Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 25:4 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប៉ុន្តែ លោក​ភេស្ទុស​តប​ទៅ​វិញ​ថា លោក​ប៉ូល​ជាប់​ឃុំ‌ឃាំង​នៅ​ក្រុង​សេសារា​ឯ‌ណោះ រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ ក្នុង​ពេល​បន្តិច​ទៀត​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

4 យ៉ាងណាមិញ ភេស្ទុស​តបថា​៖ “ប៉ូល​ជាប់ឃុំឃាំង​នៅ​សេសារា រីឯ​ខ្លួនខ្ញុំផ្ទាល់​ក៏​បម្រុងនឹង​ត្រឡប់ទៅវិញ​ក្នុងពេលឆាប់ៗ​ដែរ”។

សូមមើលជំពូក ចម្លង

Khmer Christian Bible

4 ប៉ុន្ដែ​លោក​ភេស្ទុស​ឆ្លើយ​ថា​ លោក​ប៉ូល​កំពុង​ជាប់​ឃុំ​នៅ​ក្រុង​សេសារា​នៅ​ឡើយ​ រីឯ​គាត់​ផ្ទាល់​ក៏​ចង់​ទៅ​ពេល​ឆាប់ៗ​នេះ​ដែរ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប៉ុន្ដែ លោក​ភេ‌ស្ទុស​តប​ថា លោក​ប៉ុលកំពុង​ជាប់​ឃុំ​នៅ​ក្រុង​សេសា‌រា​ឯ​ណោះ ហើយ​ថា ខ្លួន​លោក​ផ្ទាល់​ក៏​បម្រុង​នឹង​ទៅ​ទី​នោះ​ឆាប់ៗ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​លោក​ភេស្ទុស​ឆ្លើយ​ថា ត្រូវ​តែ​ឃុំ​ប៉ុល​ទុក​នៅ​ក្រុង​សេសារា​នោះ ចាំ​បន្តិច​ទៀត ខ្លួន​ខ្ញុំ​នឹង​ទៅ​ឯ​ណោះ​ដែរ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប៉ុន្ដែ លោក​ភេស្ទុស​តប​ទៅ​វិញ​ថា លោក​ប៉ូល​ជាប់​ឃុំ‌ឃាំង​នៅ​ក្រុង​សេសា‌រា​ឯ‌ណោះ រីឯ​ខ្លួន​លោក​ផ្ទាល់ លោក​ក៏​ត្រូវ​ត្រឡប់​ទៅ​វិញ ក្នុង​ពេល​បន្ដិច​ទៀត​ដែរ។

សូមមើលជំពូក ចម្លង




កិច្ចការ 25:4
8 ការដាក់ឲ្យឆ្លើយតបគ្នា  

លោក​បញ្ជា​ឲ្យ​គេ​យក​លោក​ប៉ូល​ទៅ​ឃុំ តែ​លោក​ទុក​ឲ្យ​លោក​ប៉ូល មាន​សេរី‌ភាព​ខ្លះៗ​ដែរ ព្រម​ទាំង​បើក​ឲ្យ​អ្នក​ជិត‌ដិត​នឹង​លោក​ប៉ូល ចូល​ទៅ​ជួយ​ទំនុក​បម្រុង​លោក​ថែម​ទៀត​ផង។


ពីរ​ឆ្នាំ​ក្រោយ​មក លោក​ពរគាស-‌ភេស្ទុស ចូល​កាន់​តំណែង​ជំនួស​លោក​ភេលិច។ ដោយ​លោក​ភេលិច​ចង់​យក​ចិត្ត​សាសន៍​យូដា លោក​បាន​ទុក​លោក​ប៉ូល​ឲ្យ​នៅ​ជាប់​ឃុំ‌ឃាំង​ដដែល។


បន្ទាប់​ពី​បាន​ទៅ​ដល់​ស្រុក​នោះ​បី​ថ្ងៃ លោក​ភេស្ទុស​ធ្វើ​ដំណើរ​ពី​ក្រុង​សេសារា ឆ្ពោះ​ទៅ​ក្រុង​យេរូ‌សាឡឹម។


ប៉ុន្មាន​ថ្ងៃ​ក្រោយ​មក​ទៀត ព្រះ‌បាទ​អគ្រី‌ប៉ា និង​ម្ចាស់‌ក្សត្រិយ៍​បេរេ‌នីស យាង​មក​ដល់​ក្រុង​សេសារា ដើម្បី​សួរ​សុខ​ទុក្ខ​លោក​ភេស្ទុស។


ទូលបង្គំ​បាន​ប្រាប់​លោក​ទាំង​នោះ​វិញ​ថា ជន‌ជាតិ​រ៉ូម៉ាំង​ពុំ​ធ្លាប់​បញ្ជូន​នរណា​ម្នាក់​ទៅ​ឲ្យ​គេ​សម្លាប់ ដោយ​មិន​បាន​ឲ្យ​និយាយ​តទល់​ជា​មួយ​អ្នក​ដើម​ចោទ ព្រម​ទាំង​ឆ្លើយ​ការពារ​ខ្លួន​ចំពោះ​ពាក្យ​ចោទ​ជា​មុន​សិន​នោះ​ឡើយ។


លោក​មាន​ប្រសាសន៍​ថា៖ «សុំ​ឲ្យ​អ្នក​ដែល​មាន​សមត្ថ‌ភាព​ក្នុង​ចំណោម​អស់​លោក អញ្ជើញ​ទៅ​ជា​មួយ​ខ្ញុំ ហើយ​បើ​ឃើញ​ថា​បុរស​នោះ​មាន​កំហុស​អ្វី សុំ​ចោទ​ប្រកាន់​គាត់​ទៅ»។


លោក​ភេស្ទុស​ស្នាក់​នៅ​ជា​មួយ​ពួក​គេ​បួន​ដប់​ថ្ងៃ​ប៉ុណ្ណោះ រួច​លោក​ចុះ​ទៅ​ក្រុង​សេសារា​វិញ។ នៅ​ថ្ងៃ​បន្ទាប់ លោក​បាន​អង្គុយ​នៅ​ទី​កាត់​ក្ដី ហើយ​បង្គាប់​ឲ្យ​គេ​នាំ​លោក​ប៉ូល​មក។


រីឯ​លោក​ភីលីព គេ​បែរ​ជា​ឃើញ​លោក​នៅ​ឯ​ក្រុង​អាសូត​ឯ‌ណោះ។ បន្ទាប់​មក លោក​ធ្វើ​ដំណើរ​ពី​ក្រុង​មួយ​ទៅ​ក្រុង​មួយ​ទាំង​ផ្សព្វ‌ផ្សាយ​ដំណឹង‌ល្អ* រហូត​ទៅ​ដល់​ក្រុង​សេសារា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម