ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមគគីរទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងព្រះអង្គ!
ភ្នំនានា និងទីទួលទាំងអស់អើយ ដើមឈើមានផ្លែ និងដើមស៊ីដាទាំងអស់អើយ
ភ្នំធំភ្នំតូចទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមតាត្រៅទាំងប៉ុន្មាន
ព្រមទាំងភ្នំធំតូចទាំងអស់ ដើមឈើដែលមានផ្លែ នឹងដើមតាត្រៅទាំងប៉ុន្មាន
ភ្នំតូចធំទាំងឡាយ ដើមឈើដែលមានផ្លែ និងដើមគគីរទាំងប៉ុន្មានអើយ ចូរសរសើរតម្កើងទ្រង់!
អស់អ្នកដែលរស់នៅតាមវាលរហោស្ថាន និងតាមភូមិនានាក្នុងវាលរហោស្ថានអើយ ចូរនាំគ្នាបន្លឺសំឡេងឡើង! អស់អ្នកដែលរស់នៅភូមិរបស់កុលសម្ព័ន្ធកេដារ និងអ្នកក្រុងសេឡាអើយ ចូរនាំគ្នាស្រែកហ៊ោរំពងឡើង! អស់អ្នកដែលរស់នៅតាមកំពូលភ្នំអើយ ចូរនាំគ្នាស្រែកអបអរសាទរ!
ផ្ទៃមេឃអើយ ចូរនាំគ្នាស្រែកហ៊ោឡើង ដ្បិតព្រះអម្ចាស់បានធ្វើអន្តរាគមន៍ហើយ ទីជម្រៅនៃផែនដីអើយ ចូរបន្លឺសំឡេងឡើង ភ្នំទាំងឡាយអើយ ចូរស្រែកអឺងកងឡើង រីឯព្រៃព្រឹក្សា និងរុក្ខជាតិទាំងអស់ ក៏ត្រូវបន្លឺសំឡេងរួមជាមួយគ្នាដែរ ដ្បិតព្រះអម្ចាស់បានលោះកូនចៅរបស់ លោកយ៉ាកុបហើយ ព្រះអង្គបានសម្តែងសិរីរុងរឿងរបស់ព្រះអង្គ ដោយសង្គ្រោះជនជាតិអ៊ីស្រាអែល។
ផ្ទៃមេឃអើយ ចូរហ៊ោកញ្ជ្រៀវ! ផែនដីអើយ ចូរត្រេកអរសប្បាយ! ភ្នំទាំងឡាយអើយ ចូរស្រែកអបអរសាទរ! ដ្បិតព្រះអម្ចាស់សម្រាលទុក្ខ ប្រជារាស្ត្ររបស់ព្រះអង្គ ព្រះអង្គអាណិតមេត្តាកូនចៅរបស់ព្រះអង្គ ដែលរងទុក្ខវេទនា។
សូមព្រះអង្គហែកផ្ទៃមេឃ ហើយយាងចុះមក! ពេលនោះ ភ្នំទាំងឡាយមុខជាកក្រើក នៅចំពោះព្រះភ័ក្ត្ររបស់ព្រះអង្គ។ ដូចភ្លើងឆេះសន្ធោសន្ធៅរំលាយលោហធាតុ និងធ្វើឲ្យទឹកពុះកញ្ជ្រោល ដើម្បីឲ្យខ្មាំងសត្រូវស្គាល់ ព្រះកិត្តិនាមរបស់ព្រះអង្គ។ ពេលនោះ ប្រជាជាតិទាំងឡាយនឹងភ័យញ័រ នៅចំពោះព្រះភ័ក្ត្រព្រះអង្គ។