ប្រសិនបើអ្នកនោះភ្លាត់ជើង គេនឹងមិនដួលដល់ដីឡើយ ព្រោះព្រះអម្ចាស់កាន់ដៃគេជាប់។
ទំនុកតម្កើង 116:8 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានរំដោះខ្ញុំឲ្យរួចពីស្លាប់ ព្រះអង្គជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។ ព្រះគម្ពីរខ្មែរសាកល មែនហើយ ព្រះអង្គបានរំដោះព្រលឹងរបស់ខ្ញុំពីសេចក្ដីស្លាប់ បានរំដោះភ្នែករបស់ខ្ញុំពីទឹកភ្នែក ហើយបានរំដោះជើងរបស់ខ្ញុំពីការជំពប់។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ដ្បិតព្រះអង្គបានរំដោះព្រលឹងខ្ញុំឲ្យរួចពីស្លាប់ ជូតទឹកភ្នែកឲ្យខ្ញុំ ហើយការពារជើងខ្ញុំមិនឲ្យជំពប់ដួល។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ គឺទ្រង់បានប្រោសជីវិតខ្ញុំឲ្យរួចពីស្លាប់ នឹងឲ្យខ្ញុំរួចពីការស្រក់ទឹកភ្នែក ហើយឲ្យជើងខ្ញុំរួចពីការចំពប់ដួលផង អាល់គីតាប ទ្រង់បានរំដោះខ្ញុំឲ្យរួចពីស្លាប់ ទ្រង់ជូតទឹកភ្នែកខ្ញុំ ហើយការពារខ្ញុំមិនឲ្យជំពប់ដួលឡើយ។ |
ប្រសិនបើអ្នកនោះភ្លាត់ជើង គេនឹងមិនដួលដល់ដីឡើយ ព្រោះព្រះអម្ចាស់កាន់ដៃគេជាប់។
ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងរំដោះជីវិតខ្ញុំ ឲ្យរួចពីអំណាចនៃសេចក្ដីស្លាប់ ព្រះអង្គនឹងយកខ្ញុំទៅ។ - សម្រាក
ដ្បិតព្រះអង្គបានរំដោះទូលបង្គំឲ្យរួចពីស្លាប់ ជើងទូលបង្គំនឹងមិនត្រូវជំពប់ដួលឡើយ ហើយខ្ញុំនឹងដើរនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ក្រោមពន្លឺដែលបំភ្លឺមនុស្សលោក។
ដ្បិតព្រះអង្គមានព្រះហឫទ័យមេត្តាករុណា ចំពោះទូលបង្គំខ្លាំងណាស់ ព្រះអង្គបានរំដោះជីវិតទូលបង្គំ ឲ្យរួចផុតពីមច្ចុរាជ។
ឱព្រះអម្ចាស់អើយ ពេលណាទូលបង្គំពោលថា «ខ្ញុំដួលឥឡូវហើយ!» នោះព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ជួយទ្រទូលបង្គំ។
ព្រះអង្គនឹងបំបាត់សេចក្ដីស្លាប់រហូតតទៅ ព្រះជាអម្ចាស់នឹងជូតទឹកភ្នែកចេញពីមុខ របស់មនុស្សទាំងអស់។ ព្រះអង្គក៏ដកការអាម៉ាស់នៃប្រជារាស្ត្រ របស់ព្រះអង្គ ចេញពីទឹកដីទាំងមូលដែរ។ - នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
«ចូរវិលទៅប្រាប់ស្ដេចហេសេគាថា ព្រះអម្ចាស់ ជាព្រះរបស់ដាវីឌដែលជាអយ្យកោរបស់ព្រះករុណា មានព្រះបន្ទូលដូចតទៅនេះ: “យើងបានឮពាក្យអង្វររបស់អ្នក ហើយយើងក៏បានឃើញទឹកភ្នែករបស់អ្នកដែរ។ យើងនឹងបន្ថែមអាយុឲ្យអ្នកដប់ប្រាំឆ្នាំទៀត។
ព្រះអង្គនឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ សេចក្ដីស្លាប់លែងមានទៀតហើយ ការកាន់ទុក្ខ ការសោកសង្រេង និងទុក្ខលំបាក ក៏លែងមានទៀតដែរ ដ្បិតអ្វីៗដែលកើតមានកាលពីមុននោះ បាត់អស់ទៅហើយ»។
ដ្បិតកូនចៀមដែលគង់នៅកណ្ដាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្ដល់ជីវិត ហើយព្រះជាម្ចាស់នឹងជូតទឹកភ្នែកចេញអស់ពីភ្នែករបស់គេ »។
ពេលឃើញបុរសម្នាក់ចេញពីទីក្រុង អ្នកស៊ើបការណ៍ក៏ពោលទៅគាត់ថា៖ «តើគេអាចចូលទៅទីក្រុងតាមផ្លូវណា ចូរប្រាប់យើងមក៍ យើងនឹងប្រណីដល់អ្នក»។