ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 35:32 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

មិន​ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​អ្នក​នោះ ហើយ​បើក​ឲ្យ​គេ​ទៅ​រស់​នៅ​ក្នុង​ក្រុង​ជម្រក រួច​វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​មរណ‌ភាព​របស់​មហា​បូជា‌ចារ្យ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក៏​មិន​ត្រូវ​ឲ្យ​អ្នក​រាល់​គ្នា​ទទួល​សំណូក ដើម្បី​លោះ​អ្នក​ដែល​បាន​រត់​ទៅ​ជ្រក​កោន​ក្នុង​ទី​ក្រុង​ជម្រក ឲ្យ​ត្រឡប់​មក​រស់​នៅ​ក្នុង​ស្រុក​វិញ មុន​ពេល​សម្ដេច​សង្ឃ​ស្លាប់​នោះ​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ក៏​មិន​ត្រូវ​ទទួល​សំណូក​អ្វី​នឹង​លោះ​អ្នក​ដែល​បាន​រត់​ទៅ​ជ្រក​អាស្រ័យ​ក្នុង​ទី​ក្រុង​ពំនាក់ ឲ្យ​ត្រឡប់​មក​នៅ​ក្នុង​ស្រុក​វិញ ដរាប​ដល់​សង្ឃ​នោះ​បាន​សុគត​ទៅ​នោះ​ដែរ

សូមមើលជំពូក

អាល់គីតាប

មិន​ត្រូវ​ទទួល​ប្រាក់​លោះ​ជីវិត​អ្នក​នោះ ហើយ​បើក​ឲ្យ​គេ​ទៅ​រស់​នៅ​ក្នុង​ក្រុង​ជំរក រួច​វិល​ត្រឡប់​មក​ស្រុក​របស់​ខ្លួន​វិញ ក្រោយ​ស្លាប់​របស់​មូស្ទី។

សូមមើលជំពូក



ជន‌គណនា 35:32
8 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ស្រុក​គីបៀន​តប​ថា៖ «បំណុល​ដែល​ព្រះ‌បាទ​សូល និង​រាជ‌វង្សា‌នុវង្ស​ជំពាក់​យើង​ខ្ញុំ ពុំ​អាច​សង​ដោយ​មាស ឬ​ប្រាក់​ទេ ឬ​ដោយ​សម្លាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ណា​ម្នាក់​ឡើយ»។ ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ចង់​បាន យើង​នឹង​ធ្វើ​តាម»។


មិន​ត្រូវ​ទទួល​ប្រាក់ ដើម្បី​លោះ​ជីវិត​ឃាតក​ណា​ម្នាក់​ដែល​គេ​កាត់​ទោស​ប្រហារ​ជីវិត​ឡើយ អ្នក​នោះ​ត្រូវ​តែ​ស្លាប់។


មិន​ត្រូវ​ធ្វើ​ឲ្យ​ស្រុក​ដែល​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​ក្លាយ​ជា​សៅ‌ហ្មង​ឡើយ ដ្បិត​ការ​បង្ហូរ​ឈាម​បណ្ដាល​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង។ កុំ​យក​អ្វី​ផ្សេង​ទៀត​មក​ជម្រះ​ស្រុក​ឲ្យ​រួច​ពី​ភាព​សៅ‌ហ្មង ព្រោះ​តែ​ការ​បង្ហូរ​ឈាម​ក្រៅ​ពី​ឈាម​របស់​ឃាតក។


ក្រៅ​ពី​ព្រះ‌យេស៊ូ គ្មាន​នរណា​ម្នាក់​អាច​សង្គ្រោះ​មនុស្ស​បាន​ទាល់​តែ​សោះ ដ្បិត​នៅ​ក្រោម​មេឃ​នេះ ព្រះ‌ជាម្ចាស់​ពុំ​បាន​ប្រទាន​នាម​ណា​មួយ​ផ្សេង​ទៀត​មក​មនុស្ស ដើម្បី​សង្គ្រោះ​យើង​នោះ​ឡើយ»។


ខ្ញុំ​មិន​លុប​បំបាត់​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ឡើយ ប្រសិន​បើ​មនុស្ស​យើង​បាន​សុចរិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ​នោះ បាន​សេចក្ដី​ថា ព្រះ‌គ្រិស្ត​សោយ​ទិវង្គត​ឥត​បាន​ការ​អ្វី​ទេ!។


ក៏​ប៉ុន្តែ ក្នុង​គម្ពីរ​មាន​ចែង​ថា អ្វីៗ​ទាំង​អស់​សុទ្ធ​តែ​នៅ​ក្រោម​អំណាច​បាប ដើម្បី​ឲ្យ​អស់​អ្នក​ជឿ​បាន​ទទួល​ផល ស្រប​តាម​ព្រះ‌បន្ទូល​សន្យា ព្រោះ​គេ​មាន​ជំនឿ​លើ​ព្រះ‌យេស៊ូ​គ្រិស្ត។


គេ​នាំ​គ្នា​ច្រៀង​បទ​ចម្រៀង​ថ្មី​ថា: “ព្រះអង្គ​សម​នឹង​ទទួល​ក្រាំង ហើយ​បក​ត្រា​ផង ព្រោះ​ព្រះអង្គ​ត្រូវ​គេ​សម្លាប់​ធ្វើ​យញ្ញ‌បូជា ព្រះអង្គ​បាន​លោះ​មនុស្ស ពី​គ្រប់​ពូជ​គ្រប់​ភាសា គ្រប់​ប្រជា‌ជន និង​ពី​គ្រប់​ជាតិ​សាសន៍ យក​មក​ថ្វាយ​ព្រះ‌ជា‌ម្ចាស់ ដោយ‌សារ​ព្រះ‌លោហិត​របស់​ព្រះអង្គ។