Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




កិច្ចការ 15:33 - Khmer Christian Bible

33 បន្ទាប់ពី​ពួកគេ​ស្នាក់នៅ​បាន​មួយ​រយៈ​ ពួក​បងប្អូន​ក៏​ចាត់​ពួកគេ​ឲ្យ​ទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​ពួកគេ​ឲ្យ​មក​នោះ​វិញ​ ទាំង​ជូនពរ​ឲ្យ​ធ្វើ​ដំណើរ​ដោយ​សុខសាន្ដ​

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

33 ក្រោយពី​អ្នកទាំងពីរ​ស្នាក់នៅ​មួយរយៈ ពួក​បងប្អូន​ក៏​ជូនដំណើរ​ពួកគេ​ឲ្យទៅ​ឯ​ពួក​អ្នក​ដែល​បាន​ចាត់​អ្នកទាំងពីរ​ឲ្យមក ដោយ​សុខសាន្ត​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

33 ក្រោយ​ពី​បាន​នៅ​ទី​នោះ​ជា​យូរ​បន្តិច ពួក​បង‌ប្អូន​ក៏​ឲ្យ​អ្នក​ទាំង​ពីរ ត្រឡប់​ទៅ​ឯ​អស់​អ្នក​ដែល​បាន​ចាត់​ឲ្យ​មកនោះ​វិញ ដោយ​សុខ‌សាន្ត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

33 បន្តិច​ក្រោយ​មក ពួក​បងប្អូន​សុខ​ចិត្ត​ឲ្យ​លោក​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​ឯ​ក្រុម‌ជំនុំ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ត។ [

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

33 កាល​នៅ​ទី​នោះ​ជា​យូរ​បន្តិច នោះ​ពួក​ជំនុំ​ឲ្យ​គេ​ត្រឡប់​ទៅ​ឯ​ពួក​សាវក​វិញ​ដោយ​សុខ‌សាន្ត

សូមមើលជំពូក ចម្លង

អាល់គីតាប

33 បន្ដិច​ក្រោយ​មក ពួក​បង​ប្អូន​សុខ​ចិត្ដ​ឲ្យ​អ្នក​ទាំង​ពីរ​វិល​ត្រឡប់​ទៅ​ឯ​ក្រុម‌ជំអះ ដែល​បាន​ចាត់​គេ​ឲ្យ​មក​នោះ​វិញ ទាំង​ជូន​ពរ​ឲ្យ​លោក​ធ្វើ​ដំណើរ​ប្រកប​ដោយ​សុខ‌សាន្ដ។ [

សូមមើលជំពូក ចម្លង




កិច្ចការ 15:33
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះអង្គ​ក៏​មាន​បន្ទូល​ទៅ​នាង​ថា៖​ «កូន​ស្រី​អើយ!​ ជំនឿ​របស់​នាង​ធ្វើ​ឲ្យ​នាង​ជា​សះស្បើយ​ហើយ​ ចូរ​ទៅ​ដោយ​សេចក្ដី​សុខ​សាន្ដ​ និង​ជា​ពី​ជំងឺ​របស់​នាង​ចុះ»។​


ពេល​នោះ​ ពួក​សាវក​ និង​ពួក​ចាស់ទុំ​ ព្រមទាំង​ក្រុមជំនុំ​ទាំង​មូល​យល់​ឃើញ​ថា​ ត្រូវ​ជ្រើសរើស​មនុស្ស​ពី​ក្នុង​ចំណោម​ពួកគេ​ដើម្បី​ចាត់​ឲ្យ​ទៅ​ក្រុង​អាន់ទីយ៉ូក​ជាមួយ​លោក​ប៉ូល​ និង​លោក​បារណាបាស។​ ពួកគេ​ក៏​ជ្រើសរើស​បាន​លោក​យូដាស​ដែល​ហៅ​ថា​បារសាបាស​ និង​លោក​ស៊ីឡាស​ដែល​ជា​អ្នក​ដឹកនាំ​ក្នុង​ចំណោម​ពួក​បងប្អូន​


ប៉ុន្តែ​លោក​ស៊ីឡាស​យល់​ឃើញ​ថា​ ត្រូវ​ស្នាក់នៅ​ទី​នោះ​បន្ត​ទៀត។​


ដូច្នេះ​ឆ្មាំ​គុក​ក៏​ប្រាប់​លោក​ប៉ូល​អំពី​សេចក្ដី​ទាំង​នោះ​ថា៖​ «ពួក​មន្ដ្រី​គ្រប់គ្រង​ក្រុង​បាន​ចាត់​គេ​ឲ្យ​មក​ ដើម្បី​ដោះលែង​ពួក​លោក​ហើយ​ ដូច្នេះ​ ឥឡូវ​នេះ​ សូម​អញ្ជើញ​ទៅ​ដោយ​សុខសាន្ដ​ចុះ»។​


ដូច្នេះ​ កុំ​ឲ្យ​អ្នកណា​ម្នាក់​មើល​ងាយ​គាត់​ឡើយ​ ផ្ទុយ​ទៅ​វិញ​ ចូរ​ជូន​ដំណើរ​គាត់​បន្ដទៀត​ដោយ​សុខសាន្ដ​ ដើម្បី​ឲ្យ​គាត់​មក​ដល់​ខ្ញុំ​ ដ្បិត​ខ្ញុំ​កំពុង​រង់ចាំ​គាត់​ និង​ពួក​បងប្អូន​ឯទៀត។​


​ដោយសារ​ជំនឿ​ នាង​រ៉ាហាប​ជា​ស្ដ្រី​ពេស្យា​មិន​បាន​វិនាស​ជាមួយ​ពួកអ្នក​ដែល​មិន​ស្ដាប់បង្គាប់​ទេ​ ព្រោះ​នាង​បាន​ទទួល​ពួកអ្នក​ស៊ើបការណ៍​ដោយ​មេត្រី​ភាព។


បើ​អ្នកណា​មក​ឯ​អ្នក​រាល់គ្នា​ ប៉ុន្ដែ​មិន​បាន​នាំ​សេចក្ដី​បង្រៀន​នេះ​មក​ទេ​ ចូរ​កុំ​ទទួល​គេ​មក​ក្នុង​ផ្ទះ​ ឬ​ជម្រាបសួរ​គេ​ឡើយ​


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម