ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ជន‌គណនា 17:3 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ចូរ​ចារ​ឈ្មោះ​អើរ៉ុន​លើ​ដំបង​របស់​កុល‌សម្ព័ន្ធ​លេវី ដ្បិត​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​មាន​ដំបង​មួយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ហើយ​សរសេរ​ឈ្មោះ​អើរ៉ុន​នៅ​លើ​ដំបង​របស់​ពួក​លេវី ដ្បិត​ត្រូវ​មាន​ដំបង​មួយ​សម្រាប់​មេ​លើ​វង្សា‌នុវង្ស​នីមួយៗ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ត្រូវ​សរសេរ​ឈ្មោះ​អើរ៉ុន ភ្ជាប់​នៅ​ដំបង​របស់​ពួក​លេវី​វិញ ដ្បិត​ត្រូវ​ឲ្យ​មាន​ដំបង​១ សំរាប់​គ្រប់​ទាំង​មេ​នៃ​ពួក​វង្ស​ឰយុកោ​គេ

សូមមើលជំពូក

អាល់គីតាប

ចូរ​ចារ​ឈ្មោះ​ហារូន​លើ​ដំបង​របស់​កុល‌សម្ព័ន្ធ​លេវី ដ្បិត​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នី​មួយៗ​ត្រូវ​មាន​ដំបង​មួយ។

សូមមើលជំពូក



ជន‌គណនា 17:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​កូន​ចៅ​របស់​លោក​លេវី​មាន​រាយ​នាម​តាម​តំណ​វង្ស​ត្រកូល​ដូច​ត​ទៅ: កូន​របស់​លោក​លេវី​មាន​គើសុន កេហាត់ និង​ម៉្រារី។ លោក​លេវី​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។


លោក​អាំរ៉ាម​រៀបការ​ជា​មួយ​នាង​យ៉ុកិ‌បិត ដែល​ត្រូវ​ជា​ម្ដាយ​មីង​របស់​លោក នាង​បង្កើត​បាន​កូន​ប្រុស​ពីរ​នាក់​ជូន​លោក គឺ​លោក​អើរ៉ុន និង​លោក​ម៉ូសេ។ លោក​អាំរ៉ាម​រស់​បាន​មួយ​រយ​សាម‌សិប​ប្រាំ‌ពីរ​ឆ្នាំ។


អ្នក​រាល់​គ្នា​ប្រថុយ​ជីវិត ដោយ​ចាត់​ខ្ញុំ​ឲ្យ​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ទាំង​ពោល​ថា “សូម​ទូល‌អង្វរ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ឲ្យ​យើង​ខ្ញុំ​ផង អ្វីៗ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ​មាន​ព្រះ‌បន្ទូល សូម​ប្រាប់​យើង​ខ្ញុំ​មក យើង​ខ្ញុំ​នឹង​ធ្វើ​តាម​ទាំង​អស់”។


«កូន​មនុស្ស​អើយ! ចូរ​យក​ក្ដារ​មួយ​បន្ទះ​មក​សរសេរ​ពី​លើ​ថា “កុល‌សម្ព័ន្ធ​យូដា និង​កូន​ចៅ​អ៊ីស្រា‌អែល ជា​ដៃ​គូ​នឹង​គ្នា”។ ចូរ​យក​ក្ដារ​មួយ​បន្ទះ​ទៀត​មក​សរសេរ​ពី​លើ​ថា “យ៉ូសែប (គឺ​អេប្រាអ៊ីម) និង​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ទាំង​មូល​ជា​ដៃ​គូ​នឹង​គ្នា”។


«ចូរ​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ប្រាប់​មេ​ដឹក​នាំ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ យក​ដំបង​ម្នាក់​មួយៗ​មក​ឲ្យ​អ្នក គឺ​មាន​ដំបង​ទាំង​អស់​ដប់‌ពីរ តាម​ចំនួន​កុល‌សម្ព័ន្ធ​របស់​ពួក​គេ។ ត្រូវ​ចារ​ឈ្មោះ​កុល‌សម្ព័ន្ធ​របស់​ពួក​គេ​លើ​ដំបង​នោះ។


ចូរ​ដាក់​ដំបង​ទាំង​នោះ​នៅ​ពី​មុខ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ជា​កន្លែង​ដែល​យើង​មក​ជួប​អ្នក​រាល់​គ្នា។


ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អើរ៉ុន​ថា៖ «អ្នក និង​កូន​ចៅ​របស់​អ្នក ព្រម​ទាំង​ក្រុម​ញាតិ​របស់​អ្នក​នឹង​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ដែល​កើត​មាន​ក្នុង​ទីសក្ការៈ។ អ្នក និង​កូន​ចៅ​របស់​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​កំហុស​ផ្សេងៗ​ដែល​ទាក់ទង​នឹង​មុខងារ​ជា​បូជា‌ចារ្យ។


ចំណែក​ឯ​អ្នក និង​កូន​ចៅ​របស់​អ្នក​វិញ ត្រូវ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ គឺ​បម្រើ​ការ‌ងារ​នៅ​អាសនៈ និង​ការ‌ងារ​ក្នុង​ទីសក្ការៈ​ដែល​នៅ​ខាង​ក្រោយ​វាំងនន។ យើង​បាន​ប្រគល់​មុខងារ​ជា​បូជា‌ចារ្យ​នេះ​ឲ្យ​អ្នក​រាល់​គ្នា តែ​អ្នក​ក្រៅ​ដែល​ចូល​មក​ជិត​យើង នឹង​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់»។


ពេល​នោះ ផែនដី​បាន​បើក​ចំហ ហើយ​ស្រូប​ពួក​គេ​ជា​មួយ​លោក​កូរេ និង​បក្ស​ពួក ព្រម​ទាំង​មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​គេ អស់​ពីរ​រយ​ហា‌សិប​នាក់ ទុក​ជា​ការ​ព្រមាន​ដល់​ប្រជា‌ជន។