ដ្បិតពួកគេបានបះបោរប្រឆាំង នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមាក់ងាយការប្រៀនប្រដៅ របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ទំនុកតម្កើង 106:13 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ ដែលព្រះអង្គបានធ្វើ ពួកគេពុំបានរង់ចាំឲ្យព្រះអង្គ សម្រេចតាមគម្រោងការរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរខ្មែរសាកល ប៉ុន្តែពួកគាត់ឆាប់ភ្លេចកិច្ចការរបស់ព្រះអង្គ ហើយមិនបានរង់ចាំដំបូន្មានរបស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ៙ ប៉ុន្ដែ មិនយូរប៉ុន្មាន គេក៏ភ្លេចពីកិច្ចការរបស់ព្រះអង្គ ហើយមិនបានរង់ចាំស្តាប់ដំបូន្មាន របស់ព្រះអង្គឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ៙ តែមិនយូរប៉ុន្មាន ក៏ភ្លេចកិច្ចការរបស់ទ្រង់ទៅ ហើយមិនបានរង់ចាំស្តាប់សេចក្ដីដំបូន្មានរបស់ទ្រង់ទេ អាល់គីតាប ប៉ុន្តែ ក្រោយមក ពួកគេឆាប់ភ្លេចពីកិច្ចការ ដែលទ្រង់បានធ្វើ ពួកគេពុំបានរង់ចាំឲ្យទ្រង់ សម្រេចតាមគម្រោងការរបស់ទ្រង់ឡើយ។ |
ដ្បិតពួកគេបានបះបោរប្រឆាំង នឹងព្រះបន្ទូលរបស់ព្រះជាម្ចាស់ និងមាក់ងាយការប្រៀនប្រដៅ របស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ពួកគេបានភ្លេចពីស្នាព្រះហស្ដដ៏ឧត្ដុង្គឧត្ដម និងភ្លេចពីការដ៏អស្ចារ្យផ្សេងៗ ដែលព្រះអង្គបានសម្តែងឲ្យគេឃើញ។
ព្រះអម្ចាស់អើយ ព្រះអង្គនាំប្រជារាស្ត្ររបស់ព្រះអង្គទៅដាក់លើ ភ្នំដែលជាចំណែកមត៌ករបស់ព្រះអង្គ ជាកន្លែងដែលព្រះអង្គបានរៀបចំសម្រាប់គង់នៅ។ ព្រះអម្ចាស់អើយ ព្រះអង្គបានសង់ទីសក្ការៈរបស់ព្រះអង្គឡើង ដោយព្រះហស្ដព្រះអង្គផ្ទាល់។
នៅវាលរហោស្ថាននោះ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំដាក់លោកម៉ូសេ និងលោកអើរ៉ុន។
ដូច្នេះ ពួកគេរករឿងឈ្លោះនឹងលោកម៉ូសេ ទាំងពោលថា៖ «សូមរកទឹកឲ្យពួកយើងផឹកផង!»។ លោកម៉ូសេឆ្លើយថា៖ «ហេតុអ្វីបានជាអ្នករាល់គ្នារករឿងឈ្លោះនឹងខ្ញុំ? ហើយហេតុអ្វីបានជាអ្នករាល់គ្នាល្បងលព្រះអម្ចាស់ដូច្នេះ?»។
លោកដាក់ឈ្មោះកន្លែងនោះថា ម៉ាសា និងមេរីបា ដ្បិតជនជាតិអ៊ីស្រាអែលរករឿងឈ្លោះនឹងលោកម៉ូសេ ព្រមទាំងល្បងលព្រះអម្ចាស់ ដោយពោលថា «តើព្រះអម្ចាស់គង់ក្នុងចំណោមពួកយើងមែន ឬមិនមែន?»។
ដោយអ្នករាល់គ្នាបោះបង់ចោលពាក្យទូន្មានរបស់យើង ហើយមិនព្រមទទួលយោបល់ពីយើងទេនោះ
អ្នករាល់គ្នាមិនព្រមទទួលយោបល់ពីយើង ហើយមើលងាយដំបូន្មានទាំងប៉ុន្មានរបស់យើងថែមទៀតផង។
អ្នកភ្លេចព្រះអម្ចាស់ដែលបានបង្កើតអ្នក គឺព្រះអង្គដែលបានលាតសន្ធឹងផ្ទៃមេឃ និងចាក់គ្រឹះនៃផែនដី។ រៀងរាល់ថ្ងៃ អ្នកចេះតែភ័យញ័រនៅចំពោះមុខ មនុស្សដែលសង្កត់សង្កិន ហាក់ដូចជាគេមានកម្លាំងបំផ្លាញអ្នកបាន។ ពួកគេពុំអាចគំរាមកំហែងអ្នក រហូតតទៅឡើយ។