ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ
ទំនុកតម្កើង 18:16 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គលូកព្រះហស្តពីស្ថានដ៏ខ្ពស់ ហើយចាប់ខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញពីទឹកដ៏ច្រើន។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ព្រះអង្គបានលូកព្រះហស្ដពីលើស្ថានដ៏ខ្ពស់ មកចាប់ខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញពីទឹកធំ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានចាត់ពីលើស្ថានដ៏ខ្ពស់មក ចាប់ស្រង់ទូលបង្គំចេញពីទឹកធំ អាល់គីតាប ទ្រង់បានផ្តល់អំណាចពីសូរ៉កាមករកខ្ញុំ ទ្រង់ស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ |
ព្រះអង្គបានលាតព្រះហស្ដពីស្ថានលើមករកខ្ញុំ ព្រះអង្គស្រង់ខ្ញុំចេញឲ្យផុតពីទឹកសមុទ្រ
សូមលាតព្រះហស្ដពីស្ថានលើមករំដោះទូលបង្គំ សូមស្រង់ទូលបង្គំឲ្យចេញផុតពីទឹកសមុទ្រ សូមរំដោះទូលបង្គំឲ្យរួចពីអំណាច របស់ជនបរទេសទាំងនេះផង។
ព្រះអង្គបានរំដោះទូលបង្គំឲ្យរួច ពីការបះបោររបស់ប្រជាជន ហើយតែងតាំងទូលបង្គំ ឲ្យធ្វើជាអ្នកដឹកនាំប្រជាជាតិនានា ប្រជាជនមួយដែលទូលបង្គំមិនស្គាល់ បានមកចុះចូលនឹងទូលបង្គំ។
ហេតុនេះហើយបានជាអ្នកគោរព ប្រណិប័តន៍ព្រះអង្គ តែងទូលអង្វរព្រះអង្គនៅពេលដែលគេត្រូវការ! ទោះបីមានទុក្ខកង្វល់ប្រៀបដូច ទឹកជំនន់ខ្លាំងយ៉ាងណាក្ដី ក៏គេមិនលិចលង់ដែរ។
ពីស្ថានបរមសុខ សូមព្រះអង្គប្រទានការសង្គ្រោះមកខ្ញុំ សូមព្រះអង្គវាយប្រហារអស់អ្នក ដែលបៀតបៀនខ្ញុំ - សម្រាក សូមព្រះជាម្ចាស់សម្តែងព្រះហឫទ័យមេត្តាករុណា និងព្រះហឫទ័យស្មោះស្ម័គ្ររបស់ព្រះអង្គ។
លុះដល់កុមារនេះមានវ័យធំបន្តិច ម្ដាយក៏នាំកូនទៅថ្វាយបុត្រីព្រះចៅផារ៉ោនវិញ។ ព្រះនាងបានចាត់ទុកកុមារនេះដូចបុត្របង្កើត។ ព្រះនាងដាក់ឈ្មោះថា «ម៉ូសេ» ដោយមានសវនីយ៍ថា៖ «ខ្ញុំបានស្រង់កូននេះចេញពីទឹកមក»។
ព្រះអង្គគំរាមសមុទ្រ សមុទ្រក៏រីងស្ងួត ព្រះអង្គធ្វើឲ្យទន្លេទាំងប៉ុន្មានរីងអស់ ស្រុកបាសាន និងតំបន់ភ្នំកើមែលត្រូវហួតហែង ហើយផ្កានៅភ្នំលីបង់ក៏ស្វិតស្រពោនដែរ ។
ទេវតាពោលមកកាន់ខ្ញុំទៀតថា៖ «មហាសមុទ្រដែលលោកបានឃើញ គឺមហាសមុទ្រដែលស្ត្រីពេស្យាអង្គុយលើនោះ សំដៅទៅលើប្រជារាស្ត្រ មហាជន ជាតិសាសន៍ និងភាសានានា។