កាលដង្ហែហិបរបស់ព្រះអម្ចាស់ទៅដល់ហើយ គេតម្កល់នៅក្នុងព្រះពន្លា ដែលព្រះបាទដាវីឌបានបម្រុងទុក។ ព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។
ទំនុកតម្កើង 132:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដរាបណាទូលបង្គំពុំទាន់រកបាន កន្លែងថ្វាយព្រះអម្ចាស់ ដរាបណាទូលបង្គំពុំទាន់រកបាន ព្រះដំណាក់ថ្វាយព្រះដ៏មានចេស្ដា របស់លោកយ៉ាកុបទេនោះ!»។ ព្រះគម្ពីរខ្មែរសាកល រហូតទាល់តែរកឃើញកន្លែងសម្រាប់ព្រះយេហូវ៉ា គឺដំណាក់សម្រាប់ព្រះដ៏មានព្រះចេស្ដារបស់យ៉ាកុប”។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ រហូតទាល់តែទូលបង្គំរកបានទីកន្លែងមួយ ថ្វាយព្រះយេហូវ៉ា គឺជាព្រះពន្លាសម្រាប់ព្រះដ៏ខ្លាំងពូកែ របស់លោកយ៉ាកុប»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដរាបដល់ទូលបង្គំរកបានទីកន្លែងសំរាប់ព្រះយេហូវ៉ា គឺជាពន្លាសំរាប់ព្រះដ៏ខ្លាំងពូកែនៃយ៉ាកុប អាល់គីតាប ដរាបណាខ្ញុំពុំទាន់រកបាន កន្លែងជូនអុលឡោះតាអាឡា ដរាបណាខ្ញុំពុំទាន់រកបាន ដំណាក់ជូនអុលឡោះដ៏មានចេស្ដា ជាម្ចាស់របស់យ៉ាកកូបទេនោះ!»។ |
កាលដង្ហែហិបរបស់ព្រះអម្ចាស់ទៅដល់ហើយ គេតម្កល់នៅក្នុងព្រះពន្លា ដែលព្រះបាទដាវីឌបានបម្រុងទុក។ ព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាព។
ពេលព្រះបាទដាវីឌមានវាំងគង់នៅស្រួលបួល ហើយបន្ទាប់ពីព្រះអម្ចាស់ប្រោសប្រទានឲ្យស្ដេចបានសុខក្សេមក្សាន្ត រួចផុតពីខ្មាំងសត្រូវគ្រប់ទិសទី
ព្រះបាទដាវីឌ ជាបិតារបស់ខ្ញុំ មានបំណងសង់ព្រះដំណាក់មួយថ្វាយព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល។
តើព្រះជាម្ចាស់ពិតជាអាចគង់នៅលើផែនដីបានឬ? សូម្បីតែផ្ទៃមេឃ និងលំហដ៏ធំធេងក៏ពុំល្មមថ្វាយព្រះអង្គគង់ផង ចុះទម្រាំបើព្រះដំណាក់ដែលទូលបង្គំសង់ថ្វាយនេះ តើរឹងរឹតតែចង្អៀតយ៉ាងណាទៅ។
ស្ដេចមានរាជឱង្ការទៅកាន់ពួកគេថា៖ «អស់លោកជាមេដឹកនាំនៃក្រុមគ្រួសារលេវី ដូច្នេះ ចូរអស់លោក និងបងប្អូនរបស់អស់លោក ញែកខ្លួនឲ្យបានវិសុទ្ធ ដើម្បីទៅដង្ហែហិបរបស់ព្រះអម្ចាស់ ជាព្រះនៃជនជាតិអ៊ីស្រាអែល មកតម្កល់នៅកន្លែងដែលយើងបានរៀបចំទុក។
ព្រះបាទដាវីឌបានប្រមូលផ្តុំជនជាតិអ៊ីស្រាអែលទាំងមូល នៅក្រុងយេរូសាឡឹម ដើម្បីដង្ហែហិបរបស់ព្រះអម្ចាស់ មកតម្កល់នៅកន្លែងដែលស្ដេចបានរៀបចំទុក។
ស្ដេចមានរាជឱង្ការទៅកាន់សម្ដេចសាឡូម៉ូនថា៖ «បុត្រអើយ! បិតាមានបំណងសង់ព្រះដំណាក់សម្រាប់លើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់បិតា។
ព្រះបាទដាវីឌក្រោកឈរឡើង រួចមានរាជឱង្ការទៅកាន់ពួកគេថា៖ «បងប្អូន និងប្រជារាស្ត្ររបស់ខ្ញុំអើយ ចូរស្ដាប់! ខ្ញុំមានបំណងសង់ព្រះដំណាក់សម្រាប់តម្កល់ហិបសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ ហើយជាកំណល់ព្រះបាទារបស់ព្រះនៃយើង។ ខ្ញុំបានត្រៀមសម្ភារៈសង់ព្រះដំណាក់នេះ
ប៉ុន្តែ តើនរណាអាចសង់ព្រះដំណាក់ថ្វាយព្រះអង្គបាន? សូម្បីតែផ្ទៃមេឃដ៏ធំធេង ក៏ពុំមានកន្លែងល្មមថ្វាយព្រះអង្គគង់ផង។ ទូលបង្គំក៏ពុំអាចសង់ព្រះដំណាក់ថ្វាយព្រះអង្គបានដែរ គឺទូលបង្គំគ្រាន់តែចង់សង់កន្លែងមួយ សម្រាប់ថ្វាយគ្រឿងសក្ការបូជាចំពោះព្រះអង្គប៉ុណ្ណោះ។
ព្រះអម្ចាស់មានព្រះបន្ទូលថា: ផ្ទៃមេឃជាបល្ល័ង្ករបស់យើង ហើយផែនដីជាកំណល់ទ្រជើងរបស់យើងដែរ តើអ្នករាល់គ្នានឹងសង់ដំណាក់បែបណា ឲ្យយើងបាន? តើកន្លែងដែលយើងនឹងសម្រាកនោះនៅឯណា?
រីឯបងប្អូនក៏ដូច្នោះដែរ ដោយបងប្អូនរួមជាមួយព្រះអង្គ បងប្អូនបានផ្គុំគ្នាឡើង ធ្វើជាព្រះដំណាក់របស់ព្រះជាម្ចាស់ ក្នុងព្រះវិញ្ញាណ។