ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




កិច្ចការ 15:33 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

បន្តិច​ក្រោយ​មក ពួក​បងប្អូន​សុខ​ចិត្ត​ឲ្យ​លោក​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​ឯ​ក្រុម‌ជំនុំ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត។ [

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ក្រោយពី​អ្នកទាំងពីរ​ស្នាក់នៅ​មួយរយៈ ពួក​បងប្អូន​ក៏​ជូនដំណើរ​ពួកគេ​ឲ្យទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​អ្នកទាំងពីរ​ឲ្យមក ដោយ​សុខសាន្ត​។

សូមមើលជំពូក

Khmer Christian Bible

បន្ទាប់ពី​ពួកគេ​ស្នាក់នៅ​បាន​មួយ​រយៈ​ ពួក​បងប្អូន​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​ពួកគេ​ឲ្យ​មក​នោះ​វិញ​ ទាំង​ជូនពរ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សុខសាន្ដ​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ក្រោយ​ពី​បាន​នៅ​ទី​នោះ​ជា​យូរ​បន្តិច ពួក​បង‌ប្អូន​ក៏​ឲ្យ​អ្នក​ទាំង​ពីរ ត្រឡប់​ទៅ​ឯ​អស់​អ្នក​ដែល​បាន​ចាត់​ឲ្យ​មកនោះ​វិញ ដោយ​សុខ‌សាន្ត។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

កាល​នៅ​ទី​នោះ​ជា​យូរ​បន្តិច នោះ​ពួក​ជំនុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ពួក​សាវក​វិញ​ដោយ​សុខ‌សាន្ត

សូមមើលជំពូក

អាល់គីតាប

បន្ដិច​ក្រោយ​មក ពួក​បង​ប្អូន​សុខ​ចិត្ដ​ឲ្យ​អ្នក​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​ឯ​ក្រុម‌ជំអះ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ដ។ [

សូមមើលជំពូក



កិច្ចការ 15:33
9 ការដាក់ឲ្យឆ្លើយតបគ្នា  

រីឯ​លក្ខ‌ខណ្ឌ​នៃ​សម្ពន្ធ‌មេត្រី​នោះ គឺ​សូម​លោក​ស្បថ​នឹង​យើង​ថា លោក​មិន​ប្រព្រឹត្ត​អំពើ​អ្វី​ទាស់​នឹង​យើង ហើយ​យើង​ក៏​ស្បថ​មិន​ធ្វើ​បាប​លោក​ដែរ។ យើង​តែងតែ​ប្រព្រឹត្ត​ល្អ​ចំពោះ​លោក និង​ឲ្យ​លោក​ចាក​ចេញ​មក ដោយ​សុខ‌សាន្ត ហើយ​ឥឡូវ​នេះ លោក​ក៏​បាន​ទទួល​ព្រះ‌ពរ​ពី​ព្រះ‌អម្ចាស់​ថែម​ទៀត​ផង»។


លោក​ម៉ូសេ​ក៏​ចេញ​ទៅ ត្រឡប់​ទៅ​ជួប​លោក​យេត្រូ ជា​ឪពុក​ក្មេក ហើយ​ជម្រាប​ថា៖ «ខ្ញុំ​ត្រូវ​តែ​ត្រឡប់​ទៅ​រក​បងប្អូន​រួម​ជាតិ​របស់​ខ្ញុំ នៅ​ស្រុក​អេស៊ីប​វិញ ដើម្បី​ឲ្យ​ដឹង​ថា ពួក​គេ​នៅ​រស់​ឬ​យ៉ាង​ណា?»។ លោក​យេត្រូ​មាន​ប្រសាសន៍​ទៅ​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​កូន​ទៅ​ដោយ​សុខ‌សាន្ត​ចុះ!»។


ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​នាង​ថា៖ «កូន​ស្រី​អើយ! ជំនឿ​របស់​នាង​បាន​សង្គ្រោះ​នាង​ហើយ សូម​អញ្ជើញ​ទៅ​ឲ្យ​បាន​សុខ‌សាន្ត ហើយ​សូម​ឲ្យ​នាង​ជា​សះ‌ស្បើយ​ពី​ជំងឺ​ចុះ!»។


ពេល​នោះ ក្រុម​សាវ័ក ក្រុម​ព្រឹទ្ធា‌ចារ្យ និង​ក្រុម‌ជំនុំ​ទាំង​មូល​យល់​ឃើញ​ថា គួរ​តែ​ជ្រើស​យក​បងប្អូន​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ជា​អ្នក​ដែល​ពួក​បងប្អូន​គោរព ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អន់‌ទី‌យ៉ូក​ជា​មួយ​លោក​ប៉ូល និង​លោក​បារណា‌បាស។ គេ​បាន​ជ្រើស​យក​លោក​យូដាស ហៅ​បារសា‌បាស និង​លោក​ស៊ីឡាស។


ប៉ុន្តែ លោក​ស៊ីឡាស​សម្រេច​ចិត្ត​ស្នាក់​នៅ​ទី​នោះ​បន្ត​ទៅ​ទៀត។]


ឆ្មាំ​គុក​បាន​នាំ​ដំណឹង​នេះ​ទៅ​ជម្រាប​លោក​ប៉ូល​ថា៖ «ពួក​អាជ្ញា‌ធរ​បាន​ចាត់​គេ​មក​ប្រាប់​ឲ្យ​ដោះ​លែង​លោក​ហើយ ដូច្នេះ សូម​លោក​ចេញ​ទៅ​ឲ្យ​បាន​សុខ‌សាន្ត​ចុះ»។


ហេតុ​នេះ កុំ​ឲ្យ​មាន​នរណា​ម្នាក់​មើល‌ងាយ​គាត់​ឡើយ តែ​ត្រូវ​ជួយ​ជ្រោម‌ជ្រែង​គាត់ ឲ្យ​បន្ត​ដំណើរ​ទៅ​ដល់​កន្លែង​ខ្ញុំ​ដោយ​សុខ‌សាន្ត​ផង ដ្បិត​ខ្ញុំ និង​បងប្អូន​នៅ​ទី​នោះ​រង់‌ចាំ​គាត់។


ដោយ‌សារ​ជំនឿ នាង​រ៉ាហាប ជា​ស្ត្រី​ពេស្យា ពុំ​បាន​វិនាស​អន្តរាយ​ជា​មួយ​ពួក​អ្នក​ដែល​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ឡើយ ព្រោះ​នាង​បាន​ទទួល​ពួក​អ្នក​ស៊ើប‌ការណ៍​ដោយ​មេត្រី‌ភាព។


ប្រសិន​បើ​មាន​នរណា​ម្នាក់​មក​រក​អ្នក​រាល់​គ្នា តែ​មិន​នាំ​ព្រះ‌ឱវាទ​នេះ​មក​ទេ កុំ​ទទួល​គេ​នៅ​ក្នុង​ផ្ទះ​អ្នក​រាល់​គ្នា​ឡើយ ហើយ​ក៏​មិន​ត្រូវ​ជម្រាប​សួរ​គេ​ផង