ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។
ទំនុកតម្កើង 145:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រមទាំងរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿង របស់ព្រះអង្គផង។ ទូលបង្គំនឹងសញ្ជឹងគិតពីស្នាព្រះហស្ដដ៏អស្ចារ្យ របស់ព្រះអង្គ។ ព្រះគម្ពីរខ្មែរសាកល ទូលបង្គំនឹងសញ្ជឹងគិតអំពីភាពឧត្ដុង្គឧត្ដមនៃអានុភាពដ៏រុងរឿងរបស់ព្រះអង្គ និងកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ទូលបង្គំនឹងសញ្ជឹងគិតអំពីឫទ្ធានុភាព ដ៏រុងរឿងឧត្តម និងអំពីការដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទូលបង្គំនឹងរំពឹងគិតពីឫទ្ធានុភាពដ៏រុងរឿងឧត្តម ហើយពីការអស្ចារ្យរបស់ទ្រង់ដែរ អាល់គីតាប ព្រមទាំងរៀបរាប់ពីភាពថ្កុំថ្កើងនៃសិរីរុងរឿង របស់ទ្រង់ផង។ ខ្ញុំនឹងសញ្ជឹងគិតពីស្នាដៃដ៏អស្ចារ្យ របស់ទ្រង់។ |
ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។
ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ!
ចូរច្រៀងតម្កើងព្រះអង្គ ចូរស្មូត្រទំនុកតម្កើង ថ្វាយព្រះអង្គ! ចូររៀបរាប់អំពីការអស្ចារ្យទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើ!
ស្នាព្រះហស្ដរបស់ព្រះអង្គប្រកបទៅដោយ រស្មីភ្លឺចិញ្ចែងចិញ្ចាច សេចក្ដីសុចរិតរបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ។
សូមជួយទូលបង្គំឲ្យយល់អំពីអត្ថន័យ នៃព្រះឱវាទរបស់ព្រះអង្គ ដើម្បីឲ្យទូលបង្គំអាចសញ្ជឹងគិតពីការអស្ចារ្យ ទាំងប៉ុន្មានដែលព្រះអង្គបានសម្តែង!។
ទូលបង្គំនឹងថ្លែងអំពីសេចក្ដីសុចរិត របស់ព្រះអង្គជារៀងរាល់ថ្ងៃ ដ្បិតអស់អ្នកដែលប្រាថ្នាឲ្យទូលបង្គំវេទនា ត្រូវអាប់ឱន និងអាម៉ាស់មុខ!
សូមលើកតម្កើងព្រះជាអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតមានតែព្រះអង្គទេ ដែលសម្តែងការអស្ចារ្យទាំងនេះ!
ចូរប្រកាសនៅក្នុងចំណោមប្រជាជាតិនានា អំពីសិរីរុងរឿងរបស់ព្រះអង្គ ហើយប្រកាសនៅក្នុងចំណោម ប្រជាជនទាំងឡាយ អំពីស្នាព្រះហស្ដ ដ៏អស្ចារ្យរបស់ព្រះអង្គ!
នៅគ្រានោះ អ្នករាល់គ្នានឹងពោលឡើងថា: ចូរអរព្រះគុណព្រះអម្ចាស់ ចូរប្រកាសព្រះនាមរបស់ព្រះអង្គ ចូរថ្លែងពីស្នាព្រះហស្ដដ៏អស្ចារ្យរបស់ព្រះអង្គ ប្រាប់ប្រជាជនទាំងឡាយ។ ចូររំឭកឲ្យគ្រប់ៗគ្នាដឹងថា ព្រះនាមរបស់ព្រះអង្គឧត្ដុង្គឧត្ដមណាស់។
ឥឡូវនេះ យើងនេប៊ូក្នេសា សូមសរសើរ កោតស្ញប់ស្ញែង និងលើកតម្កើងសិរីរុងរឿងព្រះមហាក្សត្រនៃស្ថានបរមសុខ ដ្បិតស្នាព្រះហស្ដរបស់ព្រះអង្គសុទ្ធតែត្រឹមត្រូវ មាគ៌ារបស់ព្រះអង្គសុទ្ធតែសុចរិត ហើយព្រះអង្គអាចបន្ទាបអស់អ្នកដែលវាយឫកខ្ពស់»។
ដ្បិតខ្ញុំនឹងប្រកាសអំពីព្រះនាមព្រះអម្ចាស់! ចូរលើកតម្កើងភាពថ្កុំថ្កើងរបស់ព្រះនៃយើង!