ចោទិយកថា 12:26 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥26 ចំណែកឯសត្វដែលអ្នកញែកទុកដោយឡែកថ្វាយព្រះអម្ចាស់ ឬតង្វាយលាបំណន់ ត្រូវនាំយកទៅថ្វាយនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦26 ប៉ុន្ដែ អស់ទាំងតង្វាយបរិសុទ្ធ ដែលអ្នកត្រូវញែកទុកដោយឡែកថ្វាយព្រះយេហូវ៉ា និងតង្វាយលាបំណន់របស់អ្នក ត្រូវនាំយកទៅថ្វាយនៅកន្លែងដែលព្រះយេហូវ៉ាទ្រង់ជ្រើសរើស សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤26 ឯអស់ទាំងដង្វាយបរិសុទ្ធដែលនៅជាមួយនឹងឯង នឹងដង្វាយលាបំណន់របស់ឯង នោះត្រូវនាំយកទៅថ្វាយ នៅកន្លែងដែលព្រះយេហូវ៉ាទ្រង់នឹងរើសវិញ សូមមើលជំពូកអាល់គីតាប26 ចំណែកឯសត្វ ដែលអ្នកញែកទុកដោយឡែកជូនអុលឡោះតាអាឡា ឬជំនូនលាបំណន់ ត្រូវនាំយកទៅជូននៅកន្លែងដែលអុលឡោះតាអាឡាជ្រើសរើស។ សូមមើលជំពូក |
ពេលនោះ អ្នករាល់គ្នាត្រូវយកតង្វាយទាំងប៉ុន្មាន ដូចខ្ញុំបានបង្គាប់ ទៅថ្វាយព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា នៅកន្លែងដែលព្រះអង្គនឹងជ្រើសរើសជាព្រះដំណាក់ សម្រាប់សម្តែងព្រះនាមរបស់ព្រះអង្គ គឺមានតង្វាយដុតទាំងមូលយញ្ញបូជា តង្វាយមួយភាគដប់ តង្វាយពិសេស និងតង្វាយផ្សេងៗ ដែលអ្នករាល់គ្នាសន្យាថ្វាយព្រះអម្ចាស់។