ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




ចោទិយ‌កថា 17:15 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

អ្នក​ត្រូវ​តែង‌តាំង​ស្ដេច ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​ជ្រើស​រើស។ អ្នក​ត្រូវ​តែង‌តាំង​ស្ដេច​ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក គឺ​មិន​ត្រូវ​តែង‌តាំង​ជន​បរទេស ដែល​មិន​មែន​ជា​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

នោះ​អ្នក​អាច​តាំង​ឲ្យ​មាន​ស្តេច​គ្រប់​គ្រង​លើ​អ្នក​បាន តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក​នឹង​ជ្រើស​រើស។ ត្រូវ​តាំង​ម្នាក់​ពី​ចំណោម​ពួក​បង​ប្អូន​របស់​អ្នក ឲ្យ​ធ្វើ​ជា​ស្តេច​លើ​អ្នក​ចុះ គឺ​មិន​ត្រូវ​តាំង​អ្នក​ប្រទេស​ក្រៅ ដែល​មិន​មែន​ជា​បង​ប្អូន​របស់​អ្នក ឲ្យ​គ្រប់​គ្រង​លើ​អ្នក​ឡើយ។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

នោះ​ត្រូវ​តាំង​អ្នក​ណា​មួយ​ឡើង ឲ្យ​ធ្វើ​ជា​ស្តេច​តាម​ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង ទ្រង់​នឹង​រើស គឺ​ត្រូវ​លើក​ម្នាក់​ក្នុង​ពួក​បង​ប្អូន​ឯង ឲ្យ​ធ្វើ​ជា​ស្តេច​លើ​ឯង​ចុះ គ្មាន​ច្បាប់​នឹង​តាំង​អ្នក​ប្រទេស​ក្រៅ​ណា ដែល​មិន​មែន​ជា​បង​ប្អូន​ឯង ឲ្យ​គ្រប់‌គ្រង​លើ​ឯង​ឡើយ

សូមមើលជំពូក

អាល់គីតាប

អ្នក​ត្រូវ​តែង​តាំង​ស្តេច ដែលអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក ជ្រើស​រើស។ អ្នក​ត្រូវ​តែង​តាំង​ស្តេច ដែល​ជា​ជន​រួម​ជាតិ​របស់​អ្នក គឺ​មិន​ត្រូវ​តែង​តាំង​ជន​បរទេស ដែល​មិន​មែន​ជា​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ។

សូមមើលជំពូក



ចោទិយ‌កថា 17:15
16 ការដាក់ឲ្យឆ្លើយតបគ្នា  

កុល‌សម្ព័ន្ធ​ទាំង​អស់​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​មក​គាល់​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ហើយ​ទូល​ថា៖ «ទូលបង្គំ​ទាំង​អស់​គ្នា​ក៏​ជា​សាច់​សា​លោហិត​របស់​ព្រះ‌ករុណា​ដែរ។


កាល​ពី​មុន នៅ​គ្រា​ដែល​ព្រះ‌បាទ​សូល​គ្រង​រាជ្យ​លើ​ពួក​ទូលបង្គំ ព្រះ‌ករុណា​ធ្លាប់​ដឹក​នាំ​កង‌ទ័ព​អ៊ីស្រា‌អែល​ចេញ​ទៅ​ធ្វើ​សឹក ហើយ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​ព្រះ‌ករុណា​ថា “អ្នក​នឹង​គ្រប់‌គ្រង​លើ​ជន‌ជាតិ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​របស់​យើង អ្នក​នឹង​ដឹក​នាំ​ពួក​គេ”»។


អស់​អ្នក​ដែល​បាន​មក​រួប‌រួម​ជា​មួយ​ព្រះ‌បាទ​ដាវីឌ នៅ​ក្រុង​ហេប្រូន ដើម្បី​ផ្ទេរ​រាជ​សម្បត្តិ​របស់​ព្រះ‌បាទ​សូល​ថ្វាយ​ព្រះ‌បាទ​ដាវីឌ ស្រប​តាម​បញ្ជា​របស់​ព្រះ‌អម្ចាស់ គឺ​អ្នក​ដែល​អាច​បម្រើ​កង‌ទ័ព​បាន មាន​ចំនួន​ដូច​ត​ទៅ:


គឺ​បុត្រ​នោះ​ហើយ ដែល​នឹង​សង់​ដំណាក់​មួយ​សម្រាប់​នាម​យើង។ គេ​នឹង​ធ្វើ​ជា​កូន​របស់​យើង ហើយ​យើង​ធ្វើ​ជា​ឪពុក​របស់​គេ​ដែរ។ យើង​នឹង​ពង្រឹង​រាជ​បល្ល័ង្ក​របស់​គេ​ឲ្យ​នៅ​ស្ថិត‌ស្ថេរ​លើ​ស្រុក​អ៊ីស្រា‌អែល រហូត​ត​ទៅ!”។


ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ឲ្យ​ខ្ញុំ​មាន​បុត្រា​ជា​ច្រើន ហើយ​ក្នុង​ចំណោម​បុត្រា​របស់​ខ្ញុំ ព្រះអង្គ​ជ្រើស​រើស​សាឡូម៉ូន​ឲ្យ​គ្រង​រាជ្យ​លើ​អ៊ីស្រា‌អែល ជា​អាណា‌ចក្រ​របស់​ព្រះអង្គ។


ពួក​ស្ដេច​នៅ​លើ​ផែនដី​បាន​ពួត‌ដៃ​គ្នា​បះ‌បោរ ហើយ​ពួក​អ្នក​ដឹក​នាំ​ឃុប‌ឃិត​គ្នា ប្រឆាំង​នឹង​ព្រះ‌អម្ចាស់ ព្រម​ទាំង​ប្រឆាំង​នឹង​ព្រះ‌មេស្ស៊ី​របស់​ព្រះអង្គ ដោយ​ពោល​ថា៖


«គឺ​យើង​នេះ​ហើយ ដែល​បាន​អភិសេក​ស្ដេច​របស់​យើង ឲ្យ​ឡើង​គ្រង​រាជ្យ​នៅ​លើ​ភ្នំ​ស៊ីយ៉ូន ជា​ភ្នំ​ដ៏វិសុទ្ធ​របស់​យើង!»។


គឺ​យើង​រក​បាន​ដាវីឌ​ជា​អ្នក​បម្រើ​របស់​យើង យើង​បាន​ចាក់​ប្រេង​អភិសេក​គេ ដោយ​ប្រេង​ដ៏វិសុទ្ធ​របស់​យើង


យើង​បាន​ប្រាប់​អ្នក​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្លួន បើ​ប្រឹង​រត់​ដូច្នេះ ក្រែង​មុត​ជើង ហើយ​ស្ងួត​បំពង់​ក! ប៉ុន្តែ អ្នក​តប​វិញ​ថា “មិន​បាច់​ហាម‌ប្រាម​ខ្ញុំ​ទេ ខ្ញុំ​ស្រឡាញ់​ព្រះ​ឯ​ទៀតៗ ហើយ​ខ្ញុំ​ត្រូវ​តែ​រត់​ទៅ​តាម​ព្រះ​ទាំង​នោះ”។


មេ​ដឹក​នាំ​នឹង​កើត​ចេញ​ពី​ចំណោម​ពួក​គេ អ្នក​គ្រប់‌គ្រង​ក៏​កើត​ពី​ចំណោម​ពួក​គេ​ដែរ។ យើង​នឹង​ឲ្យ​មេ​ដឹក​នាំ​នោះ​ចូល​មក​ជិត​យើង ដ្បិត​គ្មាន​នរណា​ហ៊ាន​ចូល​មក​ជិត​យើង ដោយ​ចិត្ត​ឯង​ឡើយ។ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ -


ហេតុ​នេះ សូម​លោក​គ្រូ​ឲ្យ​យោបល់​យើង​ខ្ញុំ​មើល៍ តើ​ក្រឹត្យ‌វិន័យ​របស់​យើង​អនុញ្ញាត​ឲ្យ​បង់​ពន្ធ​ដារ​ថ្វាយ​ព្រះចៅ​អធិ‌រាជ​រ៉ូម៉ាំង​ឬ​ទេ?»។


លោក​សាំយូ‌អែល​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «អ្នក​រាល់​គ្នា​ឃើញ​បុរស​ដែល​ព្រះ‌អម្ចាស់​ជ្រើស​រើស​នេះ​ឬ​ទេ! ក្នុង​ចំណោម​ប្រជា‌ជន​ទាំង​មូល គ្មាន​នរណា​ម្នាក់​ដូច​លោក​ទេ»។ ប្រជា‌ជន​ទាំង​អស់​ក៏​នាំ​គ្នា​ស្រែក​ជយ‌ឃោស​ឡើង​ថា៖ «ជយោ! ព្រះ‌មហា‌ក្សត្រ!»។


ចូរ​អញ្ជើញ​លោក​អ៊ីសាយ​ឲ្យ​ចូល​រួម​ក្នុង​ពិធី​ថ្វាយ​យញ្ញ‌បូជា​នោះ​ផង។ ពេល​នោះ យើង​នឹង​ប្រាប់​អ្នក​ឲ្យ​ដឹង​នូវ​កិច្ចការ​ដែល​អ្នក​ត្រូវ​ធ្វើ គឺ​ត្រូវ​យក​ប្រេង​ចាក់​អភិសេក​អ្នក​ដែល​យើង​នឹង​ចង្អុល​ប្រាប់»។


ព្រឹទ្ធា‌ចារ្យ​ទាំង​នោះ​ជម្រាប​លោក​ថា៖ «ឥឡូវ​នេះ លោក​ចាស់​ហើយ រីឯ​កូន​របស់​លោក​ទៀត​សោត ក៏​ពុំ​ដើរ​តាម​គន្លង​របស់​លោក​ដែរ។ ដូច្នេះ សូម​តែង‌តាំង​ឲ្យ​មាន​ស្ដេច​មួយ​អង្គ​សោយ​រាជ្យ​លើ​យើង​ខ្ញុំ ដូច​ប្រជា‌ជាតិ​ទាំង​ប៉ុន្មាន​ផង»។