Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ចោទិយ‌កថា 12:27 - អាល់គីតាប

27 ចំពោះ​គូរបាន​ដុត ត្រូវ​យក​ទាំង​សាច់​ទាំង​ឈាម ទៅ​ជូន​នៅ​លើ​អាសនៈ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក។ រីឯ​គូរបាន​វិញ ត្រូវ​ប្រោះ​ឈាម​របស់​សត្វ​ដែល​អ្នក​ជូន​នៅ​លើ​អាសនៈ​របស់អុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក រួច​អ្នក​បរិភោគ​សាច់​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

27 ហើយ​តង្វាយ​ដុត​របស់​អ្នក ត្រូវ​យក​ទាំង​សាច់ ទាំង​ឈាម ទៅ​ថ្វាយ​នៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក។ ឈាម​នៃ​តង្វាយ​យញ្ញ‌បូជា​របស់អ្នក ត្រូវ​ចាក់​ទៅ​លើ អាសនា​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​អ្នក ចំណែក​ឯ​សាច់វិញ អ្នក​អាច​បរិ‌ភោគ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

27 ចំពោះ​តង្វាយ​ដុត​ទាំង​មូល ត្រូវ​យក​ទាំង​សាច់​ទាំង​ឈាម​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ រីឯ​យញ្ញ‌បូជា​វិញ ត្រូវ​ប្រោះ​ឈាម​របស់​សត្វ​ដែល​អ្នក​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក រួច​អ្នក​បរិភោគ​សាច់​ចុះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

27 ហើយ​អស់​ទាំង​ដង្វាយ​ដុត​របស់​ឯង ព្រម​ទាំង​សាច់ នឹង​ឈាម​ផង នោះ​ត្រូវ​ថ្វាយ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​ឯង ហើយ​ឈាម​នៃ​យញ្ញ‌បូជា​របស់​ឯង នោះ​ត្រូវ​ចាក់​ទៅ​លើ​អាសនា​នៃ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ឯង តែ​ឯ​សាច់ នោះ​បរិភោគ​បាន

សូមមើលជំពូក ចម្លង




ចោទិយ‌កថា 12:27
7 ការដាក់ឲ្យឆ្លើយតបគ្នា  

អុលឡោះ‌តាអាឡា​ជា​ម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ម្ចាស់​នៃ​ជន‌ជាតិ​អ៊ីស្រ‌អែល មាន​បន្ទូល​ថា៖ «ចូរ​បន្ថែម​គូរបាន​ដុត​ពី​លើ​គូរបាន​ផ្សេងៗ​របស់​អ្នក​រាល់​គ្នា ហើយ​បរិភោគ​សាច់​នោះ​ខ្លួន​ឯង​ទៅ


គេ​ត្រូវ​យក​ទឹក​មក​លាង​ពោះ‌វៀន និង​ជើង​សត្វ ហើយ​អ៊ីមុាំ​ជូន​អ្វីៗ​ទាំង​អស់​ទៅអុលឡោះ‌តាអាឡា រួច​ដុត​នៅ​លើ​អាសនៈ។ នេះ​ជា​គូរបាន​ដុត​ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


គេ​អារ​ក​គោ​នោះ​នៅ​ចំពោះអុលឡោះ‌តាអាឡា ហើយ​ពួក​អ៊ីមុាំ​ដែល​ជា​កូន​របស់​ហារូន យក​ឈាម​គោ​ជូនអុលឡោះ‌តាអាឡា។ រួច​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ ដែល​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ជំរំ​ជួប​អុលឡោះ‌តាអាឡា។


គេ​ត្រូវ​យក​ទឹក​លាង​ពោះ‌វៀន និង​ជើង​គោរួច​អ៊ីមុាំ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​គូរបាន​ដុត ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ចិត្តអុលឡោះ‌តាអាឡា។


ដ្បិត​ជីវិត​របស់​សត្វ​លោក​ស្ថិត​នៅ​ក្នុង​ឈាម។ ហេតុ​នេះ​ហើយ​បាន​យើង​ឲ្យ​អ្នក​រាល់​គ្នា​បង្ហូរ​ឈាម​នៅ​លើ​អាសនៈ ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប។ ឈាម​អាច​រំដោះ​បាប​បាន ព្រោះ​នៅ​ក្នុង​ឈាម​មាន​ជីវិត។


«ប្រសិន​បើ​នរណា​ម្នាក់ យក​គោ​មក​ធ្វើ​ជា​គូរបាន​មេត្រី​ភាព ទោះ‌បី​គោ​នោះ​ឈ្មោល ឬ​ញី​ក្តី គេ​ត្រូវ​យក​គោ​ដ៏​ល្អ​ឥត​ខ្ចោះ​មក​ជូនអុលឡោះ‌តាអាឡា។


អ៊ីមុាំ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​របស់​សត្វ ហើយ​លាប​ឈាម​នោះ​លើ​ស្នែង​អាសនៈ​សម្រាប់​ធ្វើ​គូរបាន​ដុត រួច​គាត់​យក​ឈាម​ទាំង​អស់​ទៅ​ចាក់​ត្រង់​ជើង​អាសនៈ​នោះ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម