Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ទំនុកតម្កើង 113:1 - ព្រះគម្ពីរខ្មែរសាកល

1 ហាលេលូយ៉ា​! ពួក​បាវបម្រើ​របស់​ព្រះយេហូវ៉ា​អើយ ចូរ​សរសើរតម្កើង ចូរ​សរសើរតម្កើង​ព្រះនាម​របស់​ព្រះយេហូវ៉ា​!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

1 ចូរ​សរសើរ​តម្កើង​ព្រះ‌យេហូវ៉ា ឱ​ពួក​អ្នក​បម្រើ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ចុះ ចូរ​សរសើរ​តម្កើង ព្រះ‌នាម​ព្រះ‌យេហូវ៉ា!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

1 ចូរ​សរសើរ​តម្កើង​ព្រះ‌អម្ចាស់! អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់!

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

1 ចូរ​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ឱ​ពួក​អ្នក​បំរើ​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​សរសើរ​ចុះ ចូរ​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌យេហូវ៉ា

សូមមើលជំពូក ចម្លង

អាល់គីតាប

1 ចូរ​សរសើរ​តម្កើង​អុលឡោះ‌តាអាឡា!​ អ្នក​បម្រើ​របស់​អុលឡោះ‌តាអាឡា​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ទ្រង់! ចូរ​នាំ​គ្នា​សរសើរ​តម្កើង​នាម​អុលឡោះ‌តាអាឡា!

សូមមើលជំពូក ចម្លង




ទំនុកតម្កើង 113:1
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហាលេលូយ៉ា​! មានពរ​ហើយ មនុស្ស​ដែល​កោតខ្លាច​ព្រះយេហូវ៉ា ហើយ​ពេញចិត្ត​យ៉ាងខ្លាំង​នឹង​សេចក្ដីបង្គាប់​របស់ព្រះអង្គ​!


មើល៍! អស់ទាំង​បាវបម្រើ​របស់​ព្រះយេហូវ៉ា ដែល​ឈរ​នៅក្នុង​ដំណាក់​របស់​ព្រះយេហូវ៉ា​នា​ពេលយប់​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!


វង្សត្រកូល​លេវី​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​! អស់អ្នកដែល​កោតខ្លាច​ព្រះយេហូវ៉ា​អើយ ចូរ​ថ្វាយពរ​ព្រះយេហូវ៉ា​!


ព្រះយេហូវ៉ា​អើយ អស់ទាំង​ស្នាព្រះហស្ត​របស់ព្រះអង្គ​នឹង​អរព្រះគុណ​ព្រះអង្គ ហើយ​ពួក​វិសុទ្ធជន​របស់ព្រះអង្គ​នឹង​ថ្វាយពរ​ព្រះអង្គ​!


ព្រះយេហូវ៉ា​ទ្រង់​ប្រោសលោះ​ព្រលឹង​របស់​បាវបម្រើ​ព្រះអង្គ​; អស់អ្នក​ដែល​ជ្រកកោន​ក្នុង​ព្រះអង្គ នឹង​មិន​ត្រូវ​ទទួលទោស​ឡើយ​៕


ពូជពង្ស​របស់​បាវបម្រើ​ព្រះអង្គ​នឹង​ទទួល​វា​ជាមរតក ហើយ​អ្នកដែល​ស្រឡាញ់​ព្រះនាម​របស់ព្រះអង្គ​នឹង​រស់នៅ​ក្នុង​នោះ​៕


ពេលនោះ មាន​សំឡេង​មួយ​ចេញមក​ពី​បល្ល័ង្ក​ថា​៖ “អស់ទាំង​បាវបម្រើ​របស់​ព្រះ និង​អ្នក​ដែល​កោតខ្លាច​ព្រះអង្គ ទាំង​តូច ទាំង​ធំ​អើយ​! ចូរ​សរសើរតម្កើង​ព្រះ​នៃយើង​!”។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម