្គំ​អ្នក ឱន​មុខ​ដល់​ដី ក្រោម​ល្អង​ធូលី​ជើង​របស់​អ្នក។ ពេល​នោះ អ្នក​នឹង​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ អស់​អ្នក​ដែល​ផ្ញើ​ជីវិត​លើ​យើង នឹង​មិន​ខក​ចិត្ត​ឡើយ។


តែ​ឥឡូវ​នេះ ប្រជា‌ជាតិ​ជា​ច្រើន​ឃើញ​លោក ហើយ​នាំ​គ្នា​ស្ងើច​សរសើរ ស្ដេច​ជា​ច្រើន​នឹង​នៅ​ស្ងៀម​ស្ងាត់ ដ្បិត​ស្ដេច​ទាំង​នោះ​នឹង​ឃើញ​ហេតុ‌ការណ៍ ដ៏​អស្ចារ្យ​ដែល​គ្មាន​នរណា​ធ្លាប់​និទាន​ប្រាប់ ព្រម​ទាំង​ស្ដាប់​សេចក្ដី​ផ្សេងៗ ដែល​គេ​មិន​ធ្លាប់​ឮ​ពី​មុន​មក។


ប្រជា‌ជាតិ​នានា​នាំ​គ្នា​ដើរ​ទៅ​រក​ពន្លឺ​របស់​អ្នក ហើយ​ស្ដេច​ទាំង‌ឡាយ​ក៏​ដើរ​ទៅ​រក​រស្មី​ដែល ចាំង​ចេញ​ពី​អ្នក​ដែរ។


យេរូ‌សាឡឹម​អើយ ចូរ​ទទួល​មេរៀន​នេះ​ទៅ ក្រែង​លោ​យើង​ដក​ខ្លួន​លែង​រវី‌រវល់​នឹង​អ្នក ហើយ​ធ្វើ​ឲ្យ​អ្នក​វិនាស​អន្តរាយ ក្លាយ​ទៅ​ជា​ទឹក​ដី​ដែល​គ្មាន​នរណា​រស់​នៅ»។


តើ​នរណា​មាន​ប្រាជ្ញា​វាង‌វៃ អាច​ពិចារណា យល់​សេចក្ដី​ទាំង​នេះ​បាន? មាគ៌ា​របស់​ព្រះ‌អម្ចាស់សុទ្ធ​តែ​ទៀង​ត្រង់ មនុស្ស​សុចរិត​នឹង​ដើរ​តាម​មាគ៌ា​នេះ រីឯ​ជន​ទុច្ចរិត​វិញ នឹង​ជំពប់​ជើង​ដួល ព្រោះ​តែ​មាគ៌ា​នេះ​ជា​មិន​ខាន។


ប្រសិន​បើ​មាន​អំបូរ​ណា​នៅ​លើ​ផែនដី មិន​ឡើង​មក​ក្រុង​យេរូ‌សាឡឹម ដើម្បី​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ‌មហា‌ក្សត្រ​ទេ នោះ​នឹង​គ្មាន​ភ្លៀង​ធ្លាក់​លើ​ទឹក​ដី​គេ​ឡើយ។