ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរបន្ថែមតង្វាយដុតពីលើយញ្ញបូជារបស់អ្នករាល់គ្នា ហើយបរិភោគសាច់នោះខ្លួនឯងទៅ
ចោទិយកថា 12:27 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ចំពោះតង្វាយដុតទាំងមូល ត្រូវយកទាំងសាច់ទាំងឈាមទៅថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក។ រីឯយញ្ញបូជាវិញ ត្រូវប្រោះឈាមរបស់សត្វដែលអ្នកថ្វាយនៅលើអាសនៈរបស់ព្រះអម្ចាស់ ជាព្រះរបស់អ្នក រួចអ្នកបរិភោគសាច់ចុះ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយតង្វាយដុតរបស់អ្នក ត្រូវយកទាំងសាច់ ទាំងឈាម ទៅថ្វាយនៅលើអាសនានៃព្រះយេហូវ៉ាជាព្រះរបស់អ្នក។ ឈាមនៃតង្វាយយញ្ញបូជារបស់អ្នក ត្រូវចាក់ទៅលើ អាសនានៃព្រះយេហូវ៉ាជាព្រះរបស់អ្នក ចំណែកឯសាច់វិញ អ្នកអាចបរិភោគបាន។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយអស់ទាំងដង្វាយដុតរបស់ឯង ព្រមទាំងសាច់ នឹងឈាមផង នោះត្រូវថ្វាយលើអាសនានៃព្រះយេហូវ៉ា ជាព្រះនៃឯង ហើយឈាមនៃយញ្ញបូជារបស់ឯង នោះត្រូវចាក់ទៅលើអាសនានៃព្រះយេហូវ៉ាជាព្រះនៃឯង តែឯសាច់ នោះបរិភោគបាន អាល់គីតាប ចំពោះគូរបានដុត ត្រូវយកទាំងសាច់ទាំងឈាម ទៅជូននៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក។ រីឯគូរបានវិញ ត្រូវប្រោះឈាមរបស់សត្វដែលអ្នកជូននៅលើអាសនៈរបស់អុលឡោះតាអាឡា ជាម្ចាស់របស់អ្នក រួចអ្នកបរិភោគសាច់ចុះ។ |
ព្រះអម្ចាស់នៃពិភពទាំងមូល ដែលជាព្រះនៃជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលថា៖ «ចូរបន្ថែមតង្វាយដុតពីលើយញ្ញបូជារបស់អ្នករាល់គ្នា ហើយបរិភោគសាច់នោះខ្លួនឯងទៅ
គេត្រូវយកទឹកមកលាងពោះវៀន និងជើងសត្វ ហើយបូជាចារ្យថ្វាយអ្វីៗទាំងអស់ទៅព្រះអម្ចាស់ រួចដុតនៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
គេចាក់កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ហើយពួកបូជាចារ្យ*ដែលជាកូនរបស់លោកអើរ៉ុន យកឈាមគោថ្វាយព្រះអម្ចាស់ រួចប្រោះឈាមនោះទៅលើជ្រុងទាំងបួនរបស់អាសនៈ ដែលស្ថិតនៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។
គេត្រូវយកទឹកលាងពោះវៀន និងជើងគោ រួចបូជាចារ្យដុតទាំងអស់នៅលើអាសនៈ។ នេះជាតង្វាយដុតទាំងមូល ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
ដ្បិតជីវិតរបស់សត្វលោកស្ថិតនៅក្នុងឈាម។ ហេតុនេះហើយបានយើងឲ្យអ្នករាល់គ្នាបង្ហូរឈាមនៅលើអាសនៈ ដើម្បីធ្វើពិធីរំដោះបាប។ ឈាមអាចរំដោះបាបបាន ព្រោះនៅក្នុងឈាមមានជីវិត។
«ប្រសិនបើនរណាម្នាក់យកគោមកថ្វាយជាយញ្ញបូជាមេត្រីភាព ទោះបីគោនោះឈ្មោល ឬញីក្ដី គេត្រូវយកគោដ៏ល្អឥតខ្ចោះមកថ្វាយព្រះអម្ចាស់។
លោកបូជាចារ្យយកម្រាមដៃជ្រលក់ក្នុងឈាមរបស់សត្វ ហើយលាបឈាមនោះលើស្នែងអាសនៈ សម្រាប់ថ្វាយតង្វាយដុតទាំងមូល រួចលោកយកឈាមទាំងអស់ទៅចាក់ត្រង់ជើងអាសនៈនោះ។