ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ទំនុកតម្កើង 115:7 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មាន​ដៃ តែ​មិន​ចេះ​ប៉ះ‌ពាល់ មាន​ជើង តែ​មិន​ចេះ​ដើរ ហើយ​មាន​បំពង់​ក តែ​មិន​អាច​បញ្ចេញ​សំឡេង​អ្វី​បាន​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

មាន​ដៃ តែ​មិនចេះ​កាន់ មាន​ជើង តែ​ដើរ​មិន​រួច ហើយក៏មិនចេះ​បញ្ចេញសំឡេង​តាម​បំពង់ក​ផង​។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

មាន​ដៃ តែ​ចាប់​កាន់​មិន​បាន មាន​ជើង តែ​មិន​ចេះ​ដើរ រូប​ទាំង​នោះ​មិន​ចេះ​បញ្ចេញ​សំឡេង តាម​បំពង់​កឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

មាន​ដៃ តែ​ចាប់​កាន់​មិន​បាន មាន​ជើង តែ​មិន​ចេះ​ដើរ​ឡើយ ក៏​មិន​ចេះ​បញ្ចេញ​សំឡេង​តាម​បំពង់​ក​ផង

សូមមើលជំពូក

អាល់គីតាប

មាន​ដៃ តែ​មិន​ចេះ​ប៉ះ‌ពាល់ មាន​ជើង តែ​មិន​ចេះ​ដើរ ហើយ​មាន​បំពង់​ក តែ​មិន​អាច​បញ្ចេញ​សំឡេង​អ្វី​បាន​ឡើយ។

សូមមើលជំពូក



ទំនុកតម្កើង 115:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! អ្នក​ណា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ហើយ​ពេញ​ចិត្ត​នឹង​គោរព​តាម ព្រះ‌បញ្ជា​របស់​ព្រះអង្គ អ្នក​នោះ​មាន​សុភមង្គល​ហើយ!


សូម​ឲ្យ​គេ​សរសើរ​តម្កើង​ព្រះអង្គ មិន​ដាច់​ពី​មាត់ ហើយ​ឲ្យ​គេ​កាន់​ដាវ​មុខ​ពីរ នៅ​ជាប់​នឹង​ដៃ​ជានិច្ច


មាន​អ្នក​ខ្លះ​ចាក់​មាស​អស់​ពី​ថង់​របស់​ខ្លួន ពួក​គេ​ថ្លឹង​ប្រាក់ ហើយ​ជួល​ជាង​មាស​ឲ្យ​សិត​ធ្វើ​រូប​ព្រះ រួច​នាំ​គ្នា​គោរព និង​ក្រាប​ថ្វាយ‌បង្គំ​រូប​នោះ។


បងប្អូន​ជ្រាប​ស្រាប់​ហើយ​ថា កាល​បងប្អូន​មិន​ទាន់​ស្គាល់​ព្រះអង្គ​នៅ​ឡើយ បងប្អូន​បាន​បណ្ដោយ​ខ្លួន​ទៅ​គោរព​ព្រះ‌ក្លែង‌ក្លាយ​ដែល​មិន​ចេះ​និយាយ។


លុះ​ស្អែក​ឡើង ពួក​អ្នក​ក្រុង​អាស‌ដូឌ​ក្រោក​ពី​ព្រលឹម ឃើញ​រូប​ព្រះ‌ដាកុន​នោះ​ធ្លាក់​ផ្កាប់​មុខ​នៅ​លើ​ដី ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់។ ពួក​គេ​លើក​រូប​ព្រះ‌ដាកុន​នោះ​ឡើង ដាក់​ត្រង់​កន្លែង​ដើម​វិញ។