Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 17:3 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 តែ​ត្រូវ​សរសេរ​ឈ្មោះ​អើរ៉ុន ភ្ជាប់​នៅ​ដំបង​របស់​ពួក​លេវី​វិញ ដ្បិត​ត្រូវ​ឲ្យ​មាន​ដំបង​១ សំរាប់​គ្រប់​ទាំង​មេ​នៃ​ពួក​វង្ស​ឰយុកោ​គេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ហើយ​សរសេរ​ឈ្មោះ​អើរ៉ុន​នៅ​លើ​ដំបង​របស់​ពួក​លេវី ដ្បិត​ត្រូវ​មាន​ដំបង​មួយ​សម្រាប់​មេ​លើ​វង្សា‌នុវង្ស​នីមួយៗ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ចូរ​ចារ​ឈ្មោះ​អើរ៉ុន​លើ​ដំបង​របស់​កុល‌សម្ព័ន្ធ​លេវី ដ្បិត​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នីមួយៗ​ត្រូវ​មាន​ដំបង​មួយ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ចូរ​ចារ​ឈ្មោះ​ហារូន​លើ​ដំបង​របស់​កុល‌សម្ព័ន្ធ​លេវី ដ្បិត​មេ​ដឹក​នាំ​របស់​កុល‌សម្ព័ន្ធ​នី​មួយៗ​ត្រូវ​មាន​ដំបង​មួយ។

សូមមើលជំពូក ចម្លង




ជន‌គណនា 17:3
10 ការដាក់ឲ្យឆ្លើយតបគ្នា  

នេះ​ជា​ឈ្មោះ​របស់​ពួក​កូន​លេវី តាម​ពូជ​ដំណ​របស់​គេ​ត​មក គឺ​គើសុន កេហាត់ នឹង​ម្រ៉ារី ឯ​លេវី​ក៏​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ


ឯ​អាំរ៉ាម គាត់​យក​យ៉ុកិបិត ជា​ម្តាយ​មីង ធ្វើ​ជា​ប្រពន្ធ ហើយ​នាង​បង្កើត​អើរ៉ុន​នឹង​ម៉ូសេ​ឲ្យ​គាត់ ឯ​អាំរ៉ាម​គាត់​មាន​អាយុ​រស់​នៅ​បាន​១៣៧​ឆ្នាំ


ដ្បិត​អ្នក​រាល់​គ្នា​បាន​បញ្ឆោត​ចិត្ត​ខ្លួន ពី​ព្រោះ​អ្នក​រាល់​គ្នា​បាន​ចាត់​ខ្ញុំ​ឲ្យ​ទៅ​ឯ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដោយ​ពាក្យ​ថា សូម​អធិស្ឋាន​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​រាល់​គ្នា​ឲ្យ​យើង​ផង ហើយ​សូម​ប្រាប់​មក​យើង តាម​គ្រប់​ទាំង​សេចក្ដី​ដែល​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង ទ្រង់​នឹង​មាន​បន្ទូល​មក នោះ​យើង​នឹង​ប្រព្រឹត្ត​តាម


កូន​មនុស្ស​អើយ ចូរ​យក​បន្ទះ​ឈើ​១​មក​សរសេរ​ចុះ​ថា សំរាប់​ពួក​យូដា នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល ជា​ភឿន‌មិត្រ​របស់​គេ រួច​យក​បន្ទះ​ឈើ​១​ទៀត​សរសេរ​ថា សំរាប់​ពួក​យ៉ូសែប ជា​ឈើ​របស់​ពួក​អេប្រា‌អិម នឹង​ពួក​វង្ស​អ៊ីស្រាអែល​ជា​ភឿន‌មិត្រ​របស់​គេ


ចូរ​និយាយ​នឹង​ពួក​កូន​ចៅ​អ៊ីស្រាអែល រួច​ទទួល​យក​ដំបង​ពី​គេ គឺ​ដំបង​មួយៗ​ពី​គ្រប់​ទាំង​វង្សា‌នុវង្ស របស់​ពួក​ឰយុកោ​គេ ត្រូវ​យក​ពី​ពួក​អ្នក​ដែល​ជា​កំពូល​លើ​គេ តាម​វង្សា‌នុវង្ស​នៃ​ពួក​ឰយុកោ​គេ​រៀង​ខ្លួន ឲ្យ​បាន​ដំបង​១២ ហើយ​សរសេរ​ឈ្មោះ​របស់​គេ​រៀង​ខ្លួន នៅ​ភ្ជាប់​នឹង​ដំបង​នីមួយៗ


រួច​ត្រូវ​ដាក់​ដំបង​ទាំង​នោះ​ទុក​ក្នុង​ត្រសាល​ជំនុំ នៅ​ចំពោះ​មុខ​នៃ​សេចក្ដី​បន្ទាល់ ត្រង់​កន្លែង​ដែល​អញ​តែង​ជួប​នឹង​ឯង


ព្រះ‌យេហូវ៉ា​ទ្រង់​មាន​បន្ទូល​នឹង​អើរ៉ុន​ថា ត្រូវ​ឲ្យ​ខ្លួន​ឯង នឹង​កូន​ចៅ​ឯង ព្រម​ទាំង​ពួក​ឪពុក​ឯង​ទាំង​អស់​គ្នា រ៉ាប់រង​សេចក្ដី​កំហុស​ដែល​អ្នក​ណា​ធ្វើ​ក្នុង​រោង​ឧបោសថ ហើយ​ត្រូវ​ឲ្យ​ខ្លួន​ឯង នឹង​កូន​ចៅ​ឯង​រ៉ាប់រង​សេចក្ដី​កំហុស ដែល​កើត​មក​ក្នុង​ការ‌ងារ​ជា​សង្ឃ​ដែរ


ត្រូវ​ឲ្យ​ឯង នឹង​កូន​ចៅ​ឯង រក្សា​ការ‌ងារ​ជា​សង្ឃ​របស់​ឯង សំរាប់​ការ​ទាំង​អស់​ខាង​ឯ​អាសនា ហើយ​ខាង​ក្នុង​វាំង‌នន​ផង គឺ​ឯង​រាល់​គ្នា​ដែល​ត្រូវ​ធ្វើ​ការ‌ងារ​នោះ អញ​ឲ្យ​ការ‌ងារ​ជា​សង្ឃ​ដល់​ឯង​រាល់​គ្នា​ទុក​ជា​អំណោយ បើ​អ្នក​ដទៃ​ណា​ដែល​ចូល​ទៅ​ជិត នោះ​នឹង​ត្រូវ​ស្លាប់។


តែ​ដី​បាន​ហា​ឡើង ទទួល​ស្រូប​យក​គេ​ជា​មួយ​នឹង​កូរេ​ទៅ ក្នុង​កាល​ដែល​ពួក​កូរេ​នោះ​ត្រូវ​ស្លាប់ ហើយ​ក៏​មាន​ភ្លើង​ឆេះ​មនុស្ស​២៥០​នាក់​ដែរ ពួក​នោះ​ឯង​បាន​ត្រឡប់​ជា​គំរូ​ដល់​បណ្តាជន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម