ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ហើយពេញចិត្តនឹងគោរពតាម ព្រះបញ្ជារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!
ទំនុកតម្កើង 113:1 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកបម្រើរបស់ព្រះអម្ចាស់អើយ ចូរនាំគ្នាសរសើរតម្កើងព្រះអង្គ! ចូរនាំគ្នាសរសើរតម្កើងព្រះនាមព្រះអម្ចាស់! ព្រះគម្ពីរខ្មែរសាកល ហាលេលូយ៉ា! ពួកបាវបម្រើរបស់ព្រះយេហូវ៉ាអើយ ចូរសរសើរតម្កើង ចូរសរសើរតម្កើងព្រះនាមរបស់ព្រះយេហូវ៉ា! ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ចូរសរសើរតម្កើងព្រះយេហូវ៉ា ឱពួកអ្នកបម្រើនៃព្រះយេហូវ៉ាអើយ ចូរសរសើរចុះ ចូរសរសើរតម្កើង ព្រះនាមព្រះយេហូវ៉ា! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចូរសរសើរដល់ព្រះយេហូវ៉ា ឱពួកអ្នកបំរើនៃព្រះយេហូវ៉ាអើយ ចូរសរសើរចុះ ចូរសរសើរដល់ព្រះនាមព្រះយេហូវ៉ា អាល់គីតាប ចូរសរសើរតម្កើងអុលឡោះតាអាឡា! អ្នកបម្រើរបស់អុលឡោះតាអាឡាអើយ ចូរនាំគ្នាសរសើរតម្កើងទ្រង់! ចូរនាំគ្នាសរសើរតម្កើងនាមអុលឡោះតាអាឡា! |
ចូរសរសើរតម្កើងព្រះអម្ចាស់! អ្នកណាគោរពកោតខ្លាចព្រះអម្ចាស់ ហើយពេញចិត្តនឹងគោរពតាម ព្រះបញ្ជារបស់ព្រះអង្គ អ្នកនោះមានសុភមង្គលហើយ!
អស់អ្នកដែលបម្រើព្រះអម្ចាស់ ហើយស្ថិតនៅក្នុងព្រះដំណាក់ របស់ព្រះអង្គនាពេលយប់អើយ ចូរនាំគ្នាមកសរសើរតម្កើងព្រះអម្ចាស់!
ក្រុមគ្រួសាររបស់លោកលេវីអើយ ចូរសរសើរតម្កើងព្រះអម្ចាស់ អស់អ្នកដែលគោរពកោតខ្លាចព្រះអម្ចាស់អើយ ចូរសរសើរតម្កើងព្រះអង្គ!
ឱព្រះអម្ចាស់អើយ សត្វលោកដែលព្រះអង្គបានបង្កើតមក នឹងនាំគ្នាលើកតម្កើងព្រះអង្គ ហើយប្រជាជនរបស់ព្រះអង្គ ក៏នឹងនាំគ្នាសរសើរតម្កើងព្រះអង្គដែរ។
ព្រះអម្ចាស់សង្គ្រោះជីវិតអ្នកបម្រើរបស់ព្រះអង្គ ហើយអស់អ្នកដែលមកពឹងផ្អែកលើព្រះអង្គ តែងតែរួចផុតពីទុក្ខទោស។
ពូជពង្សអ្នកបម្រើរបស់ព្រះអង្គ នឹងទទួលទឹកដីជាមត៌ក ហើយអស់អ្នកដែលស្រឡាញ់ព្រះនាមព្រះអង្គ នឹងតាំងទីលំនៅលើទឹកដីនោះ!
មានសំឡេងចេញពីបល្ល័ង្កមកថា៖ «អ្នករាល់គ្នាជាអ្នកបម្រើព្រះជាម្ចាស់ អ្នករាល់គ្នាជាអ្នកគោរពកោតខ្លាចព្រះអង្គទាំងតូចទាំងធំអើយ ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង!»។