ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




៣ យ៉ូហាន 1:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ដូច្នេះ បើ​ខ្ញុំ​មក ខ្ញុំ​នឹង​នឹក​ចាំ​ពី​ការ​ដែល​អ្នក​នោះ​ធ្វើ ដោយ​គាត់​ពោល​ពាក្យ​អាក្រក់ និយាយ​ដើម​យើង ហើយ​មិន​ស្កប់​ចិត្ត​នឹង​សេចក្ដី​នោះ​តែ​ប៉ុណ្ណោះ ថែម​ទាំង​មិន​ព្រម​ទទួល​ពួក​បង​ប្អូន​ទៀត​ផង ហើយ​បើ​មាន​អ្នក​ណា​ចង់​ទទួល​គេ នោះ​គាត់​ក៏​ហាម​ឃាត់​មិន​ឲ្យ​ទទួល​វិញ ព្រម​ទាំង​កាត់​គេ​ចេញ​ពី​ពួក​ជំនុំ​ផង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ដូច្នេះ ប្រសិនបើ​ខ្ញុំ​មក ខ្ញុំ​នឹង​លើកយក​រឿង​គាត់​ដែល​គាត់​ធ្វើ គឺ​គាត់​និយាយបរិហារ​យើង​ដោយ​ពាក្យ​អាក្រក់ ហើយ​មិន​ស្កប់ចិត្ត​នឹង​ទង្វើ​ទាំងនេះ​; គាត់​មិនគ្រាន់តែមិន​ទទួល​បងប្អូន​ប៉ុណ្ណោះទេ គឺ​ថែមទាំង​ហាមឃាត់​អ្នក​ដែល​ចង់​ទទួល រហូតដល់​បណ្ដេញ​ពួកគេ​ចេញ​ពី​ក្រុមជំនុំ​ទៀតផង​។

សូមមើលជំពូក

Khmer Christian Bible

ដូច្នេះ​ ពេល​ខ្ញុំ​មក​ដល់​ ខ្ញុំ​នឹង​រំលឹក​ពី​ការ​ដែល​គាត់​ធ្វើ​ គាត់​ចេះតែ​និយាយ​អំពី​យើង​ដោយ​ពាក្យ​អាក្រក់​ ហើយ​ប៉ុណ្ណឹង​មិន​ស្កប់​ចិត្ដ​ទេ​ គាត់​ថែម​ទាំង​មិន​ទទួល​បងប្អូន​ ហើយ​ហាមឃាត់​អស់​អ្នក​ដែល​ចង់​ទទួល​ ទាំង​បណ្ដេញ​ពួកគេ​ចេញ​ពី​ក្រុមជំនុំ​ទៀត​ផង។​

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ដូច្នេះ ប្រសិន‌បើ​ខ្ញុំ​មក ខ្ញុំ​នឹងរំឭក​ពី​ការ​ដែល​គាត់​ធ្វើ ដោយ​គាត់​និយាយ​អាក្រក់ពី​យើង ហើយ​មិន​ស្កប់​ចិត្តត្រឹម​តែ​ប៉ុណ្ណោះ​ទេ គាត់​ថែម​ទាំងបដិសេធ​មិន​ព្រម​ទទួល​ពួក​បង‌ប្អូន​ទៀត​ផង ហើយ​បើ​មាន​អ្នក​ណា​ចង់​ទទួល គាត់​ក៏​ហាម​ឃាត់​គេ ទាំង​បណ្ដេញ​គេ​ចេញ​ពី​ក្រុម​ជំនុំ​ទៀតផង។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ដូច្នេះ កាល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​រំឭក​ពី​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត គឺ​គាត់​ដើរ​និយាយ​បរិហារ​អាក្រក់​ពី​យើង។ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​បាន​បដិសេធ​មិន​ព្រម​ទទួល​បងប្អូន​យើង​ទេ ព្រម​ទាំង​ឃាត់​ឃាំង​អស់​អ្នក​ដែល​ចង់​ទទួល មិន​ឲ្យ​ទទួល និង​ដេញ​គេ​ចេញ​ពី​ក្រុម‌ជំនុំ​ថែម​ទៀត​ផង។

សូមមើលជំពូក

អាល់គីតាប

ដូច្នេះ កាល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​រំលឹក​ពី​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ដ គឺ​គាត់​ដើរ​និយាយ​បរិហារ​អាក្រក់​ពី​យើង។ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​បាន​បដិសេធ​មិន​ព្រម​ទទួល​បង​ប្អូន​យើង​ទេ ព្រម​ទាំង​ឃាត់​ឃាំង​អស់​អ្នក​ដែល​ចង់​ទទួល មិន​ឲ្យ​ទទួល និង​ដេញ​គេ​ចេញ​ពី​ក្រុម‌ជំអះ​ថែម​ទៀត​ផង។

សូមមើលជំពូក



៣ យ៉ូហាន 1:10
16 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ណា​ដែល​មិច​ភ្នែក នោះ​រមែង​នាំ​ឲ្យ​កើត​ទុក្ខ ហើយ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​ក៏​នឹង​ត្រូវ​ដួល​ចុះ។


អ្នក​ដែល​មាន​ចិត្ត​ប្រកប​ដោយ​ប្រាជ្ញា នោះ​តែង​ទទួល​បង្គាប់ តែ​មនុស្ស​ល្ងី‌ល្ងើ​ដែល​មាន​មាត់​រពឹស នោះ​នឹង​ត្រូវ​ដួល​វិញ។


ឯង​រាល់​គ្នា​ដែល​ញ័រ‌ញាក់ ចំពោះ​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា​អើយ ចូរ​ស្តាប់​ព្រះ‌បន្ទូល​ទ្រង់​ចុះ ពួក​បង​ប្អូន​របស់​ឯង​រាល់​គ្នា​ដែល​ស្អប់​ឯង ជា​ពួក​អ្នក​ដែល​កាត់​ឯង​រាល់​គ្នា​ចេញ ដោយ​ព្រោះ​ឈ្មោះ​អញ គេ​បាន​ពោល​ថា ចូរ​ឲ្យ​ឯង​រាល់​គ្នា​ដំកើង​ព្រះ‌យេហូវ៉ា​ឡើង ដើម្បី​ឲ្យ​យើង​បាន​ឃើញ​សេចក្ដី​អំណរ​របស់​ឯង​ផង ប៉ុន្តែគឺ​គេ​ដែល​នឹង​ត្រូវ​អៀន‌ខ្មាស​វិញ


មាន​ពរ​ហើយ កាល​ណា​មនុស្ស​នឹង​ស្អប់​អ្នក​រាល់​គ្នា ព្រម​ទាំង​កាត់‌កាល់ ត្មះ‌តិះដៀល ហើយ​ចោល​ឈ្មោះ​អ្នក​រាល់​គ្នា​ចេញ ទុក​ដូច​ជា​អាក្រក់ ដោយ​ព្រោះ​កូន​មនុស្ស


ឪពុក​ម្តាយ​គាត់​និយាយ​ដូច្នេះ ព្រោះ​ខ្លាច​សាសន៍​យូដា ដ្បិត​ពួក​សាសន៍​យូដា​បាន​ព្រម​ព្រៀង​គ្នា​ហើយ ថា​បើ​អ្នក​ណា​នឹង​ទទួល​ទ្រង់​ទុក​ជា​ព្រះ‌គ្រីស្ទ នោះ​ត្រូវ​កាត់​ពី​ពួក​ជំនុំ​គេ​ចេញ


នៅ​គ្រា​នោះ ពេត្រុស​ឈរ​ឡើង​កណ្តាល​ពួក​បង​ប្អូន ដែល​មាន​ឈ្មោះ​ប្រហែល​ជា​១២០​នាក់ ប្រកាស​ថា


ខ្ញុំ​បាន​ប្រាប់​កាល​ពី​ដើម ហើយ​ឥឡូវ​នេះ​ក៏​និយាយ​ទុក​ជា​មុន ទុក​ដូច​ជា​កាល​បាន​នៅ​ជា​មួយ​នឹង​អ្នក​រាល់​គ្នា ក្នុង​លើក​ទី​២​នោះ​នៅ​ឡើយ ហើយ​សព្វ​ថ្ងៃ​នេះ​ដែល​នៅ​ឃ្លាត​គ្នា ខ្ញុំ​សរសេរ​មក​ពួក​អ្នក​នោះ​ដែល​ធ្វើ​បាប​ពី​មុន ហើយ​ទៅ​អ្នក​ឯ​ទៀត​ទាំង​អស់​ដែរ​ថា បើ​ខ្ញុំ​មក​ម្តង​ទៀត នោះ​ខ្ញុំ​មិន​ត្រា‌ប្រណី​ទេ


ដូច្នេះ កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម។


ក៏​នឹង​ទំលាប់​នៅ​ដៃ​ទំនេរ ទាំង​ដើរ​ពី​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ មិន​ត្រឹម​តែ​នៅ​ដៃ​ទំនេរ​តែ​ប៉ុណ្ណោះ គឺ​មាន​ទាំង​មាត់​ប៉ប៉ាច់‌ប៉ប៉ោច ហើយ​បេះ‌បួយ ក៏​និយាយ​សេចក្ដី​ដែល​មិន​គួរ​គប្បី​ទៀត​ផង


បើ​អ្នក​ណា​មក​ឯ​អ្នក​រាល់​គ្នា តែ​មិន​បង្រៀន​ចំពោះ​សេចក្ដី​នេះ នោះ​កុំ​ឲ្យ​ទទួល​អ្នក​នោះ​នៅ​ក្នុង​ផ្ទះ​ឡើយ កុំ​ឲ្យ​ទាំង​ជំរាប​សួរ​ដល់​អ្នក​នោះ​ផង


ខ្ញុំ​មាន​សេចក្ដី​ជា​ច្រើន​នឹង​សរសេរ​ផ្ញើ​មក​អ្នក​រាល់​គ្នា តែ​មិន​ចង់​សរសេរ​នៅ​ក្រដាស ដោយ​ទឹក​ខ្មៅ​នោះ​ទេ ដ្បិត​ខ្ញុំ​សង្ឃឹម​ថា នឹង​មក​សួរ​អ្នក​រាល់​គ្នា ហើយ​នឹង​និយាយ​ផ្ទាល់​មាត់​វិញ ដើម្បី​ឲ្យ​សេចក្ដី​អំណរ​របស់​យើង​រាល់​គ្នា ចំរើន​បាន​ពោរ‌ពេញ​ឡើង


ដ្បិត​ខ្ញុំ​បាន​អរ​ជា​ខ្លាំង​ណាស់ ដោយ​មាន​បង​ប្អូន​មក​ធ្វើ​បន្ទាល់ ពី​សេចក្ដី​ពិត​ដែល​នៅ​ក្នុង​អ្នក ដូច​ជា​អ្នក​ធ្លាប់​ប្រព្រឹត្ត​តាម​សេចក្ដី​ពិត​នោះ


អ្នក​ស្ងួន‌ភ្ងា​អើយ ការ​អ្វី​ដែល​អ្នក​ធ្វើ សំរាប់​ពួក​បង​ប្អូន នឹង​ពួក​ដទៃ​ដែរ នោះ​អ្នក​ក៏​ធ្វើ​ដោយ​ស្មោះ‌ត្រង់​គ្រប់​ទាំង​អស់​ហើយ