តែព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់ ស្ថិតនៅអស់កល្បជានិច្ច ជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គក៏នឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រ ចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ
ទំនុកតម្កើង 111:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ស្នាព្រះហស្ដរបស់ព្រះអង្គប្រកបទៅដោយ រស្មីភ្លឺចិញ្ចែងចិញ្ចាច សេចក្ដីសុចរិតរបស់ព្រះអង្គ នៅស្ថិតស្ថេររហូតតទៅ។ ព្រះគម្ពីរខ្មែរសាកល ការប្រព្រឹត្តរបស់ព្រះអង្គប្រកបដោយសិរីរុងរឿង និងអានុភាព; សេចក្ដីសុចរិតយុត្តិធម៌របស់ព្រះអង្គនៅស្ថិតស្ថេរជារៀងរហូត។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ស្នាព្រះហស្តរបស់ព្រះអង្គ ពេញដោយភាពរុងរឿង ហើយថ្លៃវិសេស សេចក្ដីសុចរិតរបស់ព្រះអង្គ ស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯស្នាដៃនៃទ្រង់ នោះល្អប្រពៃ ហើយរុងរឿងឧត្តម សេចក្ដីសុចរិតរបស់ទ្រង់ ក៏ស្ថិតស្ថេរនៅជាដរាប អាល់គីតាប ស្នាដៃរបស់ទ្រង់ប្រកបទៅដោយ រស្មីភ្លឺចិញ្ចែងចិញ្ចាច សេចក្ដីសុចរិតរបស់ទ្រង់ នៅស្ថិតស្ថេររហូតតទៅ។ |
តែព្រះហឫទ័យមេត្តាករុណារបស់ព្រះអម្ចាស់ ស្ថិតនៅអស់កល្បជានិច្ច ជាមួយអស់អ្នកដែលគោរពកោតខ្លាចព្រះអង្គ ព្រះអង្គក៏នឹងសម្តែងព្រះហឫទ័យស្មោះស្ម័គ្រ ចំពោះកូនចៅរបស់គេនៅជំនាន់ក្រោយដែរ
នៅក្នុងផ្ទះរបស់អ្នកនោះ នឹងមានទ្រព្យសម្បត្តិស្ដុកស្ដម្ភ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ។
គាត់តែងចែកទានឲ្យអ្នកក្រដោយចិត្តទូលាយ សេចក្ដីសុចរិតរបស់គាត់នៅស្ថិតស្ថេររហូតតទៅ ហើយគាត់ចម្រើនកម្លាំងកាន់តែរុងរឿងឡើងៗ។
សេចក្ដីសុចរិតរបស់ព្រះអង្គនៅ ស្ថិតស្ថេរអស់កល្បជានិច្ច ហើយក្រឹត្យវិន័យរបស់ព្រះអង្គជាសេចក្ដីពិត។
ដំបូន្មានរបស់ព្រះអង្គសុចរិតជានិច្ច សូមប្រទានប្រាជ្ញាមកទូលបង្គំ ដើម្បីឲ្យទូលបង្គំមានជីវិត!
ព្រះអម្ចាស់ធ្វើគ្រប់កិច្ចការ ដោយព្រះហឫទ័យសុចរិត ហើយព្រះអង្គសម្តែងព្រះហឫទ័យមេត្តាករុណា ក្នុងគ្រប់កិច្ចការដែលព្រះអង្គធ្វើ។
ផ្ទៃមេឃថ្លែងអំពីសិរីរុងរឿង របស់ព្រះជាម្ចាស់ អាកាសវេហាស៍ប្រកាសអំពីស្នាព្រះហស្ដ របស់ព្រះអង្គ។
ព្រះអម្ចាស់អើយ តើមានព្រះណាអាចផ្ទឹមនឹង ព្រះអង្គបាន? តើនរណាមានភាពថ្កុំថ្កើងដ៏វិសុទ្ធដូចព្រះអង្គ។ ព្រះអង្គជាព្រះគួរឲ្យកោតស្ញប់ស្ញែង គួរសរសើរតម្កើង ព្រះអង្គសម្តែងឫទ្ធិបាដិហារិយ៍ដ៏អស្ចារ្យ។
ដ្បិតពួកគេនឹងត្រូវវិនាស ដូចសម្លៀកបំពាក់ និងរោមចៀម ត្រូវកណ្ដៀរស៊ីបំផ្លាញ តែសេចក្ដីសុចរិត និងការសង្គ្រោះរបស់យើង នៅស្ថិតស្ថេរអស់កល្បជាអង្វែងតរៀងទៅ។
ព្រះអង្គបានកំណត់ពេលប្រាំពីរឆ្នាំ ចិតសិបដង សម្រាប់ប្រជាជន និងក្រុងដ៏វិសុទ្ធរបស់លោក ដើម្បីលុបបំបាត់អំពើទុច្ចរិត បញ្ឈប់អំពើបាប លើកលែងកំហុស នាំមកនូវសេចក្ដីសុចរិតអស់កល្បជានិច្ច ហើយសម្រេចតាមសេចក្ដីដែលមានក្នុងនិមិត្តហេតុអស្ចារ្យ និងតាមសេចក្ដីដែលព្យាការីបានថ្លែងទុក ព្រមទាំងចាក់ប្រេងលើទីសក្ការៈបំផុត ដើម្បីញែកទុកថ្វាយព្រះអម្ចាស់។
នៅពេលនេះ ដោយសារក្រុមជំនុំ វត្ថុស័ក្តិសិទ្ធិ និងអំណាចនានានៅស្ថានលើ បានស្គាល់ព្រះប្រាជ្ញាញាណគ្រប់វិស័យរបស់ព្រះជាម្ចាស់