ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 119:135 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

សូម​សម្តែង​ព្រះ‌ហឫទ័យ​អាណិត​មេត្តា ដល់​ទូលបង្គំ​ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ហើយ​សូម​បង្រៀន​ទូលបង្គំ​ឲ្យ​ស្គាល់ ច្បាប់​របស់​ព្រះអង្គ​ផង!។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

សូមឲ្យ​ព្រះភក្ត្រ​របស់ព្រះអង្គ​ចាំង​មកលើ​បាវបម្រើ​របស់ព្រះអង្គ ហើយ​សូម​បង្រៀន​បទបញ្ញត្តិ​របស់ព្រះអង្គ​ដល់​ទូលបង្គំ​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

សូម​ឲ្យ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ភ្លឺ​មក​លើ​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ហើយ​សូម​បង្រៀន​ឲ្យ​ទូល‌បង្គំ ស្គាល់​ច្បាប់​របស់​ព្រះ‌អង្គ​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

សូម​ឲ្យ​ព្រះ‌ភក្ត្រ​ទ្រង់​ភ្លឺ​មក​លើ​អ្នក​បំរើ​ទ្រង់ ហើយ​បង្រៀន​អស់​ទាំង​បញ្ញត្ត​ទ្រង់​ដល់​ទូលបង្គំ​ផង

សូមមើលជំពូក

អាល់គីតាប

សូម​សំដែង​ចិត្ត​អាណិត​មេត្តា ដល់​ខ្ញុំ​ជា​អ្នក​បម្រើ​របស់​ទ្រង់ ហើយ​សូម​បង្រៀន​ខ្ញុំ​ឲ្យ​ស្គាល់ ហ៊ូកុំ​របស់​ទ្រង់​ផង!។

សូមមើលជំពូក



ទំនុកតម្កើង 119:135
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ពេល​គេ​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ព្រះអង្គ​ស្ដាប់​គេ គេ​ចូល​ទៅ​គាល់​ព្រះអង្គ​ដោយ​អំណរ ព្រះអង្គ​រាប់​គេ​ជា​មនុស្ស​សុចរិត​ឡើង​វិញ។


សូម​បង្ហាញ​កំហុស​ណា​ដែល​ទូលបង្គំ មើល​មិន​ឃើញ ប្រសិន​បើ​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​នោះ ទូលបង្គំ​រាង‌ចាល​ហើយ”


ព្រះអង្គ​ប្រៀន‌ប្រដៅ​ឲ្យ​យើង​មាន​ចំណេះ ជាង​សត្វ​ដែល​រស់​នៅ​លើ​ដី ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ប្រាជ្ញា ជាង​បក្សា‌បក្សី​ដែល​ហើរ​នៅ​លើ​មេឃ។


ព្រះ‌ជាម្ចាស់​សម្តែង​ភាព​ឧត្តុង្គ‌ឧត្ដម តាម​រយៈ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ តើ​នរណា​ចេះ​ប្រៀន‌ប្រដៅ​ដូច​ព្រះអង្គ?


ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ សូម​បង្រៀន​ឲ្យ​ទូលបង្គំ ស្គាល់​ច្បាប់​របស់​ព្រះអង្គ!


ទូលបង្គំ​រៀប​រាប់​អំពី​ដំណើរ​ជីវិត​របស់​ទូលបង្គំ ហើយ​ព្រះអង្គ​ក៏​ឆ្លើយ​តប​មក​ទូលបង្គំ សូម​បង្រៀន​ឲ្យ​ទូលបង្គំ​ស្គាល់​ច្បាប់ របស់​ព្រះអង្គ!។


មនុស្ស​ជា​ច្រើន​ពោល​ថា: តើ​នរណា​នាំ​សុភមង្គល​មក​ឲ្យ​យើង​ខ្ញុំ? ព្រះ‌អម្ចាស់​អើយ សូម​ទត​មក​យើង​ខ្ញុំ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស​ផង!


ឱ​ព្រះ‌ជាម្ចាស់​ដែល​ជា​គង្វាល នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អើយ សូម​ផ្ទៀង​ព្រះ‌កាណ៌​ស្ដាប់​យើង​ខ្ញុំ ព្រះអង្គ​ដឹក​នាំ​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប ដូច​គង្វាល​ដឹក​នាំ​ហ្វូង​ចៀម ឱ​ព្រះអង្គ​ដែល​គង់​នៅ​លើ​ពួក​ចេរូប៊ីន*​អើយ សូម​សម្តែង​ព្រះ‌បារមី​ដ៏​រុងរឿង​របស់​ព្រះអង្គ


ឱ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះ‌ហឫទ័យ សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!


ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ​ព្រះ‌ហឫទ័យ សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!


ឱ​ព្រះ‌ជាម្ចាស់​នៃ​ពិភព​ទាំង​មូល​អើយ សូម​នាំ​យើង​ខ្ញុំ​មក​វិញ សូម​ទត​មក​យើង​ខ្ញុំ​ដោយ ព្រះ‌ហឫទ័យ​សប្បុរស​ផង នោះ​យើង​ខ្ញុំ​នឹង​បាន​រួច​ជីវិត!


ព្រះអង្គ​ក៏​បំភ្លឺ​ចិត្ត​គំនិត​គេ​ឲ្យ​យល់​អត្ថ‌ន័យ​គម្ពីរ