ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ ស្ដេចបង្ខំឲ្យពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីទៅសម្លាប់ និងទុកមួយភាគបីឲ្យនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។
ទំនុកតម្កើង 18:45 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ជនបរទេសបាក់ទឹកចិត្ត ហើយចេញពីទីជម្រករបស់គេមក ទាំងភ័យញាប់ញ័រ។ ព្រះគម្ពីរខ្មែរសាកល ជនបរទេសបាក់ទឹកចិត្ត ហើយចេញមកពីជំរំការពាររបស់ខ្លួនទាំងភ័យញ័រ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ពួកសាសន៍ដទៃបាក់ទឹកចិត្ត ហើយចេញពីជម្រករបស់គេទាំងភ័យញ័រ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ពួកសាសន៍ដទៃនឹងត្រូវស្រពោនបាត់ទៅ ហើយនឹងចេញពីទីសំងាត់របស់ខ្លួន ដោយភ័យញ័រ អាល់គីតាប ជនបរទេសបាក់ទឹកចិត្ត ហើយចេញពីទីជំរករបស់គេមក ទាំងភ័យញាប់ញ័រ។ |
ព្រះបាទដាវីឌក៏វាយឈ្នះជនជាតិម៉ូអាប់ដែរ ស្ដេចបង្ខំឲ្យពួកគេដេកនៅដី ហើយរាប់យកចំនួនពីរភាគបីទៅសម្លាប់ និងទុកមួយភាគបីឲ្យនៅរស់។ ជនជាតិម៉ូអាប់ក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។
ព្រះបាទដាវីឌបានដាក់ទេសាភិបាលឲ្យត្រួតត្រាលើស្រុកស៊ីរី ជនជាតិស៊ីរីក៏ធ្លាក់ខ្លួនចំណុះព្រះបាទដាវីឌ ហើយត្រូវថ្វាយសួយសារអាករផង។ ព្រះអម្ចាស់ប្រទានឲ្យព្រះបាទដាវីឌមានជ័យជម្នះ នៅគ្រប់កន្លែងដែលស្ដេចយាងទៅ។
ចូរទូលព្រះអង្គថា: ព្រះជាម្ចាស់អើយ ស្នាព្រះហស្ដរបស់ព្រះអង្គ គួរឲ្យស្ញែងខ្លាចណាស់! ពួកខ្មាំងសត្រូវរបស់ព្រះអង្គនាំគ្នាលុតក្រាប ដោយឃើញព្រះចេស្ដាដ៏ធំធេងរបស់ព្រះអង្គ។
ព្រះជាម្ចាស់នឹងប្រទានស្រូវដ៏ល្អៗ មកឲ្យអ៊ីស្រាអែលបរិភោគ ព្រមទាំងឲ្យគេមានទឹកឃ្មុំបរិភោគ យ៉ាងបរិបូណ៌ផង។
មនុស្សនៅផែនដីនឹងកាន់ទុក្ខ គេធ្លាក់ខ្លួនខ្សោយ ឥតមានកម្លាំងកំហែងទៀតទេ វត្ថុស័ក្ដិសិទ្ធិទាំងឡាយនឹងអស់ឫទ្ធិ។
ពួកគេនឹងស៊ីធូលីដីដូចពស់ និងដូចសត្វលូនវារឯទៀតៗ។ ពួកគេចេញពីកន្លែងពួនមករកព្រះអម្ចាស់ ជាព្រះនៃយើង ដោយភ័យញ័រ ពួកគេនឹងភ័យតក់ស្លុត ហើយខ្លាចព្រះអង្គ។
អ៊ីស្រាអែលអើយ អ្នកមានសុភមង្គលហើយ គ្មានជាតិសាសន៍ណាដែលព្រះអម្ចាស់សង្គ្រោះ ដូចព្រះអង្គសង្គ្រោះអ្នកឡើយ ព្រះអង្គជាខែលការពារអ្នក និងជាដាវ ដែលផ្ដល់ឲ្យអ្នកមានជ័យជម្នះ។ ខ្មាំងសត្រូវបរាជ័យនៅចំពោះមុខអ្នក ហើយអ្នកនឹងជាន់កម្ទេចទីសក្ការៈរបស់ពួកគេ ដែលនៅតាមទួលខ្ពស់ៗ»។
លុះដល់ថ្ងៃរះពេញកម្ដៅហើយ ដើមក៏ស្វិតក្រៀម ផ្កាក៏រុះរោយ ហើយលំអរបស់វាក៏រលាយបាត់ទៅ។ អ្នកមានក៏នឹងត្រូវរុះរោយបាត់ទៅជាមួយកិច្ចការ ដែលខ្លួនប្រព្រឹត្តដែរ។
ទាំងពោលទៅកាន់ភ្នំ និងថ្មថា: ចូររលំសង្កត់លើយើងខ្ញុំមក ចូរជួយលាក់យើងខ្ញុំ ឲ្យផុតពីព្រះភ័ក្ត្ររបស់ព្រះអង្គ ដែលគង់នៅលើបល្ល័ង្ក និងឲ្យផុតពីព្រះពិរោធរបស់កូនចៀម