តើចំនួនថ្ងៃរបស់ព្រះអង្គដូចចំនួនថ្ងៃ របស់មនុស្សលោក ហើយចំនួនឆ្នាំរបស់ព្រះអង្គ ក៏ដូចជាចំនួនឆ្នាំ របស់មនុស្សលោកដែរឬ
ទំនុកតម្កើង 102:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនចៅយើងខ្ញុំដែលជាអ្នកបម្រើរបស់ព្រះអង្គ នឹងរស់នៅដោយសុខសាន្ត ហើយព្រះអង្គនឹងថែរក្សាកូនចៅរបស់គេ រហូតតទៅ។ ព្រះគម្ពីរខ្មែរសាកល កូនចៅរបស់បាវបម្រើព្រះអង្គនឹងរស់នៅ ហើយពូជពង្សរបស់ពួកគេនឹងត្រូវបានធ្វើឲ្យស្ថិតស្ថេរនៅចំពោះព្រះអង្គ”៕ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនចៅរបស់ពួកអ្នកបម្រើព្រះអង្គ នឹងរស់នៅដោយសុខសាន្ត ហើយពូជពង្សរបស់គេ នឹងតាំងនៅជាប់ចំពោះព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកកូនចៅរបស់ពួកអ្នកបំរើទ្រង់ គេនឹងចេះតែមាននៅ ហើយពូជពង្សរបស់គេ នឹងបានតាំងនៅចំពោះទ្រង់។ អាល់គីតាប កូនចៅយើងខ្ញុំដែលជាអ្នកបម្រើរបស់ទ្រង់ នឹងរស់នៅដោយសុខសាន្ត ហើយទ្រង់នឹងថែរក្សាកូនចៅរបស់គេ រហូតតទៅ។ |
តើចំនួនថ្ងៃរបស់ព្រះអង្គដូចចំនួនថ្ងៃ របស់មនុស្សលោក ហើយចំនួនឆ្នាំរបស់ព្រះអង្គ ក៏ដូចជាចំនួនឆ្នាំ របស់មនុស្សលោកដែរឬ
យើងនឹងតែងតាំងពូជពង្សអ្នក ឲ្យគ្រងរាជ្យរហូតតទៅ យើងនឹងពង្រឹងរាជ្យរបស់អ្នកឲ្យនៅស្ថិតស្ថេរ អស់កល្បជាអង្វែងតរៀងទៅ! »។
តើនរណាបានគ្រោងទុក និងសម្រេចព្រឹត្តិការណ៍ទាំងនេះ? គឺព្រះអង្គដែលបានណែនាំមនុស្សគ្រប់ជំនាន់ តាំងពីដើមដំបូងរៀងមក។ យើងជាព្រះអម្ចាស់ដែលនៅមុនគេ ហើយយើងក៏នៅជាមួយ មនុស្សចុងក្រោយបង្អស់ដែរ។
អំណើះតទៅ យើងចង់ឲ្យអ្នករាល់គ្នាដឹងថា មានតែយើងទេដែលពិតជាព្រះអម្ចាស់ គ្មាននរណាអាចរំដោះពីកណ្ដាប់ដៃ របស់យើងបានទេ អ្វីៗដែលយើងធ្វើរួចហើយ គ្មាននរណាអាចផ្លាស់ប្ដូរបានជាដាច់ខាត។
ព្រះអម្ចាស់សព្វព្រះហឫទ័យឲ្យអ្នកបម្រើ របស់ព្រះអង្គរងទុក្ខលំបាកដ៏ខ្លោចផ្សា។ ដោយលោកបានបូជាជីវិត ធ្វើជាយញ្ញបូជាលោះបាបសម្រាប់អ្នកដទៃ ព្រះអង្គនឹងធ្វើឲ្យលោកមានពូជពង្ស ព្រះអង្គនឹងបន្តអាយុជីវិតរបស់លោក ហើយព្រះអម្ចាស់នឹងសម្រេចតាមព្រះហឫទ័យ របស់ព្រះអង្គតាមរយៈលោក។
គឺគេមិនសង់ផ្ទះឲ្យអ្នកផ្សេងមកនៅ គេមិនដាំដំណាំទុកឲ្យអ្នកផ្សេង បរិភោគផលឡើយ ដ្បិតប្រជារាស្ត្ររបស់យើងនឹងមានអាយុវែង ដូចអាយុដើមឈើធំៗ អស់អ្នកដែលយើងជ្រើសរើស នឹងប្រើប្រាស់អ្វីៗដែលខ្លួនបានបង្កបង្កើត ។
ផ្ទៃមេឃថ្មី និងផែនដីថ្មី ដែលយើងបង្កើត នឹងគង់វង្សនៅចំពោះមុខយើងយ៉ាងណា ពូជពង្ស និងឈ្មោះរបស់អ្នករាល់គ្នា ក៏គង់វង្សនៅចំពោះមុខយើង រហូតតរៀងទៅយ៉ាងនោះដែរ -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
«យើងជាព្រះអម្ចាស់ យើងមិនប្រែប្រួលទេ រីឯអ្នករាល់គ្នាវិញ អ្នករាល់គ្នានៅតែជា កូនចៅយ៉ាកុបដដែល »។
ឥឡូវនេះ ចូរទទួលស្គាល់ថា មានតែយើងប៉ុណ្ណោះដែលជាព្រះជាម្ចាស់ ក្រៅពីយើង គ្មានព្រះណាផ្សេងទៀតឡើយ។ យើងផ្ដល់ជីវិត និងដកជីវិត យើងធ្វើឲ្យរបួស និងធ្វើឲ្យជាវិញ គ្មាននរណាអាចរំដោះពីដៃយើងទេ។