ព្រះអង្គបង្ហាញទូលបង្គំឲ្យស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត។ ដោយព្រះអង្គនៅជាមួយ ទូលបង្គំមានអំណរដ៏បរិបូណ៌ ហើយនៅខាងស្ដាំព្រះអង្គ ទូលបង្គំក៏រីករាយអស់កល្បជានិច្ចដែរ។
កិច្ចការ 2:28 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គបានបង្ហាញឲ្យទូលបង្គំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត ព្រះអង្គនឹងប្រទានឲ្យទូលបង្គំ មានសុភមង្គលដ៏ពេញលេញ ដោយព្រះអង្គគង់ជាមួយទូលបង្គំ» ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គបានឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត ហើយព្រះអង្គនឹងបំពេញទូលបង្គំដោយអំណរ ដោយព្រះវត្តមានរបស់ព្រះអង្គ’។ Khmer Christian Bible ព្រះអង្គបានបង្ហាញខ្ញុំឲ្យស្គាល់ផ្លូវនៃជីវិត ហើយបំពេញខ្ញុំដោយសេចក្ដីអំណរនៅចំពោះព្រះវត្តមានរបស់ព្រះអង្គ។ ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ព្រះអង្គបានឲ្យទូលបង្គំស្គាល់ផ្លូវនៃជីវិត ព្រះអង្គនឹងធ្វើឲ្យទូលបង្គំមានអំណរយ៉ាងពោពេញ ដោយព្រះវត្តមានព្រះអង្គ" ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ទ្រង់បានឲ្យទូលបង្គំស្គាល់អស់ទាំងផ្លូវនៃជីវិត ក៏នឹងឲ្យទូលបង្គំបានពេញជាសេចក្ដីអំណរ ដោយភាពនៃព្រះភក្ត្រទ្រង់» អាល់គីតាប លោកម្ចាស់បានបង្ហាញឲ្យខ្ញុំស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត លោកម្ចាស់នឹងប្រទានឲ្យខ្ញុំ មានសុភមង្គលដ៏ពេញលេញ ដោយលោកម្ចាស់នៅជាមួយខ្ញុំ»។ |
ព្រះអង្គបង្ហាញទូលបង្គំឲ្យស្គាល់ផ្លូវ ឆ្ពោះទៅកាន់ជីវិត។ ដោយព្រះអង្គនៅជាមួយ ទូលបង្គំមានអំណរដ៏បរិបូណ៌ ហើយនៅខាងស្ដាំព្រះអង្គ ទូលបង្គំក៏រីករាយអស់កល្បជានិច្ចដែរ។
ចំពោះទូលបង្គំវិញ ដោយទូលបង្គំប្រព្រឹត្តតាមសេចក្ដីសុចរិត ទូលបង្គំនឹងបានឃើញព្រះភ័ក្ត្រព្រះអង្គ ពេលទូលបង្គំក្រោកពីដំណេក ទូលបង្គំបានស្កប់ចិត្ត ដោយព្រះអង្គគង់ជាមួយ។
ពេលព្រះរាជាទូលសូមជីវិត ព្រះអង្គប្រទានឲ្យស្ដេចមានជីវិត និងមានជន្មាយុយឺនយូរជាអង្វែងតរៀងទៅ។
ព្រះអង្គប្រទានឲ្យទ្រង់ បានប្រកបដោយព្រះពរជានិច្ច ដោយព្រះអង្គគង់នៅជាមួយ នោះព្រះរាជាមានអំណរយ៉ាងបរិបូណ៌។
ឱព្រះអម្ចាស់អើយ! សូមណែនាំទូលបង្គំឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ សូមបង្រៀនទូលបង្គំអំពីផ្លូវរបស់ព្រះអង្គផង
ខ្ញុំនិយាយមកខ្លួនឯងថា: «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!» ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គសង្គ្រោះខ្ញុំ។
ជនណាភប់ប្រសព្វជាមួយស្ត្រីនេះ ក៏ត្រូវអន្តរាយរួមជាមួយនាងដែរ គឺរកផ្លូវទៅកាន់ជីវិតមិនឃើញទេ។
ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ខ្ញុំហ្នឹងហើយជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ គ្មាននរណាម្នាក់អាចទៅកាន់ព្រះបិតាឡើយ លើកលែងតែទៅតាមរយៈខ្ញុំ។
ដ្បិតព្រះអង្គនឹងមិនបោះបង់ព្រលឹងទូលបង្គំ ចោលនៅក្នុងស្ថានមនុស្សស្លាប់ឡើយ ហើយព្រះអង្គក៏មិនបណ្ដោយឲ្យ សពអ្នកបម្រើរបស់ព្រះអង្គត្រូវរលួយដែរ។
«បងប្អូនអើយ! ខ្ញុំសូមជម្រាបបងប្អូនឲ្យបានច្បាស់អំពីព្រះបាទដាវីឌ ជាបុព្វបុរស*របស់យើងនោះថា ព្រះអង្គបានសោយទិវង្គតផុតទៅហើយ គេបានបញ្ចុះព្រះសពរបស់ព្រះអង្គ រីឯផ្នូររបស់ព្រះអង្គក៏ស្ថិតនៅជាមួយយើងរហូតដល់សព្វថ្ងៃដែរ។
ត្រូវសម្លឹងមើលទៅព្រះយេស៊ូ ដែលជាដើមកំណើតនៃជំនឿ ហើយធ្វើឲ្យជំនឿនេះបានគ្រប់លក្ខណៈ។ ព្រះអង្គសុខចិត្តលះបង់អំណរ ដែលបម្រុងទុកសម្រាប់ព្រះអង្គ ហើយរងទុក្ខលំបាកនៅលើឈើឆ្កាង ឥតខ្លាចខ្មាស សោះឡើយ។ ឥឡូវនេះ ព្រះអង្គគង់នៅខាងស្ដាំបល្ល័ង្ករបស់ព្រះជាម្ចាស់។