ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




២ សាំ‌យូ‌អែល 23:10 - ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

លោក​នេះ​ក៏​ក្រោក​ឡើង​កាប់​ចាក់​ពួក​ភីលីស្ទីន ទាល់​តែ​រោយ​ដៃ ហើយ​ដៃ​ជាប់​នៅ​នឹង​ដង​ដាវ នៅ​ថ្ងៃ​នោះព្រះ‌យេហូវ៉ា​ទ្រង់​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ រួច​បណ្តា​ទ័ព​ក៏​ត្រឡប់​មក​ឯ​លោក ឲ្យ​ទាន់​តែ​នឹង​ប្រមូល​របឹប​ទេ

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ប៉ុន្តែ លោក​បាន​ក្រោក​ឡើង​ប្រហារ​ពួក​ភីលី‌ស្ទីន ទាល់​តែ​រោយ​ដៃ ហើយ​ដៃ​ជាប់​នៅ​នឹង​ដង​ដាវ នៅ​ថ្ងៃ​នោះ ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជម្នះ​យ៉ាង​ធំ ហើយ​បណ្ដា​ទ័ព​ក៏​ត្រឡប់​មក​រក​លោក​វិញ គ្រាន់​តែ​ប្រមូល​ជ័យភណ្ឌ​ប៉ុណ្ណោះ។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ពេល​នោះ មាន​តែ​លោក​អេ‌ឡា‌សារ​ទេ​ដែល​នៅ​រឹង‌ប៉ឹង និង​សម្លាប់​ពួក​ភីលីស្ទីន​ជា​ច្រើន រហូត​ទាល់​តែ​រោយ​ដៃ ហើយ​ម្រាម​ដៃ​របស់​លោក​ក្ដាប់​ជាប់​នឹង​ដង​ដាវ។ នៅ​ថ្ងៃ​នោះ ព្រះ‌អម្ចាស់​ប្រោស​ប្រទាន​ជ័យ‌ជម្នះ​យ៉ាង​ធំ‌ធេង​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល រីឯ​កង‌ទ័ព​វិល​មក​រក​លោក​វិញ គ្រាន់​តែ​ប្រមូល​យក​ជយ‌ភណ្ឌ​ប៉ុណ្ណោះ។

សូមមើលជំពូក

អាល់គីតាប

ពេល​នោះ មាន​តែ​លោក​អេ‌ឡា‌សារ​ទេ​ដែល​នៅ​រឹង‌ប៉ឹង និង​សម្លាប់​ពួក​ភីលី‌ស្ទីន​ជា​ច្រើន រហូត​ទាល់​តែ​រោយ​ដៃ ហើយ​ម្រាម​ដៃ​របស់​លោក​ក្តាប់​ជាប់​នឹង​ដង​ដាវ។ នៅ​ថ្ងៃ​នោះ អុលឡោះ‌តាអាឡា​ប្រោស​ប្រទាន​ជ័យ‌ជំនះ​យ៉ាង​ធំ​ធេង​ដល់​ជន‌ជាតិ​អ៊ីស្រ‌អែល រីឯ​កង‌ទ័ព​វិល​មក​រក​គាត់​វិញ គ្រាន់​តែ​ប្រមូល​យក​ជយ‌ភ័ណ្ឌ​ប៉ុណ្ណោះ។

សូមមើលជំពូក



២ សាំ‌យូ‌អែល 23:10
20 ការដាក់ឲ្យឆ្លើយតបគ្នា  

តែ​លោក​ឈរ​នៅ​កណ្តាល​ចំការ​នោះ រាំង‌រាហើយ​សំឡាប់​ពួក​ភីលីស្ទីន ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ។


រីឯ​ណាម៉ាន់​ជា​មេ‌ទ័ព​របស់​ស្តេច​ស៊ីរី លោក​ជា​អ្នក​ធំ​នៅ​ចំពោះ​ចៅហ្វាយ​ខ្លួន ក៏​មាន​យស​ខ្ពស់ ដោយ​ព្រោះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស ឲ្យ​ពួក​ស៊ីរី​មាន​ជ័យ‌ជំនះ ដោយ‌សារ​លោក លោក​ក៏​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែរ តែ​កើត​រោគ​ឃ្លង់


លោក​បាន​នៅ​ជា​មួយ​នឹង​ដាវីឌនៅ​ត្រង់​ផាស់-ដាំមីម ក្នុង​កាល​ដែល​ពួក​ភីលីស្ទីន​បាន​មូល​គ្នា​មក​ច្បាំង នៅ​កន្លែង​ដែល​មាន​ស្រែ​ស្រូវ​ឱក ហើយ​ពួក​ទ័ព​បាន​រត់ ពី​មុខ​ពួក​ភីលីស្ទីន​ទៅ


ដោយ​ពឹង​ដល់​ព្រះ នោះ​យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​នឹង​ជាន់​ឈ្លី​ពួក​សត្រូវ របស់​យើង​ខ្ញុំ​បង់។


គឺ​ទ្រង់​ដែល​ប្រោស​សេចក្ដី​សង្គ្រោះ​ដល់​ពួក​ស្តេច ក៏​ប្រោស​ដាវីឌ​ជា​អ្នក​បំរើ​ទ្រង់ ឲ្យ​រួច​ពី​ដាវ​ដ៏​អាក្រក់


ពួក​ស្តេច​នៃ​កង‌ទ័ព​ក៏​រត់ គេ​រត់​ទៅ ហើយ​ពួក​ស្រីៗ​ដែល​នៅ​ផ្ទះ​ក៏​ចែក​របឹប​គ្នា


ហេតុ​នោះអញ​នឹង​ឲ្យ​ទ្រង់​មាន​ចំណែក​ជា​មួយ​នឹង​ពួក​អ្នក​ធំ ហើយ​ទ្រង់​នឹង​ចែក​របឹប​ជា​មួយ​នឹង​ពួក​អ្នក​ដ៏​ខ្លាំង​ពូកែ ពី​ព្រោះ​ទ្រង់​បាន​ច្រួច​ព្រលឹង​ចេញ រហូត​ដល់​ស្លាប់ គេ​បាន​រាប់​ទ្រង់​ទុក​ជា​អ្នក​ទទឹង​ច្បាប់ ប៉ុន្តែទ្រង់​បាន​ទទួល​រង​ទោស​នៃ​អំពើ​បាប​របស់​មនុស្ស​ជា​ច្រើន ហើយ​បាន​អង្វរ​ជំនួស​មនុស្ស​ដែល​ទទឹង​ច្បាប់​វិញ។


ព្រោះ​ខ្ញុំ​មិន​ហ៊ាន​និយាយ​ពី​ការ​អ្វី លើក​តែ​ពី​ការ​ដែល​ព្រះ‌គ្រីស្ទ​បាន​ធ្វើ​ដោយ‌សារ​ខ្ញុំ​ប៉ុណ្ណោះ​ទេ គឺ​ជា​ការ​នាំ​សាសន៍​ដទៃ​ឲ្យ​ស្តាប់​បង្គាប់ ទោះ​ដោយ​ពាក្យ​សំដី ឬ​ការ​ធ្វើ​ក្តី


យើង​ខ្ញុំ​មិន​ប្រកាស​ប្រាប់​ពី​ខ្លួន​យើង​ខ្ញុំ​ទេ គឺ​ពី​ព្រះ‌គ្រីស្ទ​យេស៊ូវ ជា​ព្រះ‌អម្ចាស់​វិញ ហើយ​ក៏​រាប់​ខ្លួន​យើង​ខ្ញុំ ថា​ជា​បាវ​បំរើ​របស់​អ្នក​រាល់​គ្នា ដោយ​ព្រោះ​ព្រះ‌យេស៊ូវ​ដែរ


ព្រះ‌យេហូវ៉ា​ទ្រង់​បំបាក់​ទ័ព​គេ​នៅ​មុខ​ពួក​កូន​ចៅ​អ៊ីស្រាអែល ហើយ​លោក​បាន​សំឡាប់​គេ​នៅ​ជិត​ក្រុង​គីបៀន ដោយ​ការ​ប្រហារ​ជីវិត​យ៉ាង​សំបើម ក៏​ដេញ​គេ​តាម​ផ្លូវ​ឡើង​ទៅ​ឯ​បេត-ហូរ៉ុន ព្រម​ទាំង​វាយ​គេ​រហូត​ទៅ​ដល់​អាសេកា ហើយ​ដល់​ម៉ាកេដា​ផង


លោក​បាន​ចាប់​យក​ស្តេច​ទាំង​ប៉ុន្មាន នឹង​ស្រុក​របស់​គេ​ក្នុង​១​គ្រា​ចំបាំង​នោះ ដ្បិត​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល​ទ្រង់​បាន​ច្បាំង​ជំនួស​អ៊ីស្រាអែល


ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ប្រគល់​គេ​មក​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​អ៊ីស្រាអែល ពួក​អ៊ីស្រាអែល​បាន​វាយ​គេ ហើយ​ដេញ​តាម​រហូត​ទៅ​ដល់​ក្រុង​ស៊ីដូន​ដ៏​ជា​ក្រុង​ធំ នឹង​ដល់​ក្រុង​មីស‌រិផូត-ម៉ែម ហើយ​នឹង​ដល់​វាល​ច្រក​ភ្នំ​មីសប៉ា​ខាង​កើត គឺ​វាយ​គេ​ទាល់​តែ​គ្មាន​អ្នក​ណា​មួយ​នៅ​សល់​ឡើយ


គ្រា​ដល់​លេហ៊ី​ហើយ កាល​ពួក​ភីលីស្ទីន​បាន​ឃើញ​គាត់ នោះ​ក៏​នាំ​គ្នា​ស្រែក​ឡើង រួច​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌យេហូវ៉ា​ទ្រង់​សណ្ឋិត​លើ​គាត់ បណ្តាល​ឡើង​ជា​ខ្លាំង ឯ​ខ្សែ​ដែល​គេ​ចង​ដៃ​គាត់​ក៏​ត្រឡប់​ដូច​ជា​សរសៃ​ខ្លូត‌ទេស​ដែល​ខ្លោច​ដោយ​ភ្លើង​វិញ របេះ​ជ្រុះ​ពី​ដៃ​គាត់​ចេញ​អស់


ខណៈ​នោះ គាត់​ស្រេក​ទឹក​ជា​ខ្លាំង ហើយ​ក៏​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ថា ទ្រង់​បាន​ប្រទាន​ឲ្យ​ដៃ​អ្នក​បំរើ​ទ្រង់​មាន​ជ័យ‌ជំនះ​យ៉ាង​ធំ​នេះ​ហើយ ឥឡូវ​នេះ តើ​ត្រូវ​ឲ្យ​ទូលបង្គំ​ស្លាប់​ដោយ​ស្រេក​ទឹក ហើយ​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ដែល​មិន​កាត់​ស្បែក​នេះ​វិញ​ឬ​អី


តែ​សូល​ប្រកែក​ថា នៅ​ថ្ងៃ​នេះមិន​ត្រូវ​ឲ្យ​សំឡាប់​អ្នក​ណា​ទេ ដ្បិត​ថ្ងៃ​នេះ​ព្រះ‌យេហូវ៉ា​បាន​ប្រោស​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​នៅ​ក្នុង​សាសន៍​អ៊ីស្រាអែល។


ដូច្នេះ ព្រះ‌យេហូវ៉ា ទ្រង់​បាន​ជួយ​សង្គ្រោះ​អ៊ីស្រាអែល នៅ​ថ្ងៃ​នោះ​ឯង ហើយ​ចំបាំង​ច្បាំង​គ្នា​នោះ​ក៏​ឆ្លង​ទៅ រហូត​ដល់​បេត-អាវេន​វិញ។


យ៉ូណា‌ថាន​ក៏​ប្រាប់​ដល់​មនុស្ស​កំឡោះ ដែល​កាន់​គ្រឿង​សស្ត្រា‌វុធ​របស់​លោក​ថា ចូរ​យើង​ឆ្លង​ទៅ​ឯ​បន្ទាយ​នៃ​ពួក​មិន​កាត់​ស្បែក​នោះ ប្រហែល​ជា​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​យើង​ទេ​ដឹង ដ្បិត​គ្មាន​អ្វី​ឃាត់‌ឃាំង​ដល់​ព្រះ‌យេហូវ៉ា​ដែល​ទ្រង់​នឹង​ជួយ​សង្គ្រោះ ដោយ‌សារ​មនុស្ស​ច្រើន ឬ​តិច​នោះ​ទេ


នោះ​ពួក​កូន​ចៅ​អ៊ីស្រាអែល គេ​វិល​ត្រឡប់​ពី​ដេញ​តាម​ពួក​ភីលីស្ទីន​មក​វិញ ចូល​ប្លន់​ទី​បោះ​ទ័ព​របស់​គេ


គាត់​បាន​ប្រថុយ​ជីវិត ទៅ​វាយ​ពួក​ភីលីស្ទីន ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​បាន​ប្រោស​ឲ្យ​មាន​ជ័យ‌ជំនះ​ជា​ធំ ដល់​ពួក​អ៊ីស្រាអែល​ទាំង​អស់​គ្នា បិតា​ក៏​បាន​ឃើញ ហើយ​មាន​សេចក្ដី​អំណរ​ដែរ ចុះ​ហេតុ​អ្វី​បាន​ជា​ចង់​ធ្វើ​បាប​នឹង​ឈាម​ដែល​ឥត​មាន​ទោស​វិញ ដោយ​សំឡាប់​គាត់​ឥត​ហេតុ​ដូច្នេះ​ធ្វើ​អី