ព្រះអង្គបានបញ្ជាក់សម្ពន្ធមេត្រីនេះ ជាមួយលោកយ៉ាកុប ទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ច ជាមួយលោកអ៊ីស្រាអែល។
ព្រះអង្គបានស្ថាបនាសម្ពន្ធមេត្រីនេះដល់យ៉ាកុបទុកជាបទបញ្ញត្តិ ដល់អ៊ីស្រាអែលទុកជាសម្ពន្ធមេត្រីដ៏អស់កល្បជានិច្ច
ហើយព្រះអង្គក៏បានបញ្ជាក់ ជាមួយលោកយ៉ាកុបទុកជាច្បាប់ គឺជាមួយលោកអ៊ីស្រាអែល ទុកជាសេចក្ដីសញ្ញាអស់កល្បជានិច្ច
ក៏បានតាំងសេចក្ដីនោះដល់យ៉ាកុបទុកជាច្បាប់ គឺដល់អ៊ីស្រាអែល សំរាប់ជាសេចក្ដីសញ្ញា ដ៏នៅអស់កល្បជានិច្ច
ទ្រង់បានបញ្ជាក់សម្ពន្ធមេត្រីនេះ ជាមួយយ៉ាកកូប ទុកជាសម្ពន្ធមេត្រីអស់កល្បជានិច្ច ជាមួយអ៊ីស្រអែល។
ព្រះជាម្ចាស់ក៏ប្រព្រឹត្តចំពោះពូជពង្សរបស់ខ្ញុំ យ៉ាងនោះដែរ ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីជាមួយខ្ញុំ ជាសម្ពន្ធមេត្រីស្ថិតស្ថេរអស់កល្បជានិច្ច ជាសម្ពន្ធមេត្រីដែលមានមាត្រាត្រឹមត្រូវ មិនអាចប្រែប្រួលឡើយ។ មានតែព្រះអង្គទេដែលប្រទានជ័យជម្នះមកខ្ញុំ ព្រមទាំងប្រទានអ្វីៗដែលខ្ញុំប្រាថ្នាចង់បាន។
ព្រះជាម្ចាស់ជាប្រភពនៃសេចក្ដីសុខសាន្តបានប្រោសព្រះយេស៊ូ ជាព្រះអម្ចាស់នៃយើង ឲ្យមានព្រះជន្មរស់ឡើងវិញ។ ព្រះគ្រិស្តជាគង្វាលដ៏ប្រសើរឧត្ដមរបស់ហ្វូងចៀម ព្រោះព្រះអង្គបានចងសម្ពន្ធមេត្រីមួយថ្មី ដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច ដោយសារព្រះលោហិតរបស់ព្រះអង្គ។