ចោទិយកថា 17:15 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤15 នោះត្រូវតាំងអ្នកណាមួយឡើង ឲ្យធ្វើជាស្តេចតាមដែលព្រះយេហូវ៉ាជាព្រះនៃឯង ទ្រង់នឹងរើស គឺត្រូវលើកម្នាក់ក្នុងពួកបងប្អូនឯង ឲ្យធ្វើជាស្តេចលើឯងចុះ គ្មានច្បាប់នឹងតាំងអ្នកប្រទេសក្រៅណា ដែលមិនមែនជាបងប្អូនឯង ឲ្យគ្រប់គ្រងលើឯងឡើយ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦15 នោះអ្នកអាចតាំងឲ្យមានស្តេចគ្រប់គ្រងលើអ្នកបាន តាមដែលព្រះយេហូវ៉ាជាព្រះរបស់អ្នកនឹងជ្រើសរើស។ ត្រូវតាំងម្នាក់ពីចំណោមពួកបងប្អូនរបស់អ្នក ឲ្យធ្វើជាស្តេចលើអ្នកចុះ គឺមិនត្រូវតាំងអ្នកប្រទេសក្រៅ ដែលមិនមែនជាបងប្អូនរបស់អ្នក ឲ្យគ្រប់គ្រងលើអ្នកឡើយ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥15 អ្នកត្រូវតែងតាំងស្ដេច ដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកជ្រើសរើស។ អ្នកត្រូវតែងតាំងស្ដេចដែលជាជនរួមជាតិរបស់អ្នក គឺមិនត្រូវតែងតាំងជនបរទេស ដែលមិនមែនជាជនរួមជាតិរបស់អ្នកឡើយ។ សូមមើលជំពូកអាល់គីតាប15 អ្នកត្រូវតែងតាំងស្តេច ដែលអុលឡោះតាអាឡា ជាម្ចាស់របស់អ្នក ជ្រើសរើស។ អ្នកត្រូវតែងតាំងស្តេច ដែលជាជនរួមជាតិរបស់អ្នក គឺមិនត្រូវតែងតាំងជនបរទេស ដែលមិនមែនជាជនរួមជាតិរបស់អ្នកឡើយ។ សូមមើលជំពូក |