កាលណាព្រះអម្ចាស់សព្វព្រះហឫទ័យនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ព្រះអង្គផ្សះផ្សាឲ្យជានាគ្នាវិញដែរ។
កិច្ចការ 24:23 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ លោកបញ្ជាឲ្យគេយកលោកប៉ូលទៅឃុំ តែលោកទុកឲ្យលោកប៉ូល មានសេរីភាពខ្លះៗដែរ ព្រមទាំងបើកឲ្យអ្នកជិតដិតនឹងលោកប៉ូល ចូលទៅជួយទំនុកបម្រុងលោកថែមទៀតផង។ ព្រះគម្ពីរខ្មែរសាកល លោកក៏បញ្ជាមេទាហានលើមួយរយនាក់ឲ្យយាមប៉ូល ប៉ុន្តែឲ្យមានសេរីភាពខ្លះ គឺមិនឲ្យហាមឃាត់មិត្តភក្ដិណាម្នាក់របស់គាត់មិនឲ្យបម្រើគាត់ឡើយ។ Khmer Christian Bible រួចលោកអភិបាលក៏បញ្ជាទៅនាយទាហានឲ្យយាមលោកប៉ូល ប៉ុន្តែឲ្យគាត់មានសេរីភាពខ្លះ គឺមិនឲ្យរារាំងមនុស្សរបស់គាត់ផ្ទាល់មកបម្រើគាត់ទេ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ បន្ទាប់មក លោកបញ្ជាឲ្យមេទ័ពយកលោកប៉ុលទៅឃុំ ប៉ុន្ដែ ឲ្យមានសេរីភាពខ្លះ ហើយមិនត្រូវហាមឃាត់មិត្តសម្លាញ់ណាម្នាក់ដែលមកជួយទំនុកបម្រុងលោកឡើយ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រួចលោកបង្គាប់មេទ័ពរងឲ្យរក្សាប៉ុលដោយស្រួលបួល ឥតឃាត់ហាមពួកគាត់ណាមួយ មិនឲ្យមកបំរើគាត់នោះឡើយ អាល់គីតាប លោកបញ្ជាឲ្យគេយកលោកប៉ូលទៅឃុំ តែលោកទុកឲ្យលោកប៉ូលមានសេរីភាពខ្លះៗដែរ ព្រមទាំងបើកឲ្យអ្នកជិតដិតនឹងលោកប៉ូលចូលទៅជួយទំនុកបម្រុងលោកថែមទៀតផង។ |
កាលណាព្រះអម្ចាស់សព្វព្រះហឫទ័យនឹងកិរិយាមារយាទរបស់អ្នកណាម្នាក់ សូម្បីតែខ្មាំងសត្រូវរបស់គេក៏ព្រះអង្គផ្សះផ្សាឲ្យជានាគ្នាវិញដែរ។
ចំពោះព្យាការីយេរេមាវិញ ព្រះចៅនេប៊ូក្នេសាបានបញ្ជាឲ្យលោកនេប៊ូសារ៉ាដាន ជារាជប្រតិភូថា៖
ប៉ុន្តែ ក្មួយប្រុសរបស់លោកប៉ូលបានដឹងកលល្បិចនេះ ក៏ចូលទៅក្នុងបន្ទាយជម្រាបលោកប៉ូលឲ្យបានជ្រាប។
លោកមានប្រសាសន៍ថា៖ «ចាំពួកចោទប្រកាន់អ្នកមកដល់សិន ទើបយើងសួរចម្លើយ»។ បន្ទាប់មក លោកបង្គាប់ឲ្យគេយកលោកប៉ូលទៅឃុំទុកក្នុងវិមានរបស់ព្រះបាទហេរ៉ូដ។
លោកភេលិចសង្ឃឹមថានឹងបានទទួលប្រាក់ពីលោកប៉ូល ហេតុនេះហើយបានជាលោកចាត់គេឲ្យទៅហៅលោកប៉ូល មកសន្ទនាជាមួយជារឿយៗ។
ប៉ុន្តែ លោកភេស្ទុសតបទៅវិញថា លោកប៉ូលជាប់ឃុំឃាំងនៅក្រុងសេសារាឯណោះ រីឯខ្លួនលោកផ្ទាល់ លោកក៏ត្រូវត្រឡប់ទៅវិញ ក្នុងពេលបន្តិចទៀតដែរ។
នៅថ្ងៃបន្ទាប់ យើងបានមកដល់ក្រុងស៊ីដូន។ លោកយូលាសមានចិត្តសប្បុរសចំពោះលោកប៉ូលណាស់ គាត់អនុញ្ញាតឲ្យលោកប៉ូលទៅផ្ទះមិត្តភក្ដិ ដើម្បីឲ្យគេជួយឧបត្ថម្ភលោក។
លុះយើងមកដល់ក្រុងរ៉ូមហើយ អាជ្ញាធរអនុញ្ញាតឲ្យលោកប៉ូលនៅផ្ទះមួយ តាមបំណងចិត្តលោក តែគេដាក់ទាហានម្នាក់ឲ្យនៅយាមលោក ។
លោកបានប្រកាសព្រះរាជ្យរបស់ព្រះជាម្ចាស់ និងបង្រៀនគេអំពីព្រះយេស៊ូគ្រិស្តដោយចិត្តអង់អាច ហើយគ្មានអ្វីមករារាំងលោកឡើយ។